នៅក្នុង​ព្រៃ​…​អត់​មាន​ហាង​ធ្វើ​សក់​ទេ តែ​កុលសម្ព័ន្ធ​ទាំងនោះ​មាន​ម៉ូដ​សក់​ប្លែកៗ​ពីគ្នា​

សង្គមប្លែកៗ
0
491
…​ថ្វីត្បិតតែ​ជា​ក្រុម​កុលសម្ព័ន្ធ​រស់នៅ​តែ​ក្នុងព្រៃ​ដាច់​ឆ្ងាយ​ពី​អារ្យធម៌​រីកចំរើន​របស់​ប្រទេស តែ​ក្រុម​កុលសម្ព័ន្ធ​ទាំងអស់នោះ​ក៏មាន​ការតុបតែង​ខ្លួន​ប្រាណ​ទៅតាម​ទំនៀម​ទំលាប់​របស់​ពួកគេ​ដែរ​…​គ្រាន់តែ​ការតុបតែង​នោះ​មនុស្ស​សម័យថ្មី​យើង​នេះ ឃើញ​ភ្លាម​ស្ទើរតែ​ទប់​សំណើច​អត់​បានតែ​ប៉ុណ្ណោះ​!​។​បណ្តា​ថតរូប​នេះ​មានឈ្មោះ Tariq Zaidi រស់នៅ​ទីក្រុង​ឡុង​ដ៍ បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​នានា​នៅ​អាហ្វ្រិក​ខាងត្បូង​អស់​ជាច្រើន​ខែ រហូត​បាន​ជួប​កុលសម្ព័ន្ធ Himba, Mwila, Mucuroca និង Mucuis​។​ ​តាម​ប្រភព​មាន​ជនជាតិភាគតិច​ប្រមាណ ៩០​ក្រុម នៅ​សាធារណរដ្ឋ​អង់​ហ្គោ​ឡា ដែលមាន​ព្រំដែន​ជាប់​ប្រទេស Namibia និង​បូស​វ៉ា​ណា ភាគខាងត្បូង ហ្សំ​ប៊ី​ភាគ​ខាងកើត និង​កុង​ហ្គោ​ភាគ​ខាងជើង​។​ម៉ូដ​សក់​របស់​ពួកគេ​បាន​ចំណាយពេល​រាប់​ម៉ោង​ដើម្បី​បង្កើត​វា​ឡើង ពិសេស​ត្រូវ​ប្រើ​រុក្ខជាតិ​ស្ងួត​ម្យ៉ាង​ដូច​ចំបើង និង​រោម​ពពែ​។ ពួកគេ​មាន​មោទនភាព​ចំពោះ​ម៉ូដ​សក់ និង​សំលៀកបំពាក់​របស់ខ្លួន​ខ្លាំងណាស់​។​ ​ស្ត្រី​រៀបការ​ហើយ​មាន​ពាក់​ខ្សែក​ធំៗ ផលិត​ពី​ស្ពាន់ ឬ​ដែក​។ ចំពោះ​ស្ត្រី​ពេញក្រមុំ​ត្រូវ​ពាក់​មកុដ​ខុសគេ​ដែល​បង្កើតឡើង​ដោយ​ស្បែក​គោ ឬ​ពពែ​។​