ស្ញើ​ច​សរសើរ​មែន អ្នកនេសាទ​ចិន​បង្ហាត់​ក្អែកទឹក​ឲ្យ​មុជ​ចុះ​ចាប់​ត្រី​

ព្រឹត្តិការណ៍ថ្មីៗ
0
872
...​សត្វ​ក្អែកទឹក​នៅតាម​តំបន់​នេសាទ​ខ្លះ នៅក្នុង​ប្រទេស​ចិន​ត្រូវបាន​អ្នកនេសាទ ប្រើប្រាស់​ជា​បក្សី​ជំនួយ​នេសាទ​ត្រី​។ចំពោះការប្រើប្រាស់ក្អែកក្នុងការនេសាទត្រីមានអាយុកាលយូរលង់ណាស់មកហើយ​...​នៅតែ​រក្សាបាន​ដល់​សព្វថ្ងៃនេះ​។​ ​អ្នកថតរូបឈ្មោះ ជូលៀ វីមមឺលីនអាយុ៤២ឆ្នាំបានផ្តិតយកទិដ្ឋភាពសត្វក្អែកទឹកទុំលើក្បូនឫស្សីមុនពេល​ចុះទៅ​ក្នុង​ទឹក​ដ៏​ស្ងប់ស្ងាត់​ដើម្បី​ចាប់​ត្រី​នៅ​ទន្លេ​លី​ក្នុង​ទីក្រុង​គ្វី​លីន ប្រទេស​ចិន​។ក្អែកទឹកមានចម្ពុះកោងហើយក្រាស់ដែលល្អឥតខ្ចោះសម្រាប់ចាប់ត្រីនិងជួយអ្នកនេសាទចាប់ត្រីបានច្រើនជាង​អួន​របស់​ពួកគេ​។​ជូ​លៀ​បានដាក់​កាមេរ៉ា​របស់​នាង​ក្នុង​ស្រោម​ការពារ​ទឹក មុនពេល​ដាក់​វា​ទៅក្នុង​ទឹក​បន្តិច​ដើម្បី​ថត​សកម្មភាព​ក្អែកទឹក​ចុះ​ចាប់​ត្រី ខណៈ​អ្នកនេសាទ​ឈរ​មើល​។​គេ​ក៏​ឃើញ​អ្នកនេសាទ​រូបនោះ​បោះ​សំណាញ់​ដ៏​ធំ​ចូលទៅក្នុង​ទឹក នៅពេល​គាត់​ចង់​ចាប់​ត្រី​តូចៗ​ដែល​ហែល​នៅ​ជិតផ្ទៃទឹកផងដែរ។ជូលៀដែលរស់នៅទីក្រុងគៀវប្រទេសអ៊ុយក្រែនបាននិយាយថា“ដោយមើលឃើញពីដំណើរការទាំងមូល​និង​ទិដ្ឋភាព​ដ៏​ស្រស់បំព្រង វា​ពិតជា​រំភើប​ខ្លាំងណាស់​។ ពិតណាស់ វា​ស្រស់ស្អាត​ខ្លាំងណាស់​ដល់​ថ្នាក់​ខ្ញុំ​មាន​អារម្មណ៍​ថា​វា​មិនមែនជា​ការពិត​ទេ​»។ខណៈការធ្វើនេសាទបែបបុរាណដោយប្រើសត្វក្អែកទឹកមានអាយុកាលតាំងពីឆ្នាំ៩៦០នៃគ.សនិងត្រូវគេគិតថាជាសិល្បៈដែលស្លាប់បាត់ទៅហើយនោះ ការនេសាទ​បែបនេះ​ត្រូវបាន​ធ្វើឱ្យ​រស់​ឡើងវិញ​សម្រាប់​ភ្ញៀវទេសចរ​។​ ​អ្នកនេសាទ​ភាគច្រើន​មាន​លិខិតអនុញ្ញាត​ពិសេស និង បោះជំរំ​នៅ​មាត់ទន្លេ ដើម្បី​រង់ចាំ​អ្នកទេសចរ​មក​ទស្សនា​សកម្មភាព​ចាប់​ត្រី​របស់​ពួកគេ​៕