គ្រាន់តែ​ចង់​សុំ​មិត្តស្រី​រៀបការ​សោះ​ម៉េច​ក៏​ចាំបាច់​លេង​ឈុត បែប​រន្ធត់​ក្នុង​អារម្មណ៍​យ៉ាងនេះ​បែបរ​ន្ធត់​ក្នុង​អារម្មណ៍​យ៉ាងនេះ​ប្រយ័ត្ន​ជួប​រឿង​មែនទែន​…

សង្គមប្លែកៗ
0
275
​ ខណៈពេលដែល​បេះដូង​ទាំងពីរ​កំពុងតែ​ពេញ​នូវ​ចំណងស្នេហា​យ៉ាង​ពុះ​ក​ព្ច្រោ​ល​ផ្អែម​ដូច​ទឹកឃ្មុំ​ខែចេត្រ​នោះ ស្រាប់តែ​ខាង​ស្រី​ទទួលដំណឹង​ថា​មិត្ត​ប្រុស​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​រឿង​ទុក្ខសោក​ខ្លាំង​វ៉ៃ​លុក​នៅក្នុង​អារម្មណ៍​ខាង​ស្រី​។​ប៉ុន្តែ​ពេលដែល​ខាង​ស្រី​មកដល់​កន្លែងកើតហេតុ​បែរជា​ខាង​ប្រុស​រស់​ឡើងវិញ​ដូច​មាន​កាត់​សី​មក​ជាប់​នោះ​…​ប្រិយមិត្ត​សាក​គិត​ទៅ​មើល​តើ​ទំហំ​នៃ​សេចក្តីរំភើប​រីករាយ​របស់​ខាង​ស្រី​មាន​ទំហំធំធេង​ប៉ុណ្ណា​។​ កាលពីពេល​ថ្មីៗ​នេះ មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បាន​ចែករំលែក​នូវ​វីដេអូ​ឃ្លី​ប​មួយ ដែល​បង្ហាញ​ពី​សកម្មភាព​សុំ​មិត្តស្រី​រៀបការ​ដោយ​ខាង​ប្រុស​បាន​ប្រើ​វិធី​ដ៏​រន្ធត់​ស្ទើរតែ​ធ្វើឱ្យ​មិត្តស្រី​លស់​ព្រលឹង ។ បុរស​នៅក្នុង​វីដេអូ​ឃ្លី​ប​នេះ​ឈ្មោះ Jeffrey Delrio ជនជាតិ​ហ្វ៊ី​លី​ពី​ន បានរៀបចំ​ឈុត​ឆាក​សុំ​មិត្តស្រី​របស់គាត់​រៀបការ ដោយ​ធ្វើជា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់ ហើយក៏​បាន​សុំ​ការសហការ​ណ៍​ពី​សំណាក់​ប៉ូលិសចរាចរ​ឱ្យ​ទូរស័ព្ទ​ប្រាប់​មិត្តស្រី​ខ្លួន​ថា ខ្លួន​ស្លាប់​បាត់ទៅហើយ ។ ​យោងតាម​សកម្មភាព​ក្នុង​វីដេអូ​ឃ្លី​ប បានបង្ហាញ​ឱ្យឃើញថា មិត្តស្រី​ក្រោយពី​ធ្វើដំណើរ​ដល់​កន្លែងកើតហេតុ ឃើញ​មិត្ត​ប្រុស​របស់ខ្លួន​ដេក​នៅលើ​ដី នាង​ក៏បាន​ស្រែកយំ​យ៉ាងខ្លាំង ហើយ ភ្លាមនោះ Jeffrey Delrio ក៏បាន​ក្រឡាប់​ខ្លួន និង​ក្រោកឈរ​យឺតៗ រួច​ក៏បាន​លុតជង្គង់​ជូន​ចិញ្ចៀន​សុំ​មិត្តស្រី​រៀបការ​តែម្ដង ដែល​សកម្មភាព​នេះ ធ្វើឱ្យ​នារី​ជា​មិត្តស្រី​រំភើប​យ៉ាងខ្លាំង ៕