អាល់កុល​ក្លែងក្លាយ​ចំនួន​សរុប ៣០០០ លីត្រ ត្រូវ​ដកហូត​

ព្រឹត្តិការណ៍ថ្មីៗ
0
1050
[wai id="6"]

[wai id="7"]
​លោក ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៅ​ទី​០១ ខែមេសា ឆ្នាំ​២០២០ បាន​ដឹកនាំ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដោយបាន​សហការ​ជាមួយ​នាយកដ្ឋាន​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដោយមាន​ការសម្របសម្រួល​ពី​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ចាប់​អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) នៅតាម​បណ្តោយ​វិថី​សម្តេច​តេ​ជោ​ហ៊ុនសែន (៦០​ម៉ែត្រ​) ។​
ពាណិជ្ជកម្ម

​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​កាលពី​ថ្ងៃទី ១ ខែមេសា សមត្ថកិច្ច​បាន​ចាប់​អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) នៅតាម​បណ្តោយ​វិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០ ម៉ែត្រ​) បាន​ចំនួន ១០០ ប៊ីដុង ស្មើនឹង ៣ ០០០ លីត្រ​ផងដែរ​។​
​លោក ផាន អូន បានឱ្យដឹងថា សារធាតុ​មេ​តា​ណុល​ជា​សារធាតុពុល​នឹងមិន​អាច​យកទៅ​ប្រើ​សម្រាប់​លាងដៃ​សម្លាប់​មេរោគ​បានទេ ពីព្រោះ​វា​អាចធ្វើឱ្យ​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​ថែម​ទៀតផង​។ លោក​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ គប្បី​ទិញ​ទំនិញ​ជាពិសេស​អាល់កុល និង​ជែ​ល​លាងដៃ​ដែលមាន​ស្លាក​សញ្ញា​សម្គាល់​ត្រឹមត្រូវ និង​មាន​ប្រភព​ច្បាស់លាស់ ដើម្បី​ចៀសវាង​ការទិញ​របស់​ក្លែងក្លាយ និង​គ្មាន​គុណភាព​ដែល​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​។​

​សូមបញ្ជាក់ថា យោងតាម​លទ្ធផល​វិភាគ​របស់​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល រកឃើញថា អាល់កុល​ដែល​បាន និង​កំពុង​ចរាចរ​លើ​ទីផ្សារ​កម្ពុជា ភាគច្រើន​មិនមែនជា​ប្រភេទ​អាល់កុល​ធម្មតា (​អេ​ទីល​អាល់កុល​) ដែលមាន​មុខងារ​ប្រើប្រាស់​សម្រាប់​លាង​សម្អាត​ដៃ បង្ការ​ការចម្លង​មេរោគ​ទេ​។ ផ្ទុយទៅវិញ​អាល់កុល​ទាំងនោះ ជា​សារធាតុ​មេ​តា​ណុល ដែលមាន​បរិមាណ​ខ្ពស់​រហូតដល់ ៨០%​។​

​ការលាង​សម្អាត​ដៃ​ដោយ​ប្រើ​អាល់កុល​ដែលមាន​កម្រិត​មេ​តា​ណុល​បែបនេះ អាច​ចូលទៅក្នុង​ស្បែក និង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ។​
​យ៉ាងណាមិញ បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ការលក់​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ និង​សារធាតុ​សម្លាប់​មេរោគ​ទាំងអស់​និង​តម្រូវ​ឲ្យ​មាន​លេខ​បញ្ជិកា​ហើយ ត្រូវ​លក់​តែ​នៅតាម​ឱសថស្ថាន និង​ឱសថស្ថាន​រង​ស្របច្បាប់​ប៉ុណ្ណោះ ពោលគឺ​មិន​អនុញ្ញាត​ឲ្យ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ​ឡើយ​។ នេះ​បើ​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់ ក្រសួងសុខាភិបាល ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃទី​៣១ មីនា ។​



[wai id="5"]