ចិត្តសឿង​មែន​! កូន​ក​ម្លោះ​កូនក្រមុំរ​៦​ពាន់​គូ​បាន​រៀបការ​ទ្រង់ទ្រាយ​ធំ​បំផុត​ដោយ​មិន​ខ្លាច​ឆ្លង​វីរុស​អ៊ូ​ហាន Corona​ប្រភេទ​ថ្មី​

សង្គមប្លែកៗ
0
338
ព្រះវិហារ​បង្រួបបង្រួម​កូរ៉េខាងត្បូង ដែល​បង្កើតឡើង​ដោយ​ស្ថាបនិក Sun Myung Moon​បានរៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ ស្របពេល​មានការ​រីក​រាល​នៃ​វីរុស​អ៊ូ​ហាន Corona​ប្រភេទ​ថ្មី​ចេញពី​ប្រទេស​ចិន នៅក្នុង​ប្រទេស​នេះ​។​កូន​ក​ម្លោះ​កូនក្រមុំ​ប្រហែល​ជាង​៦​ពាន់​គូ មកពី​បណ្តាល​ប្រទេស​ចំនួន​២៤ បាន​ចូលរួម​ពិធី​នៅក្នុង​មជ្ឈមណ្ឌល Cheongshim World Peace ស្ថិតនៅក្នុង​ទីក្រុង​ហ្គា​ប់​យ៉ុង ចម្ងាយ​ប្រហែល​៦០​គ​.​ម​ភាគ​ឦសាន​នៃ​រដ្ឋធានី​សេ​អ៊ូ​ល​។​ គូស្នេហ៍​ដែល​បាន​និយាយថា​ពួកគេ​ស្គាល់គ្នា​តាមរយៈ​សកម្មភាព​ព្រះវិហារ និង​ការណែនាំ​ពី​ឪពុកម្តាយ​នោះ បាន​ស្បថស្បែ​ជាមួយគ្នា​នៅមុខ​ភ្ញៀវ​ប្រហែល​១៨.០០០​នាក់ មកពី​ទូទាំង​ពិភពលោក​។​ប្តី​ប្រពន្ធ​ថ្មោងថ្មី​ទាំងនេះ បាន​និយាយថា ពួកគេ​មិន​រំជើបរំជួល​ចំពោះ​វីរុស Corona​ដែល​បានសម្លាប់​មនុស្ស​ជាង​៦០០​នាក់​នៅ​ចិន​នោះទេ​។​ថ្វីត្បិតតែ​មានការ​ភ័យខ្លាច​ចំពោះ​ការរីក​រាលដាល​នៃ​វីរុស​នេះ​ក៏ដោយ ក៏​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​ពិធី​នេះ មិនបាន​ពាក់​ម៉ាស់​នោះដែរ បើទោះបីជា​កូន​ក​ម្លោះ​កូនក្រមុំ​មួយចំនួន​ពាក់​ម៉ាស់​ក៏ដោយ​។​ក្រុម​អ្នករៀបចំ​អាពាហ៍ពិពាហ៍ បាន​និយាយថា ទីតាំង​រៀបចំ​នេះ ត្រូវបាន​បាញ់សម្លាប់​មេរោគ ហើយ​កាមេរ៉ា​តាមដាន​កម្តៅ ត្រូវបាន​បំពាក់​យ៉ាង​ល្អ​។​ក្រុម​អ្នករៀបចំ​អាពាហ៍ពិពាហ៍ បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AP​ថា គ្មាន​កូន​ក​ម្លោះ​កូនក្រមុំ​ណា​ម្នាក់ បាន​លប់ចោល​ការធ្វើដំណើ​រ​របស់​ពួកគេ ដោយសារតែ​វីរុស Corona​នោះឡើយ​។​គិត​មកទល់នឹង​ពេលនេះ មនុស្ស​២៤​នាក់ បាន​ឆ្លង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។​សូមបញ្ជាក់ថា ពិធីបុណ្យ ពិធី​បញ្ចប់​ការសិក្សា និង​ការប្រគុំ​តន្ត្រី​របស់​ក្រុម​តារាង​ចម្រៀង K-pop ត្រូវបាន​លប់ចោល​ទាំងអស់​ដោយសារតែ​ការភ័យខ្លាច​ថា​ព្រឹ​ត្ត​ការណ៍​ធំៗ អាច​នឹង​ងាយ​ឆ្លង​វីរុស ហើយ​ក្រុម​អាជ្ញាធរ បានស្នើ​សុំ​ដល់​ក្រុម​សាសនា ចូលរួម​សហប្រតិបត្តិការ​ក្នុងការ​ការពារ​ការរីក​រាល​ឆ្លង​នៃ​វីរុស​នេះ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ព្រះវិហារ​បាន​បន្ត​ព្រឹ​ត្ត​ការណ៍​អាពាហ៍ពិពាហ៍​ទ្រង់ទ្រាយ​ធំ​នេះ តាម​ការគ្រោងទុក ដោយសារតែ​ពួកគេ​បាន​ចំណាយពេល​៤​ឆ្នាំ​ទើប​អាចបង្កើត​កម្មវិធី​នេះ​បាន ហើយ​ម្យ៉ាងវិញទៀត វា​គឺជា​ការ​ខួបកំណើត​លើក​ទី​១០០​របស់លោក Moon ផងដែរ​។​លោក Jang Young-chul គឺជា​មន្ត្រី​មួយរូប​ដែល​រៀបចំ​កម្មវិធី​នេះ បាន​និយាយថា ប៉ុន្តែ​ភ្ញៀវ​ដែល​មកពី​ចិន ត្រូវបាន​ស្នើសុំ​មិន​ឲ្យ​ចូលរួម​នោះទេ​៕