ស្មោះ​ណាស់ ទោះ​ស្លាប់​ក៏​មិន​ស្តាយ​ជីវិត​អោយតែ​ម្ចាស់​មាន​សុវត្ថិភាព​

សង្គមប្លែកៗ
0
283
​បើ​យោងតាម Fox News បាន​ឲ្យ​ដឹងថា​សុនក​មួយ​ក្បាល បាន​រង​គ្រាប់ របស់​ខ្មាន់​កាំ​ផ្លើ​ង​ដែល តម្រង់​បាញ់​ម្ចាស់​វា ក្នុង​ពិធីបុណ្យ​កំណើត នៅ​គេហដ្ឋាន​ឯកជន នា​រដ្ឋ​តិច​សាស់​សហរដ្ឋអាមេរិក ។​ ​សុនក​មួយ​ក្បាល​នោះ​មាន​ឈ្មោះថា Zero បាន​ងាប់​ក្នុង​ពិធីបុណ្យ​កំណើត នា​គេហដ្ឋាន​ឯកជន​របស់​អ្នកស្រី Laura Martinez នៅ Houston , Texas កាលពីពេល​កន្លងទៅនេះ ។ Zero បាន​រង​គ្រាប់​ពេល​វា​ប្រឹង​តោង​ច្រាន​ដៃ​របស់​ខ្មាន់កាំភ្លើង​កំពុង​តម្រង់​សំដៅ​អ្នកស្រី Launa និង​កូន ២​នាក់​របស់គាត់​ដែលជា​ម្ចាស់​របស់​សុនក​មួយ​ក្បាល​នោះ​។ ។​Luana បាន​និយាយថា បើ​គ្មាន Zero ចេះតែ​លោត​តោង​ជនល្មើស​នោះ ម្ល៉េះ​គេ​បាញ់​ចំ​កន្លែង​គ្រោះថ្នាក់​ហើយ​ពុំមែន​ចំ​ជើង​របស់គាត់​នោះទេ ។​ទោះ​យ៉ាង​មិញ​ជនល្មើស​ដែលមាន​ឈ្មោះថា Jarian Castsado ជា​មនុស្ស​ស្គាល់​គ្រួសារ​អ្នកស្រី បាន​រង​ការសង្ស័យថា​បាន​លួច​របស់របរ​ក្នុងផ្ទះ​អ្នកស្រី ។​លុះ នៅ​ថ្ងៃ​ធ្វើ​ពិធី​រូបគេ​បានមក​ដល់ផ្ទះ​របស់​នា​ង ហើយ​ផ្ទុះអាវុធ ។​ប៉ុន្តែ​រូបគេ​ក៏ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន​នៅពេល​បន្ទាប់​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកស្រី Luana បានជា​សះស្បើយ​ពីរ​បួស​ដោយ​គ្រាប់កាំភ្លើង​នោះ​ហើយ ប៉ុន្តែ​អ្វីដែល​គួរអោយ​សោកស្តាយ​នោះ​គឺ​ជីវិត​របស់​សុនក​អ្នកស្រី​ដែល​បាន​បាត់បង់​ទៅជា​រៀងរហូត​។​សុនក​មួយ​ក្បាល​នេះ​សម​នឹងដាក់​ឈ្មោះថា​ជា Hero ព្រោះ​វា​បាន​ជួយ​ជីវិត​របស់​ម្ចាស់​វា​ដោយ​រង​គ្រាប់កាំភ្លើង​ពី​ជនល្មើស​រហូតដល់​បាត់បង់​ជីវិត​តែ​ទុក​ថា​វា​បាន​សងគុណ​ដល់​ម្ចាស់ ព្រោះ​ការជួយ​របស់​វា​គឺ​បានសម្រេច​៕