ព្រហ្ម​វិហារធម៌​របស់​ម្តាយ ស៊ូ​រងា​ញាក់ញ័រ​លក់​បន្លែ​ទាំងយប់​ដើម្បី​ជួយ​កូនប្រុស​ឲ្យ​ទិញ​ផ្ទះ​បាន​នៅ​

សង្គមប្លែកៗ
0
390
ព្រហ្មវិហារធម៌របស់ម្តាយដែលមានទៅលើកូនៗគឺមានទំហំធំធេងណាស់មិនអាចកាត់ថ្លៃបាននោះឡើយ​។​ទោះយ៉ាងណា​ស្ត្រី​ជា​ម្តាយ​ម្នាក់នេះ​ដើម្បី​ឲ្យ​កូនប្រុស​មាន​ជម្រក​ស្នាក់នៅ​ស៊ូទ្រាំ​រងា​ញាក់​…​អង្គុយ​លក់​បន្លែ​នាពេល​រាត្រី​។​លោកយាយ​ជនជាតិ​ចិន​ម្នាក់នេះ មាន​វ័យ​ប្រហែល ៧០​ឆ្នាំ​ហើយ តែ​គាត់​នៅតែ​ស៊ូទ្រាំ​នឿយហត់ អង្គុយ​លក់​បន្លែ​រៀងរាល់​រាត្រី ដើម្បី​សន្សំ លុយ ជួយ បង្គ្រប់​ទិញ​ផ្ទះ​ឲ្យ​កូនប្រុស ដែលមាន​ប្រពន្ធ មានកូន តែ​មិនទាន់​មានផ្ទះ​ស្នាក់នៅ ។​ ​តាម​ប្រភពព័ត៌មាន ពី Stomp បាន​ឲ្យ​ដឹងថា ដោយសារ​ប្រទេស​ចិន មាន​ប្រជាជន​ច្រើន ដូចនេះហើយ​ទើប​វិស័យ​អចលនៈទ្រព្យ​មានតម្លៃ​ខ្ពស់ ។ រយៈពេល​ជាង ១​ខែ​ហើយ ដែល​លោក យាយ​រូបនេះ បានមក​លក់​បន្លែ​នៅ​ទីក្រុង Jinan ខេត្ត Shandong រាល់​យប់ ដើម្បី​ជួយ​រកលុយ​ឲ្យ​កូនប្រុស​ទិញ​ផ្ទះមួយ​កន្លែង​រស់នៅ​ដូច​គេ ទោះបីជា​អាកាសធាតុ​ត្រជាក់​ខ្លាំង​យ៉ាងណា ក៏​លោកយាយ​នៅតែ​ស៊ូទ្រាំ​រហូតដល់​ម៉ោង ១១​យប់​ដែរ ។ លោកយាយ​កំសត់​រូបនេះ បាន​និយាយ​ឲ្យ​ដឹងថា ពេលខ្លះ ដោយសារ​អស់កម្លាំង​ខ្លាំង លោកយាយ​បាន​ចំណាយលុយ ៣​ដុល្លារ ដើម្បី​ជួល​តង់​គេ សម្រាក​មួយ​យប់ ហើយ​ព្រលឹម​ឡើង​ទើប​ឡើង​រថយន្តក្រុង​ទៅ​ភូមិ​របស់គាត់ ដើម្បី​ប្រមូល​បន្លែ​ថ្មីៗ​មក​លក់ ហើយ​ពេល​ល្ងាច​លោកយាយ​ឡើង​រថយន្តក្រុង​មក​លក់​បន្តទៀត​ពេលយប់​។ ចំណែក​ប្ដី​របស់​លោកយាយ ជា​អ្នក​ជួយប្រមូល​ផល និង​ធ្វើ​ចំការ ។ តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ទង្វើ​របស់​លោកយាយ គឺ​កូនប្រុស​របស់គាត់​មិនបាន​ដឹង​ឡើយ ដោយ​គេ​បាន​រៀបការ​ប្រពន្ធ​និង មានកូន​ស្រី​អាយុ ៤​ឆ្នាំ​ម្នាក់ ហើយ​សព្វថ្ងៃ​ធ្វើការ​នៅ​ទីក្រុង Weihai ភាគ​ខាងកើត​ខេត្ត Shandong ។ កូនប្រុស​របស់លោក​យាយ ម្នាក់នេះ ជា​សិស្ស​បញ្ចប់​ថ្នាក់ មហាវិទ្យាល័យ ដោយ​ធ្វើការ​បាន​ប្រាក់ខែ​ប្រហែល ៥៨០​ដុល្លារ ក្នុង​មួយខែ ហើយ​សម្រាប់​តម្លៃ អា​ផាត​មែន (apartment) តូច​មួយ​នៅក្នុង​ទីក្រុង Weihai គឺ​យ៉ាងហោចណាស់ ក៏មាន​តម្លៃ​ប្រហែល ៥៨,០០០​ដុល្លារ​អាមេរិក​ដែរ ដូចនេះ ពួកគេ​មិន​អាចមាន​លទ្ធិភាព​ទិញ​ភ្លាមៗ​បានទេ ។ ​ក្រោយពី​សារព័ត៌មាន ក្នុងស្រុក​មួយចំនួន បាន​ចុះផ្សាយ​អំពី​រឿងរ៉ាវ​របស់លោក​យាយ លក់​បន្លែ​ដើម្បី​ជួយ​កូនប្រុស​ឲ្យ​បាន​ទិញ​ផ្ទះ ហើយ​នោះ ដំណឹង​នោះ​ក៏បាន​ទៅដល់​កូនប្រុស បានធ្វើ​ឲ្យ​អារម្មណ៍​របស់គេ​ក្ដុកក្ដួល​យ៉ាងខ្លាំង ហើយ​និយាយ​ទាំង​ទឹកភ្នែក​ទៅកាន់​អ្នកសារព័ត៌មាន​ថា «​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​តក់​ស្ដុ​ត​ខ្លាំងណាស់​! ខ្ញុំ​ពិតជា​មិនអាច​សន្សំ​លុយ​សូម្បី​តែមួយ​សែន​នោះទេ​! » ៕