ព្រឺរ​ក្បាល​មែនទែន​…​ថត​ជាប់​ខ្មោចមនុស្ស​ប្រុស​កំបុត​ក្បាល​កំពុង​បោះជំហាន​ចូលទៅក្នុង​ហាង​

សង្គមប្លែកៗ
0
472
នៅ​ប្រទេស​ថៃ​ឧស្សាហ៍​កើតមាន​នូវ​រឿងរ៉ាវ​គួរ​ព្រឺរ​ឆ្អឹងខ្នង​ណាស់​ដែល​មនុស្ស​បាន​ថត​ជាប់​រូប​ខ្មោច​។​ដូច​កាលពីពេល​ថ្មីៗ​នេះ​បុរស​ម្នា​ក់បាន​ថតរូប​ទិដ្ឋភាព​ហាង​លក់​សម្លៀកបំពាក់​មួយកន្លែង ស្រាប់តែ​ពេល​យកមក​មើល​បានឃើញ​ជាប់​រូប​មនុស្ស​ប្រុស​ម្នាក់​ពុំមាន​ក្បាល​កំពុង​ដើរ​សំដៅទៅ​ក្នុង​ហាង ធ្វើឱ្យ​ម្ចាស់​រូបថត​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​ ​ប្រភព​ពី​សារព័ត៌មាន​ក្នុងស្រុក​មួយ​របស់​ថៃ​បានឱ្យដឹងថា ករណីនេះ​បានកើត​ឡើង​នៅ​ចំ​ពីមុខ​ហាង​លក់​សម្លៀកបំពាក់​ទើប​សាងសង់​ថ្មី​មួយកន្លែង​ឈ្មោះ Tescolatas ស្ថិតនៅ​ស្រុក​ថុង​យៃ ខេត្ត​នគររាជ​សីមា ប្រទេស​ថៃ ។ ខណៈដែល​ហាង​ខាងលើ​នៅ​មិនទាន់​រៀបចំ​ផ្លូវ​ដើរ​ឱ្យបាន​ស្រួល ម្ចាស់​ហាង​បាន​យក​ស៊ីម៉ង់ត៍​មក​តម្រៀប​ជា​ជួរ​ដើម្បីឱ្យ​ភ្ញៀវ​បានធ្វើ​ដំណើរ​ស្រួល ហើយ​ស្រប​ពេលនេះ​បុរស​ម្នាក់​ក៏​ចាប់អារម្មណ៍​និង​បាន​ទាញ​ទូរស័ព្ទដៃ​មក​ថត​ទិដ្ឋភាព​មុខ​ហាង ដើម្បី​ទុក​មើល ប៉ុន្តែ​អ្វីដែល​មិន​នឹកស្មាន​គឺ​ក្រោយពី​គាត់​ថត​រួច ហើយ​យក​រូបថត​មក​មើល ស្រាប់តែ​បានឃើញ​ជាប់​រូប​មនុស្ស​ប្រុស​ម្នាក់​ស្លៀកពាក់​ខ្មៅ ដើរ​សំដៅ​ចូល​ហាង​ដោយ​ពុំមាន​ក្បាល​ឡើយ ។​ ​ក្រោយ​ឃើញ​ដូចនេះ​ម្ចាស់​រូបថត​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​គិតថា នេះ​ជា​ព្រលឹង​មនុស្ស​ស្លាប់ ទើប​គាត់​បាន​ទៅធ្វើ​បុណ្យ​ឧទ្ទិស​កុស​ល្យ​ឱ្យ​ឆាប់​បាន​ទៅ​ចាប់ជាតិ​ថ្មី ៕