ស្មូម​យាចក​ចុះ​ពី​ឋាន​ព្រះឥន្ទ សុំទាន​មួយថ្ងៃ​បាន ជាង​៤០០​ដុល្លារ បរិភោគ​អាហារ និង​ស្នាក់នៅ​សុទ្ធតែ សណ្ឋាគារ​លំដាប់ ផ្កាយ​៥

សង្គមប្លែកៗ
0
455
....​រឿងរ៉ាវ​របស់​អ្នកសុំទាន​ដែល​ប្រៀប​បានជា​ស្មូម​យាចក​ចុះ​ពី​ឋាន​ព្រះ​ឥដ្ឋ​ប្រើ​មន្តអាគម​សារិកា​លិ​ន​ថោង​សុំទាន​បាន​ប្រាក់​គួរ​ឲ្យ​ប៉ះ​សក់​នោះ​ពុំមែន​ជា​ដំណើរ​រឿងប្រឌិត​សំរាប់​សើច​លេង​កំសាន្ត​នោះទេ​...​គឺជា​រឿង​ពិត​ជាក់ស្តែង​។ចំពោះស្មូមយាចកដែលលើកដៃសំពះសុំទានបានប្រាក់ធ្វើឲ្យអ្នកពាក់ក្រវាត់ក អង្គុយ​ធ្វើការ​ក្នុង​ម៉ាស៊ីនត្រជាក់​សុំ​ខ្មាស់​នោះ​ត្រូវបាន​ជាង​ថត​ម្នាក់ បាន​លួច​ថត​ទិដ្ឋភាព ពី​ជីវិត​ដ៏​អស្ចារ្យ របស់​គ្រួសារ​សុំទាន​មួយ ដែល​អាច ធ្វើ​ឲ្យ​អ្នក មិន​នឹក ស្មាន​ដល់​។​ ​ តាម​សេចក្តីរាយការណ៍​ពី គេហទំព័រ Asia One បាន​ឲ្យ​ដឹងថា គ្រួសារ​មួយ​នេះ បាន​ធ្វើជា​អ្នកសុំទាន តាមផ្លូវ ពីព្រោះ​ពួកគេ បាន​គិតថា វា​ជា​វិធី មួយ ក្នុង​ការរក ប្រាក់ចំណូល បាន​ខ្ពស់​។ បន្ថែម​ពីនេះ​ទៅទៀត គ្រួសារ​មួយ​នេះ នៅពេល​ព្រឹក ពួកគេ​បរិភោគ​សុទ្ធតែ ហាំ​បឺ​ហ្គឺ នៅក្នុង ភោជនីយ ដ្ឋា​ន ចំនែក​នៅ ពេល​ថ្ងៃ​វិញ បរិភោគ សាច់គោ និង​ផឹកស្រា​។​ជាពិសេស​នៅពេល​ល្ងាច ពួកគេ បាន​ចូលក្នុង​ភោជនីយដ្ឋាន និង​ស្នាក់​នៅក្នុង សណ្ឋាគារ​លំដាប់ ផ្កាយ​៥ ថែម​ទៀតផង​។ មិនតែប៉ុណ្ណោះ ពួកគេ បាន ដើរចូល​ទិញ​ឥ​វ៉ាន់ នៅក្នុង​ហាង ទំនើប​ល្បីៗ​មួយចំនួន ដូចជា ហាង Cartier ជាដើម​។​ ​គួរបញ្ជាក់​ផងដែរ​ថា ពួកគេ​បានធ្វើ​ពុត​ជា​ឈឺ ហើយ​ធ្វើ​ដេក​នៅលើ​ដី ខណៈ​មាន​មនុស្ស​ម្នាក់ បាន​លើក ដៃ​សំពះ សុំ​លុយ អ្នកធ្វើដំណើរ​។ អ្វីដែល អស្ចារ្យ​នោះ គឺ​ក្នុង​មួយថ្ងៃៗ ពួកគេ អា​ចរក​ចំណូល ពី​ការ​សុំទាន​នេះ​បាន ចន្លោះ​ពី ៤១២​ដុល្លារ ទៅ​៤៨៨​ដុល្លារ ឯណោះ​៕