សំណាង​ណាស់​ដើរលេង​លើ​ឆ្នេរសមុទ្រ​រើស​បាន​កំអួត​ត្រី​បា​ឡែ​ន​១​ដុំ​តម្លៃ​ជាង​៥០​ម៉ឺន​ដុល្លារ​

សង្គមប្លែកៗ
0
275
ពិតជា​ទ្រព្យ​ព្រេងសំណាង​បាន​ចូលមក​ដល់​មែន​ខណៈពេល​កំពុង​បោះជំហាន​ត្រុ​ក​ត្រុ​ក នៅ​ឆ្នេរសមុទ្រ​ក៏​ប្រ​ទៈ​ឃើញ​ដុំ​អ្វីមួយ​យ៉ាង​ចំឡែក ក៏​រើស​យកមក​ទុកពេល​កៀន​ជ​ញ្ចាំ​ង លុះ​បាន​ជាង​១​ខែក្រោយ​មក​ទើប​អរ​ពេក​ក​ញ្ឆែ​ង​ដ្បិត​ដុំ​ដ៏​ចំឡែក​មួយ​នេះ​ជា​កំអួត​ត្រី​បា​ឡែ​ន​ប្រៀបដូចជា​ដុំ​មាស​យ៉ាង​អញ្ចឹង​។​ ​បើ​យោងតាម​ប្រភព​សារព័ត៌មាន​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា បុរស​មានសំណាង​រូបនេះ ឈ្មោះថា លោក Boonyos Tala-upara អាយុ ៤៤​ឆ្នាំ​ជា​អ្នកបំរើ​ក្នុង​ហាង​បារ បាន​ប្រទះឃើញ​ដុំ​លឿងៗ​ចម្លែក​ទម្ងន់ ១០​គីឡូក្រាម​នេះ តាំងតែ​ពី​កំឡុង​ខែមិថុនា ឆ្នាំមុន​មកម្ល៉េះ នៅ​គ្រា​ដែល​រូបលោក​បាន​ដើរ​តាម​មាត់​ឆ្នេរ​លើ​កោះ Koh Samui ប្រទេស​ថៃ​។​ដោយសារតែ ឃើញ​សភាព​ហាក់​រាង​ចម្លែក​របស់​វា និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ផង​នោះ លោក Boonyos ក៏បាន​រើសយក​ដុំ​នោះមក​ទុក​នៅ​ហាង​បា​។ ក្រោយមក លោក​ក៏​មិនសូវ​ជា​បាន​យកចិត្តទុកដាក់​នឹង​វា​នោះទេ គឺ​ទុកចោល ក៏​ព្រោះតែ​គិតថា វា​គ្រាន់តែ​ជា​របស់​ឥត​តម្លៃ​មួយ​តែប៉ុណ្ណោះ​។​ទើបតែ​ថ្មីៗ​នេះ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​លោក Boonyos ចង់​ស​ភ្នែក​ពេល​បានដឹង​ការពិត​ពី​វា​។ ពោលគឺ​កាលពី​ខែ​មុននេះ មិត្តភក្តិ​របស់លោក​បាន​មកលេង​នៅ​ហាង​បា នៅលើ​កោះ Samui នេះ និង​បានឃើញ​ដុំ​លឿងៗ​ចម្លែក​នេះ ទាំង​ភ្ញាក់ផ្អើល​តែម្តង​។​មិត្តភក្តិ​របស់លោក​បាន​ប្រាប់​ទៅ​ម្ចាស់​ហាង​បា​ថា របស់​ចម្លែក​នេះ​វា​អាចជា​កំទេចកំទី ឬ​កម្អួត​ត្រី​បា​ឡែ​ន ដែលជា​សារធាតុ​មួយ​ត្រូវបាន​គេ​យកទៅ​ផ្សំ​ធ្វើជា​ទឹកអប់ និង​លក់បាន​ក្នុងតម្លៃ​ថ្លៃ​កប់​ពពក​ឯណោះ​។​លោក Boonyos បាន​និយាយថា លោក​ពិតជា​ភ្ញាក់ផ្អើល ហើយក៏​មិនដឹងថា វា​ជា​របស់​ដ៏​មានតម្លៃ​បែបនេះ​សោះ​។ ដុំ​ដ៏​ធំ​នេះ​វា​មាន​ពណ៌​លឿង ឬ​ពណ៌​មាស ដូចជា​ក្រមួន​ទន់ៗ ស្រដៀង​នឹង​ទៀន​ដែរ​។ ប៉ុន្តែ​នៅពេលដែល​យកដៃ​ចុច​វា សាច់​វាទ​ន់​ជាង មិន​ដូចជា​ទៀន​នោះទេ (​ទៀន​រឹង​)​។​លោក​ក៏បាន​សាកល្បង​យក​ដែកកេះ​ទៅ​ដុត​លើ​ដុំ​នេះ វា​ក៏បាន​រលាយ​ទៅជា​ប្រេង រួច​ក្រោយមក​ក៏​ស្រាប់តែ​ប្រែ​ទៅជា​រឹង​វិញ (​ពេល​ត្រជាក់​)​។ លោក​ថា លោក​ពិតជា​ពុំដែល​ឃើញបែបនេះ​ពីមុនមក​ឡើយ​។​បើ​យោងតាម​តម្លៃ​ដែល​គេ​ធ្លា​ប់លក់​ពីមុនៗ​មក គេ​ដឹងថា​ទម្ងន់​0.45Kg​អាច​លក់បាន​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​ហេតុនេះហើយ​ទម្ងន់​១០​គីឡូក្រាម​អាច​លក់​ចេញ​បាន​ប្រហែល​ជាង​ម៉ឺន​ដុល្លារ​ឯណោះ​។​អ្វីដែល​ជាពិសេស និង​គុណប្រយោជន៍​របស់​កំអួត​ត្រី​បា​ឡែ​ន​នោះ គឺ​ត្រូវបាន​គេ​យកទៅ​ប្រើប្រាស់ ឬ​ផ្សំ​ផលិត​ជា​ទឹកអប់​ឲ្យ​មាន​ក្លិនក្រអូប ក្នុង​ចំណីអាហារ និង​គ្រឿងសម្អាង​ជាដើម​។ វា​ត្រូវបាន​គេ​យកទៅ​ប្រើប្រាស់​ឬ​ផលិត តាំងតែ​ពី​ក្នុង​កំឡុង​សតវត្សរ៍​ទី​១៣ មកម្ល៉េះ​៕