កម្ពុជា​អាច​រកចំណូលបាន ១៦​លាន​ដុល្លារ​ពី​ការ​ដាក់លក់​ស្លាក​លេខ​ពិសេស​

ព្រឹត្តិការណ៍ថ្មីៗ
0
316

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ពិធី​បិទ​សន្និបាត​បូក សរុប​លទ្ធផល​ការងារ​សាធារណការ​និង​ដឹកជញ្ជូន ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០២០​នេះ គណៈកម្មការ​អន្តរក្រសួង បាន​ចុះបញ្ជី​លេខ​ពិសេស​សម្រាប់​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល សរុប​ចំនួន ៤២ ៧២៧ ផ្លាក បានទទួល​ចំណូល​ប្រមាណ​ជាង ៣៤ ពាន់​លាន​រៀល ស្មើនឹង ៨,៥៨ លាន​ដុល្លារ​អាមេរិក (​កើនឡើង ៤៥% ធៀប​នឹង​ឆ្នាំ​២០១៩)​។

​លោក​បាន​មានប្រសាសន៍​បញ្ជាក់ថា “​បន្ទាប់ពី​បានដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​លក់​លេខ​ពិសេស​ផ្ទាល់ ខ្លួន គិត​ចាប់ពី​ថ្ងៃទី​៧ ខែមករា រហូតដល់​ខែធ្នូ ឆ្នាំ​២០២០ បាន​លក់​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​ចំនួន ៣ ៧១៩ ផ្លាក និង​ប្រមូល​ចំណូល​បាន​ចំនួន ៨ លាន​ដុល្លារ​អាមេរិក​។ និយាយ​រួម សរុប​ចំណូល​ពី​ការលក់​លេខ​ពិសេស សម្រាប់​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល និង​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​បាន​សរុប​ប្រមាណ ១៦ លាន​ដុល្លារ​អាមេរិក​”៕