តារា​YouTube​សិង្ហ​បុរី​បង្ក​សង្គ្រាម​អន​ឡាញ​ជាមួយ​តារា​ម៉ូ​ដែល​មាឌ​យក្ស​អាមេរិក​ក្រោយ​អះអាងថា​មនុស្ស​ធាត់​គួរ​ឲ្យ​ស្អប់ខ្ពើម និង​រស់​មិន​ផុត​៤០​ឆ្នាំ​

សង្គមប្លែកៗ
0
939
[wai id="5"]

​[wai id="7"]
តារា​YouTube​ចាយ​សម្រស់​ដ៏​មាន​ឥទ្ធិពល​ម្នាក់​របស់​សិង្ហ​បុរី បាន​បង្ក​ឲ្យ​មាន​សង្គ្រាម​តាម​អន​ឡាញ ជាមួយនឹង​តារា​ម៉ូ​ដែល​មាឌ​យក្ស​សហរដ្ឋអាមេរិក ក្រោយពេល​នាង​អះអាងថា មនុស្ស​ដែល​ធាត់​ជ្រុល​ដូច​នាង ពិតជា​គួរ​ឲ្យ​ស្អប់ខ្ពើម​ខ្លាំងណាស់ ហើយ​រស់​មិន​ផុតពី​អាយុ​៤០​ឆ្នាំ​នោះឡើយ​។​តារា​សិង្ហ​បុរី Wendy Cheng អាយុ​៣៥​ឆ្នាំ បាន​និយាយថា តារា​ម៉ូ​ដែល​មាឌ​យក្ស​អាមេរិក La'Shaunae Steward អាយុ​២៣​ឆ្នាំ មិន​ទាក់ទាញ​ទាល់តែសោះ​។​

​នាង Wendy បាន​និយាយថា មនុស្ស​ដែល​ធាត់​ជ្រុល មិនដែល​ទាក់ទាញ​ម្តងណា​នោះទេ ដោយសារតែ​ពួកគេ ឆាប់​ស្លាប់ និង​មាន​ជំងឺ​ច្រើន​។​នាង Wendy បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Instagram កាលពី​ថ្ងៃទី​១៤ ខែ​កុ​ម្ភះ កន្លងទៅ​ថា មាននូវ​រឿង​មួយ​គួរ​ឲ្យ​ស្អប់ខ្ពើម​ចំពោះ​មនុស្ស​ធាត់ ហើយ​ភាគច្រើន​នៃ​អ្នក​ធាត់​ជ្រុល រស់​មិន​ផុត​អាយុ​៤០​ឆ្នាំ​នោះទេ​។​នាង​បាន​បន្តទៀតថា អ្នក​ធាត់​ដូចជា La'Shaunae Steward គួរ​ឲ្យ​ស្អប់ខ្ពើម​ខ្លាំងណាស់ ហើយ​សូម្បីតែ​ពេលដែល​ពួកគេ​ស្លាប់​ក៏ត្រូវ​ការ​មនុស្ស​៣​នាក់​សែង​សាកសព​របស់​ពួកគេ​ដែរ​។​សង្គ្រាម​តាម​អន​ឡាញ​នេះ ចាប់ផ្តើម​ផ្ទុះឡើង ក្រោយ​ការ​បង្ហោះ​រូបថត​តាម Instagram របស់​នាង La'Shaunae នៅលើ​ជញ្ជាំង កាលពី​ថ្ងៃទី​១៤ ខែមករា​កន្លងទៅ ដើម្បី​ផ្សព្វផ្សាយ​លើកកម្ពស់​រាងកាយ​វិជ្ជមាន​។​នាង Wendy​បាន​បង្ហោះ​សារ​ថា ប៉ុណ្ណឹង​បាន​ហើយ ឈប់​បាន​ក៏​ឈប់​ទៅ ខ្មាស់​គេ​ណាស់​លោក​អើយ​។​ប៉ុន្តែ​ការ​បង្ហោះ​របស់​នាង Wendy ត្រូវបាន​ដកចេញ​វិញ​ដោយ​បណ្តាញ​សង្គម Instagram ក្រោយពី​មាន​អ្នកប្រើប្រាស់​ផ្សេងទៀត បាន​រាយការណ៍​ពី​នាង​។​នាង La'Shaunae បាន​ប្រតិកម្ម​នឹង​នាង Wendy​វិញ ដោយ​នាង​បាន​និយាយថា ហេតុអ្វី​បានជា​មនុស្ស​ស្គមៗ​ទាំងនេះ ពូកែ​ទើស​គេ​ខ្លាំងណាស់ ហើយ​បើ​ពូកែ​ទើស​ចឹ​ង ប្រាប់​ខ្ញុំ​មក​ថា​តើ ខ្ញុំ​នឹង​ស្លាប់​នៅ​អាយុ​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ​នោះ​?
ពាណិជ្ជកម្ម

នាង​បន្ត​បន្តថា ខ្ញុំ​មិនបាន​ជំពាក់​គីឡូ​នរណាម្នាក់​ទេ ខ្ញុំ​មិនបាន​ជំពាក់​នរណាម្នាក់​ត្រូវ​ទៅ​ពន្យល់​និយាយប្រាប់​គេ​ថា ហេតុអ្វី​បានជា​ខ្ញុំ​ធាត់​បែបនេះ​នោះទេ​៕


[wai id="6"]