ងោក​មួយភាំង បោះពួយ​ដូច​ចងកំហឹង​ក្នុង​ហ្គា​រ៉ា​ស់​សាំង​…​តែ​សំណាងល្អ​អត់​អី​ខាត​ត្រឹមតែ​លុយកាក់​

សង្គមប្លែកៗ
0
362
​ចាប់តាំងពី​បច្ចេកវិទ្យា​បង្កើតឡើង​នូវ​កាមេរ៉ា​សុវត្ថិភាព​រឿងរ៉ាវ​រន្ធ​ត់ៗ​ជាច្រើន​ករណី​រួចមកហើយ ប្រៀប​បានជា​ខ្សែភាពយន្ត​បាន​បង្ហោះ​ព្រោងព្រាត​ក្នុង​បណ្តាញ​សង្គម​។​ដូច​កាលពីពេល​ថ្មីៗ​នេះ​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​Taksin Yawrum បាន​បង្ហោះ​វីដេអូ​នូវ​ហេតុ​ការ​ណ៏​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​គឺ មាន​រថយន្ដ​មួយគ្រឿង​បាន​បើក​រេ​ចង្កូត​ចូលទៅក្នុង​ស្ថានីយ​កា​រ៉ា​ស់​សាំង​មួយកន្លែង ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ដ​ខ្ទាត​ចេញមកក្រៅ​តា​មក​ញ្ចា​ក់ឡាន​យ៉ាង​សាហាវ​បំផុត ហេតុ​ការ​ណ៏​នេះ​ត្រូវបាន​ថត​ជាប់​ដោយ​កាំ​មេ​រ៉ា​សុវត្ថិភាព​ដែល​បំពាក់​លើដំបូល​ស្ថានីយ​គ្រប់​ជ្រុង​។​ ​ករណីនេះ​បានកើត​ឡើង នៅក្នុង​ស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង​ក្នុង​ឃុំ​ប៉​វិ​ន ស្រុក​ស៊ី​រា​ឆា ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​។ តាម​ការរៀប​រាប់រប​ស់​អ្នកគ្រប់គ្រង​ស្ថានីយ បាន​ឲ្យ​ដឹងថា ហេតុ​ការ​ណ៏​ទាំងនេះ​គឺជា​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​ដែល​នឹកស្មាន​មិន​ដល់​ថា​វា​នឹង​កើតឡើង ម្យ៉ាងវិញទៀត​ខ្ញុំ​មិនចាំបាច់​រៀបរាប់​បន្ថែម​នូវ​ព្រឹត្តិការ​ណ៏​ទេ លោកអ្នក​អាច​ទស្សនា​នូវ​វីដេអូ​កាំ​មេ​រ៉ា​សុវត្ថិភាព​ដែល​បាន​ថត​ជាប់​គ្រប់​ជ្រុងជ្រោយ​តែម្ដង​។ លោក​បាន​បន្តទៀតថា​ក្រោយពី​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​នេះ​បាន​កើតឡើង លោក​បាន​ឲ្យ​កូនចៅ​របស់លោក​ធ្វើការ​ជួយសង្គ្រោះ​អ្នកបើករថយន្ដ​ដែល​បាន​ដេក​សន្លប់​ស្ដូកស្ដឹង ប៉ុន្តែ​ពុំមាន​របួស​អ្វី​ធ្ងន់ធ្ងរ​ទេ ហើយ​កូនចៅ​របស់លោក​បាន​យក​បំពង់​ពន្លត់អគ្គីភ័យ​ទៅ​បាញ់​លើ​រថយន្ដ នឹង​បរិវេណ​ជុំវិញ​ទូ​ចាក់​សាំង​ព្រោះ​ខ្លា​ចវា​ឆេះ ឬ​ផ្ទុះ​ដោយ​ប្រការ​ណាមួយ​។​ ​តាម​ការសាកសួរ​នាំ​ពី​បុរស​បើករថយន្ដ​បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​បាន​ងងុយគេង​មួយស្របក់​ទើប​ធ្វើ​ឲ្យ​ខ្លួន​បាត់បង់​ស្មារតី​ក្នុងការ​បើកបរ ដែលជា​ហេតុ​បណ្ដាល​ឲ្យ​រេ​ចង្កូត​ទៅ​ចូលក្នុង​ស្ថានីយ​បែបនេះ​។ ប៉ូលីស​បាន​ត្រួតពិនិត្យ​ដើម្បី​ធ្វើការ​វាស់​ជាតិ​អាល់កុល​ប៉ុន្តែ​រក​ពុំ​ឃើញ​សារធាតុ​ស្រវឹង​ទេ ហើយ​ពុំមាន​ប៉ះពាល់​រងរបួស​ចំពោះ​នរណាម្នាក់​ទេ ចំណែក​ការខូចខាត​នៅក្នុង​ស្ថានីយ​គាត់​ទទួល​រ៉ាបរង ជួសជុល​សង​នូវ​ការខូចខាត​ទាំងអស់ ៕