ជា​ឈុត​ឆាក​…​ឬក៏​រឿង​ចម្លែក​…​ក្រោយ​ទស្សនា​រួច សូម​ពិចារណា​ផង​ទៅ​ចុះ​!

សង្គមប្លែកៗ
0
437
….​សម្រាប់​វីដេអូ​មួយ​នេះ​ដែល​បង្ហាញ​ពី​សិស្សសាលា​ស្រី​ម្នាក់​ឆ្លងទន្លេ​ក្នុង​ថ្នាក់​បានធ្វើ​ឲ្យ​អ្នកទស្សនា​គ្រប់ៗ​គ្នា​ប្រាកដជា​ចាត់ទុកថា​ជាការ​សំដែង​ឈុត​ឆាក​ប៉ុណ្ណោះ​…​ពីព្រោះ​សិស្សស្រី​ម្នាក់នេះ​បើ​នាង​មាន​ផ្ទៃពោះ​ដល់​ឆ្លងទន្លេ​ម្តេច​ឡើយ​ក៏​មិត្ត​រួម​ថ្នាក់​ឃើញថា​ពោះ​របស់​នាង​រាបស្មើ​សោះ​។​ ​ជាការ​ពិតណាស់ សម្រាប់​វីដេអូ​ដ៏​រន្ធត់​នេះដែរ នៅតែ​ស្ថិត​ជា​ចម្ងល់​ដ៏​អាថ៌កំបាំង​មួយ​សម្រាប់​     មហាជនសូម្បីតែ​គេហទំព័រ​ព័ត៌មាន​ដ៏​ធំ «The Coverage» ក៏នៅតែឆ្ងល់និងក៏ដូចជាមិនអាចបកស្រា យបានឡើយ​ចំពោះ រឿងហេតុ ដែល​សិស្សស្រី​ជនជាតិ​ថៃ​ម្នាក់ សម្រាលកូន​ក្នុង​ថ្នាក់រៀន ទាំង​ដែល​មិត្តជិតស្និទ្ធរបស់នាងមិនដែលដឹងថាសិស្សស្រីមិនបង្ហាញឈ្មោះម្នាក់នេះមានផ្ទៃពោះតាំងពីពេលណា ។ ប្រភពពី «The Coverage» បាន​ឲ្យ​ដឹងថា គ្មាន​អ្នកណាម្នាក់​បានដឹង​ឡើយ​ថា សិស្សស្រី​ខាងលើ​មាន​ផ្ទៃពោះ និង​ដល់​ថ្ងៃ​សម្រាល ហើយ​ក្នុងពេល​កំពុង​រៀន​ស្រាប់តែ​ឮ​សំឡេង​ស្រែក​ឆោឡោ​ពី​សំណាក់​មិត្ត​រួម​ថ្នាក់ ហើយ​ក្មេងស្រី​រូបនោះ​ចាប់ផ្ដើម​ស្រែក​ឈឺ​ចុកចាប់ ដោយ​គ្មាន​អ្នកណាម្នាក់​អាចជួយ​អ្វី​បាន​ក្រៅពី​ផ្អើលឆោឡោ និង​ស្រឡាំងកាំង ។ ​យោងតាម​វីដេអូ​ឃ្លី​ប​បានបង្ហាញ​ឲ្យ​ឃើញថា នៅពេលដែល​សិស្ស​ម្នាក់ៗ​គិតតែ​ពី​ស្រែក និង​ស្រឡាំងកាំង​ចំពោះ​ហេតុការណ៍​នេះ មាន​អ្នកគ្រូៗ​បាន​ជួយសង្គ្រោះ​ទាន់ពេល ព្រោះ​ពួកគាត់​ខំ​ទប់​ស្មារតី​បានល្អ ហើយ​ព្យាយាម​ជួយ​បង្កើតកូន​ឲ្យ​សិស្សស្រី​ម្នាក់​នោះ​រហូត​បាន​ជោគជ័យ ៕