សូម​ស្តាប់​ស្ត្រី​មានកូន​ដល់​ទៅ​១៦​នាក់ ប្រាប់​ពី​រូបមន្ត​ចិញ្ចឹម​កូនៗ​យ៉ាង​រំភើយ

សង្គមប្លែកៗ
0
337
….​ស្ត្រី​ជា​ម្តាយ​ម្នាក់នេះ​សមតែ​ទទួលបាន​នូវ​ប័ណ្ណសរសើរ​ហើយពី​ព្រោះ​ថ្វីបើ​នាង​មានកូន​ដល់​ទៅជិត​២០​នាក់​ក្តី​តែ​អ្នកជិតខាង​ពុំដែល​ឮ​នាង​ថ្ងូរ​ថា​ពិបាក​ម្តងណា​នោះឡើយ​ទឹកមុខ​នាង​ញញឹម​ប៉​ប្រឹម​ជានិច្ច​បង្ហាញថា​កូន​ច្រើន​ប៉ុណ្ណឹង​នាង​ចិញ្ចឹម​យ៉ាង​ធូរ​ល្ហុ​យ​។ ប្រិយមិត្ត​ទាំងឡាយ​ប្រាកដជា​ធ្លាប់​ឮ​ពាក្យចាស់​មួយ​ឃ្លា​ពោលថា “​ម្ដាយ​ម្នាក់​ចិញ្ចឹម​កូន ១០ នាក់​រស់ តែ​កូន ១០ នាក់​ចិញ្ចឹម​ម្ដាយ​ម្នាក់​មិន​រស់​”​។ ពាក្យ​នេះ​ពិតជា​ត្រឹមត្រូវ​ណាស់ ព្រោះ​អ្នក​ម្ដាយ ស៊ូ​លះបង់​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​កូន ស៊ូ​អត់​មាត់​ខ្លួនឯង ឱ្យតែ​កូនៗ​បាន​ឆ្អែត ផ្តោត​សំខាន់​ទៅលើ​កូន ឬ​អាចនិយាយបាន​ម្យ៉ាង​ទៀតថា អ្នក​ម្ដាយ​ពូកែ​ចាត់ចែង​ការចាយវាយ​ក្នុង​គ្រួសារ​។​ ​តួយ៉ាង អ្នកស្រី ជេ​នី បូ​ណែ​ល (Jeni Bonnell) ដែល​មានកូន​រហូតដល់​ទៅ ១៦​នាក់​ក្នុង​គ្រួសារ មាន​សមាជិក​ច្រើន​បំផុត​នៅ​ប្រទេស​អូស្ត្រាលី ចិញ្ចឹម​កូនៗ​បាន​យ៉ាង​ល្អ​នោះបាន​បង្ហោះ​សារ​ពី​រូបមន្ត​របស់គាត់​ក្នុងការ​ចិញ្ចឹម​កូនៗ​ដ៏​មាន​ចំនួន​យ៉ាងច្រើន​បែបនេះ​។​នៅក្នុង YouTube Channel របស់គាត់ ស្ត្រី​ដែល​មកពី​ទីក្រុង​ធូ​វូម​បារ​ដ្ឋ​ឃ្វី​នស៍ លែ​ន រូបនេះ​បាន​ចែករំលែក​គន្លឹះ សំខាន់ៗ​នៅក្នុង​ការចាត់ចែង​គ្រួសារ​ដ៏​ធំ​បែប នេះ​បាន​យ៉ាង​ល្អ​។ អ្នកស្រី​និយាយថា ក្នុងនាម​ជា​អ្នក​ម្ដាយ​ពូកែ យើង​ត្រូវ​ចេះ​គ្រប់គ្រង​ការចំណាយ​ដូចជា ទី​១ ត្រូវ​ដឹង​ច្បាស់​ពី​ទំហំ​ប្រាក់​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ទី​២ ត្រូវធ្វើ​បញ្ជី​តាមដាន​រាល់​ការ ចំណាយ​ឱ្យបាន​ច្បាស់លាស់ ហើយ​ទី​៣ ប្រសិនបើ​ពិនិត្យឃើញថា ការចំណាយ​លើស​ខ្ទង់ ត្រូវ​ប្រញាប់​បញ្ឈប់​ការចំណាយ​បែប​នោះ​ជាបន្ទាន់​។ គាត់​បាន​គូសបញ្ជាក់ថា​ប្រសិនបើ​អ្នក ម្ដាយ​គ្រប់រូប​អនុវត្ត​ចំណុច​ទាំង ៣ នេះ​បាន​ខ្ជាប់ខ្ជួន​គ្រួសារ​របស់​អ្នក​នឹងមាន​របស់​ហូប ចុក​គ្រប់គ្រាន់ និង​មាន​លុយ​សម្រាប់​អបអរ​ពិធី បុណ្យ​ជុំគ្នា​គ្រួសារ​ដូចជា​បុណ្យ​ណូអែល ជាដើម​។ ​សូមបញ្ជាក់ថា ក្នុងចំណោម​កូន​ទាំង ១៦ នាក់​របស់គាត់ មាន​ប្រុស ៩ និង​ស្រី ៧ ដែលមាន អាយុ​ចាប់ពី ៤ ឆ្នាំ​ដល់ ២៩ ឆ្នាំ​៕