កូន​ប្រេត​ឋានកណ្តាល​…​ព្រួត​គ្នា​វ៉ៃ​សាកសព​ឪពុក​បង្កើត​

សង្គមប្លែកៗ
0
408
…​តាមពិតទៅ​សាកសព​ប្រៀប​បានជា​វត្ថុ​ដែល​ឥត​វិញ្ញាណ​ទៅហើយ ពុំមាន​សល់​នូវ​ក្តី​គុំកួន​ដែល​បុគ្គល​នៅមាន​ជីវិត​មក​ធ្វើការ​សងសឹក​នោះទេ​។ ពីព្រោះ​ការសម្តែង​ចេញ​នូវ​ទង្វើ​សងសឹក​មកលើ​រាំ​រូប​កាយ​សាកសព​វា​ជា​ទង្វើ​មួយ​ដ៏​អសីលធម៌​បំផុត​។ ប៉ុន្តែ​ដោយសារ​ចេះតែ​កើតមាន​នូវ​ទង្វើ​ដ៏​មិន​សមរម្យ​មកលើ​សាកសព​ទើប​នៅ​ស្រុក​ចិន​ក៏មាន​ច្បាប់​មួយ​ការពារ​សាកសព​គឺ​បុគ្គល​ណា វ៉ៃ​ដំ​សាក់សព​ត្រូវ​ជាប់គុក​មិនតិច​ឆ្នាំ​នោះឡើយ​។​ការ​គុំ​គួ​ន​រវាង​គ្រួសារ​មួយ​នៅក្នុង​ប្រទេស​ចិន​បានប្រែក្លាយ​ពិធីបុណ្យ​សព​រប​ស់បុរ​ស​ចំណាស់​ម្នាក់​ទៅជា​ការ​វាយតប់​ដ៏​អាក្រក់​អា​ក្រី​រវាង​បងប្អូន​បង្កើត​តូចចិត្ត​មួយក្រុម ជាមួយនឹង​សាកសព​ឪពុក​របស់​ពួកគេ​។ បងប្អូន​បង្កើត​ទាំងបី​នៅ Jiangsu មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង​ចំពោះ​ឪពុក​ស្លាប់ទៅ រហូតដល់​ថ្នាក់​ពួកគេ​អូស​ខ្មោច​គាត់​ចេញពី​ក្តារ​មឈូស​រួច​វាយ​សាកសព​យ៉ាង​ចាស់ដៃ ដោយ​បង្កឱ្យមាន​ឈុត​ឆាក​ហិង្សា​ដ៏​ចម្លែក​នៅ​ពិធី​បុណ្យសព ។ ​នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២​មករា​២០២០​។​វីដេអូ​នៃ​ព្រឹត្តិការណ៍​ដ៏​តក់ស្លុត​នេះ​បានបង្ហាញ​បុរស​ស្ត្រី​មួយក្រុម​មាន​គ្នា​៧​នាក់​ចូលមក​ជុំវិញ​ក្តារ​មឈូស​និង​បើក​គម្រប​ក្តារ​មឈូស​គ្រវាត់ចោល​។ បុរស​ម្នា​ក់បាន​ចូលមក​ទះកំផ្លៀង​សាកសព​និង​ស្រែកជេរ​សាកសព មុនពេល​បុរស​ម្នាក់ទៀត​ចូលមក​ទាញ​ខ្មោច​ចេញពី​ក្តារ​មឈូស​ទម្លាក់ចោល​ម​ក​លើដី​។ កូន​ម្នាក់​ក្នុងចំណោម​នោះបាន​ស្រែកថា "​ឪ​ឯង​ធ្វើបាប​ខ្ញុំ​កាល​ឪ​ឯង​នៅរស់​។ ចឹ​ង​សូម្បី​ឪ​ឯង​ស្លាប់ទៅ ក៏​ខ្ញុំ​នឹងមិន​ឱ្យ​ឪ​ឯង​ស្លាប់​ស្រួលៗ​នោះដែរ​"​។ សាកសព ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ តាម​ដឹង​គឺ​បាន​បោះបង់​ប្រពន្ធ​និង​កូន​៣​នាក់​កាលពី​៤០​ឆ្នាំមុន ក្រោយពី​លួច​ផិត​ជាមួយ​ស្រី​ម្នាក់​ក្នុងភូមិ​ជាមួយគ្នា​។​ក្រោយ​ឪពុក​អាយុ​៧២​ឆ្នាំ​រូបនេះ​ស្លាប់​ដោយសារ​ជំងឺ​ថ្មីៗ​នេះ ស្ត្រី​ជា​ម្តាយ​ប្រាប់​កូន​ទាំងបី​ឱ្យទៅ​អុជ​ធូប​ថ្វាយបង្គំ​សព​ឪពុក​ខ្លួន តែ​ពួកគេ​បែរជា​បង្ករឿង​នៅ​ពិធី​បុណ្យសព​ផ្អើល​មនុស្ស​ចូលរួម​អន្តរាគមន៍​ជាង​២០​នាក់​។ ទោះយ៉ាងណា កូនប្រុស​ធម៌​ម្នា​ក់បាន​ជំទាស់​នឹង​ការលើកឡើង​របស់​កូនប្រុស​ទាំងបី​នោះ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កាសែត Beijing Youth Daily ដោយ​អះអាងថា រូបគេ​ជា​អ្នកចេញ​ថ្លៃ​ធ្វើ​បុណ្យសព​ឪពុកធម៌​ទាំងអស់​តែម្នាក់ឯង​។​កូន​នោះ​និយាយថា សព​ឪពុកធម៌​របស់ខ្លួន​បាន​ចាក​ចេញពី​គ្រួសារ​ក្រោយ​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​គាត់ មិនមែន​ដោយសារ​ផិត​ជាមួយ​ស្រី​ផ្សេង​ទេ​។​ កូនធម៌​នោះ​និយាយថា បងប្អូន​បង្កើត​ទាំងបី​នោះ​ព្យាយាម​ជំរិត​ទារប្រាក់​ពី​គាត់ ព្រោះ​យល់ថា​គាត់​ជា​អ្នកមាន ហើយក៏​បង្កើត​ឈុត​ឆាក​វាយ​ខ្មោច​នេះ​ឡើង ព្រោះ​កូនធម៌​នេះ​ជំទាស់​កូន​ទាំងបី​មិនឱ្យ​ចូលរួម​បុណ្យសព​។ ប៉ូលិស​បញ្ជាក់ថា ពួកគេ​កំពុង​ស៊ើបអង្កេត​ឧបទ្ទវហេតុ​នេះហើយ​។ ជន​ណា​ដែល​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ប្រមាថ​សាកសព​ក្នុងប្រទេស​ចិន ប្រឈម​ជាប់គុក​៣​ឆ្នាំ និង​ធ្វើ​ការងារ​សហគមន៍​ថែម​ទៀតផង​៕