ក្លែងក្លាយ​ប៉ះ​មែនទែន​…​បាន​ដេក​គុក​មិន​គិត​ឆ្នាំ​នោះទេ ដ្បិត​ជាន់ឈ្លី​កិត្តិយស​ប្រទេសជាតិ

សង្គមប្លែកៗ
0
305
នៅសុខៗបែកគំនិតតឺនុយឯកសណ្ឋានប៉ូលិសហើយចេញដំណើរសម្លឹងមើលឆ្វេងស្តាំរកនុយដែលត្រូវត្របាក់ស៊ី។រយៈពេល៣-៤ថ្ងៃដំបូងបានសើមមាត់មែនរកប្រាក់បានយ៉ាងស្រួលប៉ុន្តែបន្តិចក្រោយមក​ស្រាប់តែ​ជួយ​ប៉ូលិស​មែនទែន​ដូច​ជួប​គ្រោះអាសន្ន​បាន​ចូលទៅ​ដេក​ក្នុង​គុក​។​មនុស្ស​៤​នាក់ ត្រូវបាន​ចាប់ខ្លួន​ពីបទ​បន្លំ​ខ្លួន​ធ្វើជា​មន្ត្រីប៉ូលិស ដើម្បី​ជំរិត​ទារប្រាក់​ពី​ជនបរទេស នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែធ្នូ ឆ្នាំ​២០១៩​។​ យោងតាមប៉ូលិសម៉ាឡេស៊ីជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានចាប់ខ្លួនបន្ទាប់ពីក្រុមប៉ូលិសដើរល្បាត​មួយក្រុម ប្រទះ ឃើញ​ពួកគេ​ជិះ​ក្នុង​រថយន្ដ​មួយគ្រឿង ដោយមាន​សកម្មភាព​គួរឱ្យ​សង្ស័យ នៅ​ម៉ោង​១១៖៣០​នាទី​យប់ កាលពី​ចុង​សប្ដាហ៍ កន្លងទៅ ក្នុង​សង្កាត់ Taman Mesraនៃតំបន់Jalan Bagan Lalang​។ ក្រោយ​ស៊ើបអង្កេត និង​សាកសួរ ទើប​ប៉ូលិស រកឃើញថា​ពួកគេ​បាន​បន្លំ​ខ្លួន​ធ្វើជា​មន្ត្រីប៉ូលិស ក្នុង​គោលបំណង​ជំរិត​ទារប្រាក់​ពី​ជនបរទេស​ដែល​មិនមាន​ឯកសារ គ្រប់គ្រាន់​។​ ​គួរ​បញ្ជាក់ថា បើតាម​ប៉ូលិស​ម៉ាឡេស៊ី បុរស​ទាំង​៤​នាក់ មាន​អាយុ​ចន្លោះ​១៩​ឆ្នាំ ដល់​៣៦​ឆ្នាំ បាន​ជំរិត​ទារប្រាក់​ពី​ជនបរទេស ចំនួន​៣០​នាក់ ក្នុងនោះ​រួមមាន​ទាំង​ជនបរទេស​ម្នាក់​ដែល​បង់ប្រាក់​ឱ្យ​ពួកគេ ១២,០៧០​ដុល្លារ​។ ជនសង្ស័យ​ទាំងនេះ​បាន បង្ខំ​ឱ្យ​ជនរងគ្រោះ​ចូលក្នុង​រថយន្ដ​របស់​ពួកគេ ហើយ​ធ្វើការ​គំរាមកំហែង​ថា​នឹង​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​ប៉ុ​ស្ដន៍​ប៉ូលិស​៕