អា​ភក្តី​ឯង​មានសំណាង​ណាស់​…​ស្លាប់ទៅ​ម្ចាស់​ធ្វើ​បុណ្យសព​ដូច​មនុស្ស​

សង្គមប្លែកៗ
0
374
…​រស់នៅ​ក្រោម​ដំបូល​ម្ចាស់ផ្ទះ​ដែលជា​អ្នកមាន សុខន​ខ្លះ​ដែល​មនុស្ស​ច្រើន​ហៅ​ដោយ​ក្តី​គ្រឺត​ខ្នាញ់​ថា​ជា​អា​ភក្តីៗ​នោះ​មានសំណាង​រស់នៅ​មាន​ស៊ី​មាន​ចុក​គ្រប់គ្រាន់ រហូត​ពេលដែល​ស្លាប់ទៅ​ត្រូវ​ម្ចាស់​ធ្វើ​ពិធីបុណ្យ​ឲ្យ​ទៀតផង​។​ជាការ​ពិត​សត្វ​ចិញ្ចឹម ដែល​មនុស្ស​យើង​គ្រប់គ្នា​តែងតែ​និយម​ចិញ្ចឹម​នៅ​ក្នុងផ្ទះ​ច្រើនជាងគេ​នោះ គឺ​សត្វ​សុនខ ព្រោះតែ​វា​មាន​លក្ខណសម្បត្តិ​ជាច្រើន​គួរ​ឲ្យ​ចាប់អារម្មណ៍​។​ មូលហេតុ​ដែល​គេ​ចូលចិត្ត​ចិញ្ចឹមសត្វ​សុនខ គឺ​ដោយសារ​វា​ជាស​ត្វ​អាច​ការពារ​ផ្ទះសម្បែង​របស់​ម្ចាស់​វា ពេល​ដែលមាន​មនុស្ស​មិន​ស្គាល់មុខ ឬ​ជា​ចោរ​លបលួច​ចូល​ផ្ទះ វា​តែងតែ​បង្ហាញ​សកម្មភាព​ព្រុស ឲ្យ​ម្ចាស់​វា​បានដឹង ឬ​ដេញ​ខាំ​ជន​ទាំងនោះ​ជាដើម​។ មិនតែប៉ុណ្ណោះ វា​ក៏​ជា​សត្វ​ម្យ៉ាង​មាន​ភាព​ឆ្លាត​វៃ ស្គាល់​ម្ចាស់ ស្លូតបូត គួរ​ឲ្យ​ស្រលាញ់ និង​ដឹងគុណ​ម្ចាស់​ជាង​សត្វ​ដទៃទៀត​ដែរ​។​ដោយសារតែ​បែបនេះហើយ បើកាលណា​មានការ​បាត់បង់​សុនខ​របស់ខ្លួន អ្នក​តែងតែមាន​ការសោកស្តាយ​ជាក់​ជាមិនខាន ដោយសារ​វា​បាន​បន្សល់​នូវ​អនុស្សាវរីយ៍​ដែល​អ្នក​ធ្លាប់​ប្រលែង​លេង​ជាមួយ ពេល​វា​នៅរស់ និង​ភាព​ឆ្លាត​វៃ​រប​ស់វា​ធ្វើ​ឲ្យ​ម្ចាស់​សប្បាយរីករាយ រំសាយ​អស់​ភាព​ហ្មងសៅ​។ ដូចជា​បើ​យើង​ក្រឡេក​មក​មើល​គ្រួសារ​មួយ​នេះ​រស់នៅ​ក្នុងប្រទេស​ហ្វីលីពីន គឺ​ពួកគេ​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ពី​ការបាត់បង់​សុនខ​ជាទី​ស្រលាញ់​របស់ខ្លួន និង​បានធ្វើ​ពិធី​បុណ្យសព​មួយ​យ៉ាង​ធំ អមដោយ​ផ្កា​ស្រស់​យ៉ាងច្រើន​ប្រៀបដូចជា​ពិធី​បុណ្យសព​របស់​មនុស្ស​ម្នាក់​អីចឹង​ដែរ​។​ការ​បញ្ចុះសព និង​រៀបចំ​ពិធី​នេះ​ឡើង ដោយសារតែ​មនុស្ស​ក្នុង​គ្រួសារ​នេះ​គិតថា សុនខ​មួយ​ក្បាល​នេះ​ពួកគេ​មិនបាន​ចាត់ទុកថា​ជា​សត្វ​នោះទេ គឺ បាន​ចាត់ទុកជា​សមាជិក​គ្រួសារ​របស់គាត់​ម្នាក់​ទៅហើយ​។ បុរស​ជា​ម្ចាស់​បាន​និយាយថា បានផ្តល់​ក្តី​ស្រលាញ់​ឲ្យ​ទៅ​វា ហើយ​និយាយ​ទាំង​ស្រែកយំ​ថា «​វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់ខ្ញុំ វា​ជា​មិត្ត​ដ៏​ល្អ​របស់ខ្ញុំ ជា​មិត្ត​ពេលដែល​ខ្ញុំ​ពិបាកចិត្ត និង​ពេល​ខ្ញុំ​ទៅណា​មក​ណា​បាន​វា​ជា​គ្នា​»​។ ហើយ​រឿង​ដែល​ពិបាក​សម្រាប់​គាត់​នៅពេលនេះ គឺ​និយាយ​ពាក្យ​លា​ទាំង​ទឹកភ្នែក​ហូរ​សោកស្ដាយ​បំផុត​។​ ​គាត់​និយាយ​បន្ត​ទាំង​ក្តុកក្តួល​ក្នុង​ចិត្ត​ថា គាត់​នៅតែ​ពិបាក​ក្នុងការ​បំភ្លេច​វា ដោយសារតែ​រាល់ពេល​ដែល​គាត់​ត្រឡប់​ពី​ធ្វើការ ហើយ​មក​ផ្ទះ​វិញ​គឺ​តែងតែ​ឃើញ​មុខរប​ស់វា​ឈរ​ចាំ​ទទួល​ខ្ញុំ​នៅមុខ​ផ្ទះ​រាល់ថ្ងៃ​។ ឆ្នាំនេះ គឺជា​ឆ្នាំ​ទី ៦​ហើយ ដែល​គាត់​ធ្វើ​ខួបកំណើត​ឲ្យ​វា​៕