ពិតជា​ត្រី​កំភ្លាញ​ងាប់​ព្រោះ​មាត់​មែន លួចបាន​លុយ​ហើយ​ថត​សម្ញែង​ប៉ូលិស​ចាប់​យ៉ាង​ស្រួល​

សង្គមប្លែកៗ
0
285
…​បុរស​ម្នាក់នេះ​ធ្លាប់​តែមាន​ជីវភាព​ធម្មតាៗ​ប៉ុណ្ណោះ​…​ប៉ុន្តែ​នៅ​ថ្ងៃមួយ​ស្រាប់​តែមាន​លុយ​ដុល្លារ​ទាំង​ដុំៗ​ថត​សម្ញែង​បង្ហោះ​បានធ្វើ​ឲ្យ​អ្នក​ដែល​បាន​ស្គាល់​ទាំង​ប៉ុន្តែ​នៅ​ថ្ងៃមួយ​ស្រាប់​តែមាន​លុយ​ដុល្លារ​ទាំង​ដុំៗ​ថត​សម្ញែង​បង្ហោះ​បានធ្វើ​ឲ្យ​អ្នក​ដែល​បាន​ស្គាល់​ទាំង​ប៉ុន្មាន​កើតក្តី​រឿង​ឆ្ងល់​ដណ្តឹងសួរ​គ្នា​ទៅវិញ​ក្លាយជា​ក្អែ​កមួយ​ជា​ក្អែ​កដប់​..​ស្រាប់តែ​ផ្ទុះ​ចេញ​ត្រី​កំភ្លាញ​ងាប់​ព្រោះ​មាត់​..​។​ លោក Arlando Henderson ត្រូវបាន​ចាប់ខ្លួន​ដោយ FBI​ហើយ​រឿងរ៉ាវ​របស់ បុរស​អាមេរិក រូបនេះ​ក្លាយជា​ឧទាហរណ៍​បញ្ជាក់ប្រាប់ យ៉ាងច្បាស់​ថា ការ​សម្ញែង​ទ្រព្យសម្បត្តិ​គគ្រឹកគគ្រេង​នៅលើ​បណ្តាញ​សង្គម​គឺ​មិនមែនជា​គំនិត​ដ៏​ល្អ​នោះទេ បន្ទាប់ពី​គាត់​យកលុយ​ដែល​ខ្លួន​លួចបាន​ទៅ​សម្ញែង​លើ​បណ្តាញ​សង្គម​យ៉ាង​ហំហួន ហើយ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នៅពេល​បន្ទាប់​។​លោក Henderson ដែលជា​អតីត​បុគ្គលិក​ធានា​គារ Charlotte, N.C. ត្រូវបាន​ចាប់ខ្លួន​ពីបទ​លួច​លុយ​ជាង ៨៨.០០០​ដុល្លារ​ពី​ធនាគារ​ដែល​គាត់​ធ្វើការ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​មួយ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដោយ​កា​រិ យា​ល័យ​មេធាវី រដ្ឋ North Carolina​។​យោងតាម​ការចោទប្រកាន់​ដែលមាន​នៅក្នុង​ដីកា​បណ្តោះអាសន្ន របស់​តុលាការ​សហព័ន្ធ បុរស​វ័យ ២៩​នាក់​ឆ្នាំ​រូបនេះ បាន​លួច​លុយ​ពី​ទូ​ប្រាក់​បញ្ញើ​ផ្ញើ​ដោយ​អតិថិជន​ធនាគារ​ពី​ទូដែក​យ៉ាងហោចណាស់​១៨​លើក​ក្នុង​ឆ្នាំ​២០១៩ ហើយ​បន្ទាប់មក​បានដាក់​ផ្ញើ​ប្រាក់​មួយចំនួន​នៅក្នុង​ទូ ATM នៅ​ជិត​នោះ​។ ​យោងតាម​សេចក្តីថ្លែងការណ៍​លោក Hen derson ត្រូវបាន​ចោទប្រកាន់​ពីបទ​ឆបោក​ស្ថា ប័ន​ហិ រញ្ញ​វត្ថុ​ចំនួន​ពីរ ចោរកម្ម ១៩​លើក កិបកេង និង​បន្លំ​ទ្រព្យសម្បត្តិ​ក៏ដូចជា​បទ​បន្លំ​ចូល​ស្ថាប័ន​១២​ផ្សេងទៀត​ផងដែរ ដែល​នឹងត្រូវ​អនុវត្ត​ទោស​អតិបរមា ៣០​ឆ្នាំ​ក្នុង​ពន្ធនាគារ និង​ពិន័យ ១​លាន​ដុល្លារ​ក្នុង​មួយ​ករណី​។ គាត់​ក៏ត្រូវ​បាន​ចោទប្រកាន់​ពីបទ​លាងលុយកខ្វក់​មួយ​ករ​ណី​ទៀត​ដែរ ដែល​នឹង​ធ្វើឱ្យ​ជាប់ពន្ធនាគារ​ថែម ១០​ឆ្នាំ​ទៀត និង ពិន័យ​ជា​ប្រាក់ ២៥០.០០០​ដុល្លារ​សម្រាប់​១​ករណីនេះ​៕