លោកយាយ​តណ្ហា​យក្ខិ​នី​មែន​…​វ័យ​៨០​ឆ្នាំ​ទៅហើយ​ហ៊ាន​ចាប់រំលោភ​ក្មេងប្រុស​

សង្គមប្លែកៗ
0
853
…​កន្លងៗ​មក​ធ្លាប់តែ​កើតឡើង​នូវ​ករណី​ចាស់​ប្រុស វ័យ​៧០-៨០​ទៅហើយ​ហ៊ាន​ចាប់រំលោភ​ក្មេងស្រី​បានសេចក្តីថា​ភ្លើងតណ្ហា​នៅមាន​ថាមពល​ដូច​អាគុយ​ទើប​ផលិត​ចេញពី​រោងចក្រ​។​ប៉ុន្តែ​កាលពីពេល​ថ្មីៗ​នេះ​ស្រាប់តែ​កើតមាន​នូវ​រឿងរ៉ាវ​មួយ​ផ្ទុយ​ពីគ្នា​ទៅវិញ​គឺ​លោ​កយា​យា​ចាប់រំលោភ​ក្មេងប្រុស​។​យោងតាម​បណ្ដាញ​សារពត៌មាន​ក្នុងស្រុក​របស់​ប្រទេស​ឥណ្ឌូណេស៊ី បានអោយដឹងថា​ប៉ូលីស​នៅក្នុង​តំបន់​បាន​ចាប់ខ្លួន​ស្ត្រី​ចំណាស់​ម្នាក់ ដោយ​ស្ត្រី​ចំណាស់​នេះ​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ថា បាន​ចាប់រំលោភ​ក្មេងប្រុស អាយុ ១៣​ឆ្នាំ បានសំរេច​រហូត ដល់ ១០​ដង ខណៈដែល​ប្តី​របស់​លោកយាយ​មិន​នៅផ្ទះ​។​ ​សមត្ថកិច្ច​ប្រាប់ថា​លោកយាយ​ម្នាក់នេះ ឈ្មោះ Jowo អាយុ ៨០ ឆ្នាំ រស់នៅ​ខេត្ត Kota Palembang ប្រទេស​ឥណ្ឌូណេស៊ី បាន​បង្ខំ​ក្មេងប្រុស​អាយុ ១៣​ឆ្នាំ ម្នាក់ រួមរក្ស ជាមួយ​គាត់​។ ហេតុ​ការ​នេះ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ទូទាំងប្រទេស​ឥណ្ឌូណេស៊ី​។​ម្តាយ​ក្មេងប្រុស​មានឈ្មោះ​ថា Rohana អាយុ ៣៣ ឆ្នាំ បានមក​ប្តឹង​ប៉ូលិស​ថា​កូនប្រុស​របស់គាត់​ត្រូវ​យាយ​អាយុ ៨០​ឆ្នាំ រំលោភ​។​ស្ត្រី​ជា​ម្តាយ​បាន​រៀបរាប់ថា កាលពី​ដើមខែ កក្កដា នាង បាន​ផ្ញើ​កូនប្រុស​របស់ខ្លួន​នៅ​ជាមួយនិង​យាយ Jowo ដោយ​ក្តី​ទុកចិត្ត​។ លុះ​បន្ទាប់ពី​នាង​មកដល់​ផ្ទះ​វិញ កូនប្រុស​របស់​នាង​បង្ហាញ​អារម្មណ៍​ឈឺចាប់​ត្រង់​ប្រដាប់ភេទ ដូច្នេះ​នាង​ដាក់​ការសង្ស័យ ខណៈដែល​នាង​សួរ​កូនប្រុស​របស់​នាង​ថា​មានរឿង​អ្វី​កើតឡើង​? ក្មេងប្រុស​អាយុ​១៣​ឆ្នាំ​បាន​ប្រាប់​ម្តាយ​ថា យាយ Jowo បាន​បង្ខំ​អោយ​រួមរក្ស​ជាមួយ​គាត់ ។​ ​បើ​យោងតាម​សម្ដី​ក្មេងប្រុស​បានអោយដឹងថា យាយ​ចាស់​ម្នាក់​នោះ បាន​បង្ខំ​ខ្លួន ឲ្យ​រួមរក្ស​ជាមួយ​គាត់ ចំនួន​១០​ដង ខណៈពេលដែល​ប្តី​របស់គាត់​មិន​នៅផ្ទះ ប្រសិនជា​ខ្លួន​មិន​ព្រម​ធ្វើតាម​គាត់​និង​សម្លាប់ ហើយ​គាត់​សន្យាថា​នឹង​អោយប្រាក់ ១៥ Rupiah៕