អព្ភូតហេតុ​កម្រ​ជួប​ត្រី​លឹ​ង្គ​រាប់ម៉ឺន​ក្បាល​បង្ហាញខ្លួន​នៅលើ​ឆ្នេរសមុទ្រ​កាលីហ្វ័រ​ញ៉ា​ធ្វើ​ឲ្យ​គ្រប់ទឹក​អ្នកទទួល​ទាន​

សង្គមប្លែកៗ
0
289
​ ត្រី​លឹ​ង្គ​មនុស្ស​រាប់ម៉ឺន​នាក់ បានរ​សាត់អណ្តែត​មក​ទើរ​លើ​ឆ្នេរសមុទ្រ Drakes ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​ធ្វើ​ឲ្យ​គ្រប់ទឹក​អ្នក​ដែល​ចង់​ទទួលទាន​វា​។​ ​ត្រី​លឹ​ង្គ​មនុស្ស​ទាំងនេះ ត្រូវបាន​ក្រុម​អ្នកជំនាញ​ជឿថា ព្យុះ​កាលពីពេល​កន្លងទៅ បានធ្វើ​ឲ្យ​ពួកវា​ចេញពី​ជម្រក​ក្រោម​បាតសមុទ្រ ហើយ​និង​នាំ​ពួកវា​មក​ទើរ​លើ​ឆ្នេរ ។​ ​ត្រី​សមុទ្រ​ដូច​ដង្កូវ​ប្រវែង​១០​អ៊ី​ញ​ទាំងនេះ មាន​រូបរាង​ដូចជា​សាច់ក្រក​ពណ៌​ស៊ី​ជម្ពូ ហើយ​និង​អាចបង្កើត​រូង​រាង​ជា​អក្សរ U នៅក្នុង​ភក់ ឬ​ដីខ្សាច់​ក្រោម​បាតសមុទ្រ ដើម្បី​ឲ្យ​សត្វ​សមុទ្រ​ដ៍ទៃទៀត អាច​ចូលទៅ​នៅ ហេតុដូច្នេះ​ហើយ​ទើប​គេ​ដាក់​រហ័ស​នាម​ឲ្យ​ពួកវា​ថា​ជា​ដង្កូវ​ម្ចាស់​ផ្ទះជួល​។​ ​ត្រី​លឹ​ង្គ​ទាំងនេះ ត្រូវបាន​ប្រទះឃើញ​ដោយ​ជីវ​វិទូ Ivan Parr​កាលពី​ថ្ងៃទី​៦ ខែធ្នូ កន្លងទៅ ក្រោយពី​មាន​ព្យុះ​បោក​មកលើ​តំបន់​នោះ​។​ ​លោក Parr​បាន​និយាយថា អព្ភូតហេតុ​ដ៏​កម្រ​បំផុត​នេះ ត្រូវបាន​គេ​រាយការណ៍​ថា​ធ្លាប់​កើតមាន​ផងដែរ​កាលពី​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងទៅ នៅ​តំបន់ឆ្នេរ Pajaro Dunes, Moss Landing, Bodega Bay និង Princeton Harbor​។​ ​លោក​និយាយថា ត្រី​លឹ​ង្គ គឺជា​ប្រភេទ​ដង្កូវ​ស្លាបព្រា មាន​ជើង​រាង​ដូច​វែក ដែល​ប្រើប្រាស់​ទាំង​ការ​ស៊ី​ចំណី និង​ហែល​ទឹក​។ ពួក​គ​វា​ចំណាយពេល​ភាគច្រើន​នៃ​ជីវិត​របស់​វា​នៅក្រោម​ភក់ ឬ​ដីខ្សាច់​ក្រោម​បាតសមុទ្រ ហើយ​និង​អាចរ​ស់បាន​អាយុ​២៥​ឆ្នាំ​។​ ​ពួកវា​ស៊ី​បាក់តេរី ពពួក​បង្គា ហើយ​និង​សត្វល្អិត​ផ្សេងៗ​ទៀត ដែល​ពួកវា​ចាប់បាន​។ ពេល​ពួកវា​បង្កើត​ទម្រង់​ជា​រូង គឺជា​ធ​ម្យោ​បាយ​ដ៏​ងាយស្រួល​មួយ​របស់​ពួកវា ក្នុងការ​ចាប់​ចំណី​។​ ​ក្រុម​អ្នកជំនាញ បាន​រកឃើញ​ភស្តុតាង​ពី​សត្វ​ទាំងនេះ​នៅក្នុង​ប្រវត្តិសាស្ត្រ ថា​ពួកវា​មាន​អាយុកាល​ទាំងពី​រយៈពេល​៣០០​លាន​ឆ្នាំមុន​មកម្ល៉េះ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ដោយសារតែ​ដងខ្លួន​ទន់ នឹង​ទំហំ ធ្វើ​ឲ្យ​ពួកវា​ប្រឈម​ការគំរាមកំហែង​ច្រើន ដែល​រួមទាំង​ភេ​សមុទ្រ រំពេ​សមុទ្រ ហើយ​និង​មនុស្ស ប៉ុន្តែ​ក្រុម​អ្នកជំនាញ​អះអាងថា ពួកគេ​គ្មាន​ផលប៉ះពាល់​នោះទេ ហើយ​និង​ជា​សត្វ​វិជ្ជមាន​។ ​ពួកវា​កម្រ​ឃើញ​មាននៅ​សហរដ្ឋអាមេរិក​ណាស់ ប៉ុន្តែ​សម្បូរ​នៅ​កូរ៉េខាងត្បូង ជប៉ុន និង​ជប៉ុន​។​ ​ចំណែកឯ​អ្នក​ដែល​ធ្លាប់​ទទួលទាន​ត្រី​លឹ​ង្គ​នេះ បាន​អះអាងថា វា​ស្រួល​ទំពារ និង​មាន​រស់ជាតិ​ប្រៃ​ផ្អែម​។ គេ​ច្រើន​ទទួលទាន​វា​ជាមួយ​ទឹកជ្រលក់ ធ្វើ​ពី​ប្រេងល្ង ទឹកខ្មេះ និង​ទឹកជ្រលក់​ហិល​៕​