ប្រពៃ​ណាស់ សូម​ជូនពរ​ក្មួយ​ឲ្យ​សម្រេច​បំណង​ក្លាយជា​គ្រូពេទ្យ​ជា​ស្ពាន​ឆ្លង​ភាពក្រីក្រ​

សង្គមប្លែកៗ
0
888
[wai id="5"]



…​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ​ស្ត្រី​ជា​ម្តាយ​បាន​ជូន​កូនប្រុស​ធ្វើដំណើរ​ចេញពីផ្ទះ​រាប់គីឡូម៉ែត្រ ទៅ​អង្គុយ​រៀន​នៅក្បែរ​ស្ពាន​ដែលមាន​ពន្លឺ​គ្រប់គ្រាន់ កុមារា Qu Sinian ជា​សិស្ស​ជនជាតិ​ចិន​វ័យ ៨ ឆ្នាំ​រៀន​ថ្នាក់​ទី ២​។ បច្ចុប្បន្ន​ក្មេង​នេះ និង​ឪពុកម្តាយ កំពុង​រស់នៅក្នុង​បន្ទប់​ជួល​ដែល​គ្មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្ត Guiyang​។

​ការរស់នៅ​ក្នុង​ជីវភាព​គ្រួសារ​ដ៏​ក្រីក្រ គ្មាន​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់ វា​ពិតជា​លំបាក​ពេក​ទៅហើយ​សម្រាប់​កុមារា Qu Sinian ក្នុងការ​សិក្សា​រៀនសូត្រ​។ ក៏ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​កុមារា​រូបនេះ​កាន់តែ​លំបាក​ថែមទៀត​នោះ​គឺ ឪពុក​របស់គេ​បាន​ក្លាយខ្លួនជា​មនុស្ស​ពិការ​នៅពេលដែល​បំពេញការងារ​។ រីឯ​ម្តាយ​របស់គេ​វិញ មាន​ជំងឺ​បេះដូង ដែលជា​ហេតុ​មិនអាច​បំពេញការងារ​ធ្ងន់ៗ​បានឡើយ​។​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​បរទេសមួយ​បាន​ឲ្យ​ដឹងថា ព្រោះតែ​នៅក្នុង​បន្ទប់​របស់​កុមារា Qu Sinian គ្មាន​ពន្លឺភ្លើង​គ្រប់គ្រាន់​ដើម្បី​បំភ្លឺ​ឲ្យ​មើល​មេរៀន​បាន​ស្រួល រូបគេ​បានសម្រេច​ចិត្ត​ធ្វើដំណើរ​ជាមួយ​ម្តាយ​ចម្ងាយ ៨ គីឡូម៉ែត្រ​ពី​បន្ទប់​ជួល​ទៅកាន់​ស្ពាន​មួយកន្លែង ដែលមាន​ពន្លឺ​គ្រប់គ្រាន់ ដែល​ទីនោះ​អនុញ្ញាត​ឲ្យ​គេ​អាច​មើល​មេរៀន និង​ធ្វើ​កិច្ចការ​សាលា​បាន​។​លោកស្រី Li Gaoju ដែល​ត្រូវជា​ម្តាយ​របស់​កុមារា Qu Sinian បាន​រៀបរាប់ថា​៖​នៅក្នុង​បន្ទប់​ជួល​ដែល​ពួកយើង​រស់នៅ វា​មិនមាន​ពន្លឺ​គ្រប់គ្រាន់​ទេ វា​ងងឹត​ខ្លាំងណាស់ ព្រោះ​គ្រួសារ​របស់​យើង​ក្រីក្រ​ពេក​។ ដូច្នេះហើយ​ដើម្បី​ឲ្យ Qu Sinian អាច​សិក្សា​រៀនសូត្រ និង​ធ្វើ​កិច្ចការ​សាលា​ជូន​គ្រូ​បាន ខ្ញុំ​ត្រូវតែ​នាំ​រូបគេ​ទៅ​អង្គុយ​លើ​ស្ពាន​ដែលមាន​ពន្លឺ​គ្រប់គ្រាន់ ដែល​នេះ​គឺជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​។

ពាណិជ្ជកម្ម

​ប្រភព​ដដែល​បាន​រៀបរាប់​ឲ្យ​ដឹង​បន្ថែមទៀតថា ក្នុង​រយៈពេល​មួយថ្ងៃ កុមារា Qu Sinian តែងតែ​ចំណាយពេល ៤ ម៉ោង ដើម្បី​សិក្សា ឬ មាន​ថ្ងៃ​ខ្លះ រូបគេ​អង្គុយ​រហូតដល់​ថ្ងៃ​លិច​ទើប​ត្រលប់​ទៅផ្ទះ​វិញ​ក៏មាន​។​នៅក្នុង​ថ្នាក់រៀន Qu Sinian គឺជា​សិស្ស​ពូកែ​ម្នាក់ ដែល​ទទួលបាន​លំដាប់​ព​ន្ទុ A គ្រប់មុខ​វិជ្ជា​ទាំងអស់​។ នៅក្នុង​ថ្ងៃ​អនាគត Qu Sinian ចង់​ក្លាយជា​គ្រូពេទ្យ​ម្នាក់ ដើម្បី​អាច​រក​ថវិកា​ជួយ​ព្យាបាល​ឪពុកម្តាយ​របស់គេ​ឲ្យ​បានជា​សះស្បើយ​៕