អស់លោក​បុរស​ដែល​ជោគជ័យ​…​សូមកុំ​ភ្លេច​ឲ្យ​សោះ សំណាប​យោង​ដី ស្រី​យោង​បុរស​

សង្គមប្លែកៗ
0
314
…​ចាស់ៗ​ខ្មែរ​យើង​មាន​ពាក្យ​មួយ​ឃ្លា​សំរាប់​ក្រើនរំលឹក​ដាស់តឿន​គឺ​សំណាប​យោង​ដី ស្រី​យោង​បុរស គឺ​ចង់​សំដៅថា ភាពជោគជ័យ​ទៅលើ​កិច្ចការ​អ្វីមួយ​របស់​បុរស​ច្រើន​តែមាន​ចំណែក​ចូលរួម​របស់​ស្ត្រី​ជា​ភរិយា​ផងដែរ​។​ក្រោយពេល​យើង​រៀបការ វា​អាចធ្វើឱ្យ​ជីវិត​យើង​ល្អ​រឺ​អាក្រក់​ជាង​មុន ហើយក៏​នឹង​អាចឱ្យ​យេ​ី​ង​ក្រ​ឬ​មាន​ជាង​មុន​ផងដែរ​។ នេះ​អាច​បង្ហាញថា​ការជ្រើសរើស​ដៃគូ​ជីវិត​ត្រឹមត្រូវ គឺ​សំខាន់​ខ្លាំង​ដល់​ការជួយ​អ្នក​អោយ​ជោគជ័យ​។ ឧទាហរណ៍​៖ លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​បានចាត់ទុក​ការជោគជ័យ​ផ្នែក​នយោបាយ​របស់គាត់ ដោយសារ​ភរិយា​របស់គាត់​។ ហើយ​ទីបំផុត​អ្នកវិទ្យាសាស្ត្រ​បាន​ពន្យល់ថា ពាក្យ​ទាំងនោះ​មិនមែន​គ្រាន់តែ​ជា​ពាក្យ​ទទេ​នោះទេ វា​គឺជា​ការពិត​។​ប្រហែលជា​នៅ​កន្លែង​ណាមួយ​នៅ​ខាងក្នុង​ខ្លួន​យើង ដែល​គេ​សង្ស័យថា​ប្តី​ប្រពន្ធ​គឺ​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ធ្វើឱ្យ​យើង​ជោគជ័យ​ឆាប់រហ័ស​។ ហើយ​ទីបំផុត​ការសិក្សា​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​សាកលវិទ្យាល័យ Carnegie Mellon បាន​នាំ​រឿងនេះ​ទៅជា​កម្រិត​វិទ្យាសាស្ត្រ​។ អ្នកវិទ្យាសាស្ត្រ​អះអាងថា​ស្វាមី​ដែលមាន​ប្រពន្ធ​គាំទ្រ​ខ្លាំង​នឹងមាន​ឱកាស​ខ្ពស់​ក្នុងការ​ទទួលជោគជ័យ​ក្នុង​ជីវិត​។​គូ​ស្វាមីភរិយា​ចំនួន ១៦៣ គូ​បាន​ចូលរួម​ក្នុងការ​ពិសោធន៍​មួយ​នេះ ដែល​តម្រូវឱ្យ​ដោះស្រាយ​នូវ​ល្បែង​ផ្គុំ​រូប​ដែល​ងាយៗ ឬ ការប្រកួតប្រជែង​លើ​ខ្លួនឯង ដើម្បី​ឈ្នះ​រង្វាន់​។​ បន្ទាប់ពី​ការប្រកួត​នេះ អ្នកស្រាវជ្រាវ​បាន​ឃ្លាំមើល និង​កត់ត្រា​នូវ​របៀប​ដែល​គូ​ស្វាមីភរិយា​ទំនាក់ទំនង​គ្នា​មុនពេល​ពួកគេ​ធ្វើការ​សម្រេចចិត្ត​លើ​អ្វីមួយ​។ មាន​អ្នកចូលរួម​ខ្លះ​ដែល​ប្តី​ប្រពន្ធ​នឹង​គ្នា​នៅតែ​បន្ត​លើកទឹកចិត្ត​ឱ្យ​ជ្រើសរើស​ដើម្បី​ប្រកួតប្រជែង​ដណ្តើមយក​រង្វាន់​នោះ ទោះជា​ក្នុងពេល​អស់សង្ឃឹម​ហើយក៏​ដោយ​។​លើសពីនេះទៅទៀត អ្នកស្រាវជ្រាវ​បាន​ឆែក​មើល​គូ​ស្វា​ម៉ី​ភរិយា​ទាំងនេះ​នៅ ៦ ខែក្រោយ​មកហើយ​បាន​រកឃើញថា អ្នក​ដែល​ទទួលយក​ការប្រកួតប្រជែង​ដើម្បី​ទទួលបាន​រង្វាន់ បាន​ឆ្លងកាត់​ការរីកចម្រើន​ផ្ទាល់ខ្លួន​ជាច្រើន និង​បាន​អះអាងថា​ពួកគេ​មាន​សុភមង្គល និង​សុខុមាលភាព​ច្រើនជាង​អ្នក​ដែល​បាន​បដិសេធ​។​នេះ​មិនមែនជា​ការសិក្សា​តែមួយ​លើ​ប្រធានបទ​នេះ​ទេ​។ អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Washington St. លោក Louis បាន បង្ហាញថា​ភាពជោគជ័យ​របស់​មនុស្ស​ម្នាក់​មិន​ត្រឹមតែ​ពឹងផ្អែក​លើ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប្តី​ឬ​ប្រពន្ធ​របស់​ពួកគេ​ដើរតួនាទី​យ៉ាង​ធំធេង​ផងដែរ​។ ពួកគេ​ហៅថា «​ការដឹង​អំពី​ដៃគូ​» និង​ភាពជាក់ស្តែង គឺជា​កត្តា​សំខាន់​ក្នុង​ភាពជោគជ័យ​របស់​ប្តី​ប្រពន្ធ​។​មាន​ឧទាហរណ៍​ជាច្រើន ក្នុងចំណោម​តារា​ល្បីៗ និង​អ្នកដឹកនាំ​អស្ចារ្យ​ដែល​បាន​សារ​ភាពជា​សាធារណៈ​ថា ប្តី​ប្រពន្ធ​របស់​ពួកគេ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ភាពជោគជ័យ​របស់​ពួកគេ​។ នៅក្នុង​សុន្ទរកថា​កាល់ពី​ឆ្នាំ ២០១៧ លោក Mark Zuckerberg​ថៅកែ​ហ្វេ​ស​ប៊ុ​ក បាន​លើកឡើងថា ភរិយា​របស់គាត់ Priscilla បាន​បំផុសគំនិត និង​តែងតែ​លេ​ី​ក​ទឹកចិត្ត​ដល់​គាត់ ឱ្យ​ស្ម័គ្រចិត្ត​ក្នុង​ការងារ​សង្គម ហើយ​បន្ថែមថា​នាង​គឺជា​មនុស្ស​សំខាន់បំផុត​នៅក្នុង​ជីវិត​របស់គាត់ ដូច្នេះ​អ្នក​អាចនិយាយបាន​ថា​វា​ជា​រឿង​សំខាន់បំផុត​។​ ​ជាការ​ពិតណាស់​ជីវិត​របស់​យើង គឺមាន​ការប្រកួតប្រជែង​នឹង​ខ្លួនឯង​ជាច្រើន ប៉ុន្តែ​តើ​អ្នក​ធ្លាប់មាន​អារម្មណ៍​ថា វា​នឹង​កាន់តែ​ងាយស្រួល​ក្នុងការ​ប្រជែង​ខ្លួនឯង​នៅពេល​ដៃគូ​របស់​អ្នកគាំទ្រ​អ្នក​?