ឥណ្ឌូនេស៊ី ប្រកាស​រក​អ្នកក្លាហាន ដោះ​សំបក​កង់​ម៉ូតូ​ចេញពី​ក​ក្រពើ​

សង្គមប្លែកៗ
0
401
…​ក្រពើ​មួយ​ក្បាល​នេះ​ពិតជា​ស៊យ​មែនទែន តែម្តង​ហើយ កាលពី​វា​នៅ​តូច​បាន​យ​កក​ទៅ​ស៊ក​សំបក​កង់​ម៉ូតូ ដែល​មនុស្ស​គ្មាន​សណ្តាប់ធ្នាប់​បាន​បោះចោល​ទៅក្នុង​ទឹក ហើយ​សំបក​កង់​ម៉ូតូ​នោះ​ក៏បាន​ក្លាយទៅជា​កង​ពាក់​ក​ដល់​សព្វថ្ងៃ​។ មនុស្សម្នា​ដែល​បាន​ប្រទះឃើញ​ក៏​កើត​នូវ​ក្តី​សង្វេក​ជា​ពន់ពេក​។ ខេត្ត​មួយ​ស្ថិតនៅ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​កំពុង​ប្រកាស​ផ្តល់រ​ង្វាន់​ដល់​អ្នកណាម្នាក់ ដែលមាន​ភាពក្លាហាន​អាច​ដោះ​សំបក​កង់​ម៉ូតូ​ចេញពី​ក​ក្រពើ​ព្រៃ​ដ៏​ធំ​សម្បើម​មួយ​ក្បាល​នេះ​បាន​។​ ​ក្រពើ​មួយ​ក្បាល​នេះ​ត្រូវបាន​ប្រទះឃើញ​កាលពី​ថ្ងៃទី ២២ ខែមករា​ឆ្នាំ ២០២០ តាម​មាត់ទន្លេ​ប៉ា​លូ​។​យោងតាម​គេហទំព័រ​សារព័ត៌មាន Antara របស់​ឥណ្ឌូនេស៊ី​បានឱ្យដឹងថា ក្រពើ​មួយ​ក្បាល​នេះ​មាន​ប្រវែង ៤ ម៉ែត្រ បាន​ជាប់​សំបក​កង់​តាំងពី​ឆ្នាំ ២០១៦​ដែល​គេ​បាន​ប្រទះឃើញ​វា​ហែល​ទឹក​ដំបូង​តាម​ដង​ទន្លេ ប៉ា​លូ ប្រទេស​ឥណ្ឌូណេស៊ី​។ ការិយាល័យ​អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ របស់​ប្រទេស​ឥណ្ឌូណេស៊ី បាន ប្រកាស​ស្វែងរក​អ្នកក្លាហាន ដែលមាន​សមត្ថភាព​អាចជួយ​សង្គ្រោះ​សត្វ​មួយ​ក្បាល​នេះ ប៉ុន្តែ​ព័ត៌មាន​លំអិត​នៃ​រង្វាន់​ថា​នឹងត្រូវ​ផ្តល់ជូន​ប៉ុន្មាន​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។​ គួរ​រម្លឹក ផងដែរ​ថា កាលពី​ឆ្នាំ​២០១៨ លោក Muhammad Panji ដែល​មកពី​ក្រុម​អ្នក​ជួយសង្គ្រោះ​សត្វព្រៃ​ធ្លាប់បាន​ព្យាយាម​ជួយសង្គ្រោះ​ក្រពើ​មួយ​ក្បាល​នេះ ប៉ុន្តែ​មិន​ទទួលបាន​ជោគជ័យ​ហើយ​ប៉ុន្មាន​ក្រោយមកទៀត​ការិយាល័យ​អភិរក្ស​បាន​ព្យាយាម​ប្រើ​សាច់​ដើម្បី​ទាក់ទាញ​សត្វ​ក្រពើ​នេះ ប៉ុន្តែ​នៅតែ​ទទួល​បរាជ័យ​៕