ម្តា​យតិ​រិ​ច្ឆា​ន​…​ហ៊ាន​លក់​ព្រហ្មចារី​កូនស្រី​​…. សម​មុខ​ហើយ​ដេក​គុក៦ឆ្នាំ​

សង្គមប្លែកៗ
0
309
….​ស្ត្រី​ជា​ម្តាយ​គ្រប់រូប​ទោះបីជា​ធ្លាក់ខ្លួន​ក្រ​តោកយ៉ាក​យ៉ាងណាក្តី​ក៏​ពុំ​ព្រមយក​រូប​កាយ​របស់​កូនស្រី​ទៅធ្វើ​ជាំ​ទំនិញ​លក់​ឲ្យ​ប្រុសៗ​នោះដែរ​។ ចុះ​ចំណែក​ស្ត្រី​ជា​ម្តាយ​ម្នាក់នេះ​អី​ក៏​ខ្ពស់​គេ​ទៅវិញ​..​មានចិត្ត​តិ​រិ​ច្ឆា​ន ហ៊ាន​លក់​ព្រហ្មចារី​កូនស្រី​ទៅវិញ​ទាំង​ជីវភាព​រស់នៅ​មិនរ​យាម​ផង​ហ្នឹង​។​ពី​សារព័ត៌មាន​ASIA បាន​ផ្សាយ​ថា​កាលពីពេល​ថ្មីៗ​នេះ​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ត្រូវបាន​ចាប់ខ្លួន ឲ្យ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​រយៈពេល ៦​ឆ្នាំ ពីបទ​លក់​កូនស្រី​ខ្លួនឯង​អាយុ​ទើប ១៣​ឆ្នាំ ទៅ​ឲ្យ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដើម្បី​តែ​លុយ​ចំនួន ៦៧៦ ដុល្លារ​អាមេរិក ។​ ​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា​ស្ត្រី​ដែល​លក់​កូន​ខ្លួនឯង​នេះ​មិន​ត្រូវបាន​គេ​បង្ហាញ​ឈ្មោះ​ទេ គ្រាន់តែ​ដឹងថា នាង​មាន​អាយុ ៤៧​ឆ្នាំ ជា​អ្នករស់នៅ​ទីក្រុង Kuching រដ្ឋ Sarawak ប្រទេស​ម៉ាឡេស៊ី ។ មុន​ថ្ងៃកើតហេតុ ស្ត្រី​រូបនេះ​បាន​នាំ​កូនស្រី​រងគ្រោះ ឡើង​យន្តហោះ​ពី​ទីក្រុង Kuchingទៅកាន់ក្រុងSenai រដ្ឋ Johor ពេល​ដល់​ហើយក៏​បាន​នាំ​កូនស្រី​ទៅ​ស្នាក់នៅ​សណ្ឋាគារ​មួយកន្លែង ដោយបាន​យក​បន្ទប់​សម្រាក​រយៈពេល ៣​ថ្ងៃ ។ ពីរ​ថ្ងៃ​ក្រោយមក ស្រី្ត​ចិត្តខ្មៅ​ខាងលើ​បាន​ប្រាប់​ទៅកាន់​កូនស្រី​ក្មេងខ្ចី​របស់​នាង​ថា នឹងមាន​បុរស​ម្នាក់​ចូលមកក្នុង​បន្ទប់​នេះ ហើយ​ត្រូវធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​គេ​ត្រូវការ ។​ក្មេងស្រីរងគ្រោះមិនបង្ហាញអត្តសញ្ញាណបាននិយាយឲ្យដឹងថាក្រោយពីម្ដាយនិយាយបែបនេះបន្តិចក្រោយមក ស្រាប់​តែមាន​បុរស​ម្នាក់​ចូលក្នុង​បន្ទប់ ហើយ​ចាប់ផ្ដើម​បើក​យុទ្ធនាការ​រួមភេទ​ជាមួយ​នាង​តែម្ដង ។​ ​ក្មេងស្រី​ខាងលើ​បាន​បន្តទៀតថា ក្រោយ​ពេលដែល​នាង​ត្រូវបាន​គេ​រំលោភរាងកាយ​ហើយ ម្ដាយ​របស់​នាង​បាន​ចូលទៅក្នុង​បន្ទប់​សណ្ឋាគារ និង​បាន​នាំ​នាង​ចេញ ត្រឡប់មកផ្ទះ​វិញ ហើយ​ពេលមកដល់​ផ្ទះ រាង​ក៏បាន​រៀបរាប់​គ្រប់​សកម្មភាព​ដែល​នាង ត្រូវ​ចូលក្នុង​អន្ទាក់​កាមតណ្ហា​រប​ស់បុ​រស​អ្នកមាន ហើយ​ភ្លាមនោះ​បុរស​ជា​ឪពុក​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បី​ចាប់ខ្លួន​ប្រពន្ធ​យកទៅដាក់​ទោស ។ ជាមួយគ្នានេះ ស្ត្រី​ជាប់ចោទ​បាន សារភាពថា នាង​បានទទួល​លុយ​ចំនួន ៦៧៦ ដុល្លារ​អាមេរិក​ពី​សំណាក់​បុរស​ម្នាក់​ដែល​ស្គាល់​ឈ្មោះថា Peter ដើម្បី​សុំ​ទិញ​ព្រហ្មចារី​កូនស្រី​របស់​នាង ៕