រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​តក់ស្លុត​របស់​កុលសម្ព័ន្ធ​ស៊ីសាច់​មនុស្ស​ដែល​បាន​ស៊ីសាច់ និង​ឆ្កៀល​ខួរក្បាល​ទាយាទ​គ្រួសារ Rockefeller​កាលពី​រយៈពេល​៦០​ឆ្នាំមុន

សង្គមប្លែកៗ
0
515
​រូបភាព​ដ៏​គួរ​ភ្ញាក់ផ្អើល​របស់​កុលសម្ព័ន្ធ​ស៊ីសាច់​មនុស្ស ដែល​បានធ្វើ​ការសម្លាប់ និង​ស៊ីសាច់​ទាយាទ​គ្រួសារ Rockefeller កាលពី​រយៈពេល​ជិត​៦០​ឆ្នាំមុន ត្រូវបាន​បង្ហោះ​តាម​អន​ឡាញ​។ រូបភាព​ទាំងនេះ ឃើញ​មនុស្ស​ប្រុស មនុស្ស​ស្រី និង​កូនៗ​របស់​ក្រុម​កុលសម្ព័ន្ធ​ស៊ីសាច់​មនុស្ស Asmat ដែល​គេ​ស្គាល់​ច្បាស់​ពី​ប្រពៃណី និង​ការ​បូជាយញ្ញ​ដ៏​ឃោ​ឃៅ​របស់​ពួកគេ​។​ ​លោក Gianluca Chiodini អាយុ​៤១​ឆ្នាំ គឺជា​អ្នក​ថតរូប​មួយរូប មាន​សេចក្តីក្លាហាន​បាន​ទៅលេង​ក្រុម​កុលសម្ព័ន្ធ​មួយ​នេះ ស្ថិតនៅក្នុង​កោះ​ញូ​វ​ហ្គី​ណេ ដែល​បច្ចុប្បន្ន​គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ថ្វីត្បិតតែ​មាន​ពាក្យ​ច​ចាម​អារាម​ថា​ពួកគេ​បាន​ស៊ី​សាកសព​លោក Michael Rockefeller កាលពី​ឆ្នាំ​១៩៦១​ក៏ដោយ​។​លោក Carl Hoffman គឺជា​អ្នកនិពន្ធ​មួយរូប មានជំនឿថា លោក​ដឹង​រឿងរ៉ាវ​ច្រើនជាងគេ​បំផុត​ចំពោះ​អ្វីដែល​បានកើត​ឡើ​មកលើ​លោក Michael ហើយ​រឿងរ៉ាវ​លំអិត​ទាំងនេះ ត្រូវបាន​ចងក្រង​ឡើង​នៅក្នុង​សៀវភៅ “Savage Harvest”​របស់លោក​។​លោក Michael Rockefeller ដែល​នៅពេលនោះ​មាន​អាយុ​២៣​ឆ្នាំ ហើយ​និង​ស្ថិតនៅ​ក្នុងចំណោម​កូនប្រុស​អ្នកមាន​ជាងគេ​បំផុត​របស់​អាមេរិក​នោះ បាន​ជួប​បញ្ហា​យ៉ាងធ្ងន់ធ្ងរ ពេលដែល​ទូកក្តោង​របស់លោក​បាន​ក្រឡាប់​នៅតាម​បណ្តោយ​ឆ្នេរ​ភាគ​អាគ្នេយ៍​កោះ​ញូ​វ ហ្គី​ណេ​។ លោក​បាន​រុករ​កកោះ​ញូ​វ ហ្គី​ណេ ដើម្បី​ស្វែងរក​រតនៈសម្បត្តិ​ដើម្បី​នាំទៅ​ផ្ទះ​វិញ និង​បង្ហាញ​នៅក្នុង​ទីក្រុង​កំណើត​ញូវយ៉ក​។​នៅក្នុង​សៀវភៅ​របស់គាត់ លោក Hoffman បានសរសេរថា លោក Rockefeller បាន​ហែល​ឆ្លង​សមុទ្រ​ជាង​១០​ម៉ៃ​ល៍ ហើយ​ចុងក្រោយ​ក៏បាន​អណ្តែត​មក​ទើរ​លើ​ឆ្នេរសមុទ្រ ជា​កន្លែង​ដែល​លោក ត្រូវបាន​គេ​ប្រើ​លំពែង​ទម្លុះ​ឆ្អឹងជំនី​ដោយ​កុលសម្ព័ន្ធ​ម្នាក់​។ កូនប្រុស​របស់​អភិបាលក្រុង​ញូវយ៉ក និង​ជា​អនាគត​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ម្នាក់នេះ ត្រូវបាន​គេ​វាយ​ពីក្រោយ​ក្បាល និង​បាន​ស្លាប់ ហើយ​បន្ទាប់មក ក្រុម​កុលសម្ព័ន្ធ​មួយ​នេះ បានចាប់ផ្តើម​ធ្វើ​ពិធី​បែប​ប្រពៃណី​បូជាយញ្ញ​របស់​ពួកគេ​។​មិន​ដូចគ្នា​នៅ​ព្រៃ​អា​ម៉ា​ហ្សូ​ន​នោះទេ ដី​របស់​ពួកគេ​មិន​ផ្តល់​ធនធានធម្មជាតិ​ច្រើន​ប៉ុន្មាន​លើ​យ ជាហេតុ​ធ្វើ​ឲ្យ​លោកខាងលិច​បោះបង់​ពួកគេ​ចោល​។​ទោះបីជា​យ៉ាងណាក៏ដោយ អំឡុង​ពេលនោះ ប្រទេស​ហូ​ឡង់ ដែល​គ្រប់គ្រង​ដី​កោះ​មួយ​នេះ​ពី​ក្រុមហ៊ុន United East India Company កាលពី​ឆ្នាំ​១៨០០ បានបង្ហាញ​ចំណាប់អារម្មណ៍​របស់​ពួកគេ​លើ​ការធ្វើ​អាណានិគម​។​លោក Max Lapre ដែល​គេ​ស្គាល់​ច្បាស់​ពី​ការដឹកនាំ​ផ្តាច់ការ​របស់គាត់​តាម​ការបង្គាប់​ពី​រដ្ឋាភិបាល​ហូ​ឡង់​នោះ បាន​បញ្ជា​ឲ្យ​បាញ់សម្លាប់​ក្រុម​កុលសម្ព័ន្ធ Asmat៥​នាក់ ជាហេតុ​ធ្វើ​ឲ្យ​មាន​កំហឹង​យ៉ាងខ្លាំង​នៅក្នុង​ចំណោម​ពួកគេ ហើយ ជា​រៀងរាល់ថ្ងៃ ក្រុម​កុលសម្ព័ន្ធ​មួយ​នេះ បាន​ព្យាយាម​សងសឹក​ពួក​ស្បែក​.​ស​។ មូលហេតុ​នេះហើយ ទើប​ពួកគេ​សម្លាប់​លោក Michael ពេលដែល​លោក​បាន​ហែល​មកដល់​ឆ្នេរ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​១៩៦១​។​ ​យោងតាម​ឯកសារ​ស្រាវជ្រាវ​ពី​ទំនៀមទម្លាប់​ប្រ​ម៉ាញ់​ក្បាល​សត្រូវ​កុលសម្ព័ន្ធ Asmat ពួកគេ​បាន​កាត់​ក្បាល​លោក Michael មុន ហើយ​បន្ទាប់មក​វះ​សាកសព​គាត់​ពី​.​ក​ចុះ​មកដល់​ខ្នង​របស់គាត់​។ ជើង និង​ដៃ​របស់គាត់ បានដាក់​ឆ្អើរ​លើ​ភ្លើង ខណៈពេលដែល​ក្រុម​កុលសម្ព័ន្ធ​មួយ​នេះ​ស្រែកច្រៀង ហើយ​សាកសព​របស់គាត់ ត្រូវបាន​ហុច​ឲ្យ​អ្នក​រាល់គ្នា​នៅ​ជុំវិញ​ភ្នក់ភ្លើង ភ្លក់​រសជាតិ​។ ចំណែកឯ ឈាម​របស់គាត់ ត្រូវបាន​យកមក​លាប​លើ​ខ្លួនប្រាណ​របស់​ពួកគេ ហើយ​ពេលដែល​ក្បាល​របស់គាត់​ឆ្អិន​ហើយ​នោះ ពួកគេ​នឹង​ឆ្កៀល​វា រួច​យក​ខួរ​មក​ស៊ី​តែម្តង​៕