តំបន់​ក្តាន់​២ ឲ្យ​ទៅជា​រង្វង់​មូល​វិញ ដើម្បី​រំដោះ​ការកកស្ទះ​ចរាចរណ៍​

ព្រឹត្តិការណ៍ថ្មីៗ
0
285
​ កាលពីពេល​ថ្មីៗ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​កែសម្រួល​តំបន់​ក្តាន់​២​ឲ្យ​ទៅជា​រង្វង់​មូល​វិញ ដើម្បី​សម្រួល​ចរាចរណ៍​ឲ្យ​កាន់តែ​ងាយស្រួល ពិសេស​ឈានទៅ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ។​ ​ក្នុង​កិច្ចប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩​នេះ ភាគី​ពាក់ព័ន្ធ​បាន​ឯកភាព កែសម្រួល​លំហូរ​ចរាចរណ៍​នៅ​ចំណុចប្រសព្វ​កា្ត​ន់​២​ឡើងវិញ តាមរយៈ​ការធ្វើជា​រង្វង់​មូល តម្លើង​ភ្លើងស្តុប​ឲ្យ​មាន​ភាពស៊ីសង្វាក់​គ្នា និង​ពង្រីក​ទទឹងផ្លូវ​ប្រវែង ៣​ម៉ែត្រ​កន្លះ បន្ថែមទៀត​ពីមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ដល់​ដល់​ស្ពាន​អាកាស​តិច​ណូ ដើម្បី​រំដោះ​ការកកស្ទះ​ចរាចរណ៍​ឲ្យ កាន់​តែមាន​ប្រសិទ្ធភាព​។​ ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា គម្រោង​កែសម្រួល​លំហូរ​ចរាចរណ៍​នៅ​តំបន់​ក្តាន់​២​នេះ នឹងត្រូវ​ចាប់ផ្តើម​អនុវត្តន៍​នៅ​ដើមឆ្នាំ​២០២០​នេះ ខណៈដែល​តំបន់​នេះ​កំពុង ប្រឈម​ការកកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ដែល​រំខាន​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​ ​តាមរយៈ​ការសិក្សា​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​របស់​ក្រុមនិស្សិត នៃ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា បាន​បង្ហាញថា ក្នុង​មួយថ្ងៃៗ មាន​យានយន្ត​ប្រមាណ​ជាង ៥​ម៉ឺន ៣​ពាន់​គ្រឿង បាន​ឆ្លងកាត់​នៅលើ​ផ្លូវ សហព័ន្ធរុស្ស៊ី ត្រង់ចំណុច​ប្រសព្វ​ក្តាន់​២ ខណៈ​យានយន្ត​ជាង ៥​ម៉ឺន​គ្រឿង​ទៀត បានចេញ​ដំណើរ​ពី​ផ្លូវ​បឹងកក់ ឆ្លងកាត់​ផ្លូវ​សហព័ន្ធរុស្ស៊ី ដែល​ធ្វើ​ឲ្យ​ចំណុច​នេះ ប្រឈម​ការកកស្ទះ​ជាប្រចាំ​ស្ទើរ​ពេញ​មួយថ្ងៃ​។​ ​គួរ​បញ្ជាក់ដែរថា កកស្ទះ​ចរាចរណ៍​គឺជា​រឿង​ប្រឈម​របស់​យើងទាំងអស់គ្នា​។ មិនមែន​រឿង​ចរាចរណ៍​នេះ​ធ្វើឡើង​តែ​ប៉ូលិស​ចរាចរណ៍​ទេ​។ យើង​ត្រូវតែ​រួមចំណែក​ទាំងអស់គ្នា ពីព្រោះ​រឿង​ចរាចរណ៍​នេះ វា​ប៉ះពាល់​ទាំងអស់គ្នា ប៉ះពាល់​ទាំង​អាយុជីវិត ប៉ះពាល់​ទាំង​ទ្រព្យសម្បត្តិ ផ្លូវចិត្ត សុខុមាលភាព​ប្រជាជន ក៏ដូចជា​សុខុមាលភាព​សង្គម សុខុមាលភាព​សេដ្ឋកិច្ច និង​បរិស្ថាន​ផងដែរ​»៕