អ​ច្ច​រិ​យៈ​មែន ពិការ​ដៃ​ទាំង​គូ តែ​អាច​បើក​បក្សី​ស្លាប​ដែក នឹង​ពាក់​ខ្សែក្រវាត់​ខ្មៅ​តៃ​ក្វាន់​ដូ​

សង្គមប្លែកៗ
0
524
[wai id="5"]

[wai id="7"]
…​ធម្មជាតិ​បង្កើន​មនុ​ស្សមក ថ្វីបើ​ពេលខ្លះ​ដូច​ខ្វះ​ក្តីមេត្តា​តាក់តែង​រូប​កាយ​ឲ្យ​មាន​ភាព​ពិការ​ដោយ​អន្លើ​តែ​ក៏​នៅមាន​ក្តី​អាសូរ​ខ្លះ​ដែរ​…​ជួយ​បំពេញ​បំណង​ឲ្យ​សម្រេចបាន​តាម​បំណងប្រាថ្នា​ដែរ​។ ដូចជា​កញ្ញា​ម្នាក់នេះ តាំងពី​តូចក្រូចឆ្មារ​មក​នាង​ពិការ​ដៃ​ទាំងសងខាង តែ​នាង​មាន​ក្តី​ប្រាថ្នា​មួយ​ខ្ពស់កប់ពពក​តែម្តង​គឺ​ចង់​ក្លាយជា​អ្នកបើក​យន្តហោះ​។ កាលពី​នាង​នៅ​ក្មេង​បំណងប្រាថ្នា​នេះ​ត្រូវ​អ្នកផង​សើចចំអក​ឲ្យ​តែ​ដល់​នាង​ពេញក្រមុំ​ម្នាក់ៗ​បាត់មាត់​ដូច​គេ​ចុក​…​ដ្បិតអី​បំណងប្រាថ្នា​របស់​នាង​បានសម្រេច​ហើយ​!​។ អ្នកនាង Jessica Cox អាយុ ៣៤​ឆ្នាំ គឺជា​ជនពិការ​គំរូ​ម្នាក់ ដែល​អាច​បញ្ជាក់បាន​ថា ពិការភាព​មិនអាច​បំផ្លាញ​ក្តី​ស្រមៃ​របស់​យើង​បានទេ បើសិនជា​យើង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​។​

​ដោយសារ​បញ្ហា​ហ្សែ​ន​ពី​កំណើត នារី​កូនកាត់​ហ្វីលីពីន​-​អាមេរិក រូបនេះ ត្រូវ​រស់នៅ​ពេញ​មួយជីវិត ដោយ​គ្មាន​ដៃ​ទាំងសងខាង​។ ជាការ​ពិត ដំបូង​ឡើយ វា​ពិតជា​លំបាក​ខ្លាំងណាស់​សម្រាប់​នាង ប៉ុន្តែ​ឥឡូវនេះ នាង​មាន​ជំនាញ​ក្នុង​ការធ្វើ​កិច្ចការ​ប្រចាំថ្ងៃ​ជាច្រើន​ដូចជា បើកឡាន ចងខ្សែរ​ស្បែកជើង កក់សក់ ពាក់​Contact Lenses និង​ផាត់មុខ​ថែម​ទៀតផង​។​កាន់តែ​មិនគួរ​ឲ្យ​ជឿ​ទៀត​នោះ​គឺ នាង​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​កីឡា​មុជទឹក និង​កីឡា​ជិះសេះ ហើយ​ថ្មីៗ​នេះ នាង​បាន​ក្លាយជា​អ្នកបើក​យន្តហោះ​ពិការ​ដៃ​ដំបូង​គេ និង ទទួលបាន​ខ្សែក្រវ៉ាត់​ខ្មៅ​ពី​សមាគម​តៃ​ក្វាន់​ដូ​អាមេរិក​ថែមទៀត ។​ដំបូង​ឡើយ នាង​ភ័យខ្លាច​ក្នុង​ការបើក​យន្តហោះ​ខ្លាំងណាស់​។ នាង​បានចាប់ផ្តើម​ពី​ការបើក​យន្តហោះ​ខ្នាតតូច​ដែល​មិន​ប្រើ​ហ្គ៊ែ​រ​នៅ​នឹង​ជើង ទើប​នាង​អាច​ប្រើ​ជើងឆ្វេង​របស់​នាង​ដើម្បី​ដាក់​លេខ និង​ជើង​ស្តាំ​ដើម្បី​កាន់ចង្កូត​។​ជាទូទៅ សម្រាប់​ការរៀន​បើកបរ​យន្តហោះ​ប្រភេទ​នេះ ត្រូវ​ចំណាយពេល ៦​ខែ ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់ Jessica វិញ នាង​បាន​ចំណាយពេល​ដល់​ទៅ ៣​ឆ្នាំ និង​សិក្សា​ជាមួយ​គ្រូ​ដល់​ទៅ​៣​នាក់​ឯណោះ​។​អ្នកនាង Jessica បាន​និយាយ ថា​៖“​លើកដំបូង​ដែល​គ្រូ​របស់ខ្ញុំ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ហោះហើរ​នោះ ខ្ញុំ​នៅចាំ​បាន​ថា វា​ពិតជា​គួរ​ឲ្យ​ខ្លាច​ខ្លាំងណាស់ ប៉ុន្តែ​ខ្ញុំ​អាច​ហោះហើរ​បាន​ដោយ​ជោគជ័យ ហើយ​វា​ជា​អារម្មណ៍​មួយ​ដែល​អស្ចារ្យ​បំផុត​។ ” ខ្ញុំ​អាច​ហោះហើរ​បាន​ដោយ​ជោគជ័យ វា​ជា​អារម្មណ៍​មួយ​ដែល​អស្ចារ្យ​បំផុត គ្រូៗ​ទាំង​នោះបាន​និយាយថា បើសិនជា Jessica អាច​ហោះហើរ​បាន​ដោយ​សុវត្ថិភាព អាច​ប្រលង​ជាប់ និង​បំពេញ​តាម​ការ​លក្ខខណ្ឌ​របស់​ពួកគេ គ្មាន​ហេតុផល​ណា​ដែល​ពួកគេ​មិនអាច​ផ្តល់​សិទ្ធិ​ឲ្យ​នាង​បើកបរ​ដោយ​ស្របច្បាប់​នោះទេ​។​​បាន​និយាយថា​៖ “​ខ្ញុំ​មាន​ជើង ប៉ុន្តែ​ខ្ញុំ​គ្មាន​ដៃ និង​ប្រអប់ដៃ​ទេ ដូច្នេះ តាំងពី​តូច​មក គឺ​ខ្ញុំ​រៀន​ចាប់​កាន់​របស់​ផ្សេងៗ​ដោយ​ប្រើ​ជើង​។ ជើង​របស់ខ្ញុំ​ប្រៀបដូចជា​ដៃ​របស់ខ្ញុំ​យ៉ាង​អ៊ីចឹង​”​។
ពាណិជ្ជកម្ម

​បន្ទាប់មក នាង​ក៏បាន​ព្យាយាម​សិក្សា​ជំនាញ​ផ្សេងៗ​ទៀត ដើម្បី​សាកល្បង​ពី​សមត្ថភាព​របស់ខ្លួន​។ នៅពេលដែល​នាង​មាន​អាយុ​១០​ឆ្នាំ នាង​បានចាប់ផ្តើម​ចូល​ហាត់​តៃ​ក្វាន់​ដូ ហើយ​៤​ឆ្នាំ​ក្រោយមក នាង​ក៏​ទទួលបាន​ខ្សែក្រវ៉ាត់​ខ្មៅ​។ ចាប់ពីពេលនោះ​មក នាង​ក៏​ឈប់​ប្រើ​ដៃ​សិប្បនិម្មិត​ផងដែរ​។​នាង Jessica បានបញ្ជាក់​ទៀតថា អ្នក​ដែល​តែងតែ​គាំទ្រ​នាង​ខ្លាំងជាងគេ គឺ​ឪពុកម្តាយ​របស់​នាង​។ ពួកគាត់​បាន​មើលថែរក្សា​នាង​ដោយ​ក្តី​ស្រឡាញ់ និង​ការ​ថ្នាក់ថ្នម​។ ពួកគាត់​មិនដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា នាង​គឺជា​មនុស្ស​ម្នាក់​ដែល​ខុសពី​មនុស្ស​ទូទៅ​នោះទេ​។​នៅក្នុង​ឆ្នាំ ២០១២ នាង​បាន​រៀបការ​ជាមួយ​លោក Patrick ដែលជា​អតីត​គ្រូ​តៃ​ក្វាន់​ដូ​របស់​នាង​៕



                                                             រូបភាពកាលនាងនៅពីក្មេង
[wai id="6"]