រឿងរ៉ាវ​ថៅ​កែ​ហ្គា​រ៉ា​ស់​សាំង​PTT​បញ្ជា​កូនចៅ​វ៉ៃ​លោកគ្រូ​បង្រៀន​ល្បី​កក្រើក​មាន​សម្រែក​ឲ្យ​បញ្ជូន​រឿងនេះ​ទៅ​លោក​ម្ចាស់​ប៉ាវ​

សង្គមប្លែកៗ
0
374
​ដោយសារតែ​ប្រញាប់​កើតមាន​នូវ​ភ្លើងកំហឹង​នៅក្នុង​ខ្លួន​ពេក​ទើប​លោក​ថៅកែ​ហ្គា​រ៉ា​ស់​សាំង​PTT​ម្នាក់នេះ​ភ្លេច​គិត​ទៅដល់​ពាក្យ​«​ស្តាប់​មិនទាន់​ជាក់ច្បាស់ កុំអាល​ញាក់ចិញ្ចើម​»​ក៏បាន​បញ្ជារ​កូនចៅ​ចាប់វាយ​លោកគ្រូ​បង្រៀន​ម្នាក់​រងរបួស​យ៉ាងដំណំ​ហើយ​ថែមទាំង​ថត​បង្ហោះ​រូប​យ៉ាង​ឡូយ​ទៀតផង ហើយ​នៅពេលនេះ​ប្រៀបបាន​កាំបិទ​ចិត​ផង​ឯង​។​សម្លេង​រិះគន់​លាន់​ឬ​យ៉ាង​កក្រើក​ព្រមជាមួយ​នូវ​សំណូមពរ​ទៅដល់​សមត្ថកិច្ច​ប៉ូលិស​ឲ្យ​កសាង​សំណុំរឿង​ជើង​រន្ទះ​នេះ​ទៅ​តុលាការ​ទៀតផង​។ នៅព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ សំណុំរឿង​ចៅ​កែ​ស្ថានីយ៍​ប្រេង PTT នៅ​ជិត​រង្វង់​មូលគួរស្រូវខណ្ឌដង្កោ និង​កូនចៅ នាំគ្នា​ប្រើ​អំពើហិង្សា​យ៉ាង​ចាស់ដៃ​ទៅលើ​គ្រូបង្រៀន​ម្នាក់ រហូត​ផ្ទុះ​ការរិះគន់​ពេញ​បណ្ដាញ​សង្គម Facebook នោះ ត្រូវបាន​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដ​តាមច្បាប់​។​រឿងរ៉ាវ​ផ្តើមឡើង​ដោយ​ថៅកែ​ស្ថានីយ៍​ប្រេង PTT ស្ថិតនៅតាម​ផ្លូវជាតិ លេខ​២ ក្បែរ​រង្វង់​មូល​គួរ​ស្រូវ ក្នុង​ខណ្ឌដង្កោ និង​កូនចៅ បាន​ព្រួត​វាយ​ទៅលើ​បុរស​ម្នាក់​ឡើង​ចាស់ដៃ​ដោយ​ចោទថា បុរស​រូបនេះ​បាន​ចូលទៅក្នុង​បន្ទប់​ស្រី ហើយ​លួច​ថត​ស្រីៗ​ដែល បាន​ចូល​បត់ជើង​។​​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ នៅពេលដែល​លោក សារុន វិធុ​រៈ ថៅកែ​ហ្គា​រ៉ា​ស់​សាំង PTT បាន​បង្ហោះ​វីដេអូ​មួយ ដោយ​បង្ហាញមុខ​បុរស​ម្នាក់​ជាមួយ​ស្នាម​បែក​មុខ​ចេញឈាម អមដោយ​មានកូន​ចៅរ​បស់​ថៅកែ ស្ថានីយ៍​ប្រេង​ចាប់​ចងដៃ​ទៅក្រោយ និង​ចាប់​បោចសក់​ឡើង​ទៀតផង​។​ ​នៅក្នុង​វីដេអូ​នោះ​លោក សារុន វិធុ​រៈ បាន​អះអាងថា នៅពេលនេះ​លោក​បាន​ចាប់​ជនពាល​ម្នាក់ ដោយមាន​គេ​ជួល​មក​អុកឡុក​កន្លែង​ស្ថានីយ៍​ប្រេង​របស់លោក និង​បាន​លួច​ចូលទៅក្នុង​បន្ទប់​ស្រី ដើម្បី​ថតរូប​មនុស្ស​ស្រី​ចូលក្នុង​បន្ទប់​បត់ជើង​។ ចំពោះ​វីដេអូ​មួយ​នេះ មានការ​បកស្រាយ​ពេញ​បណ្តាញ​សង្គម Facebook ផ្សេងៗ​ពីគ្នា​ថា ថៅកែ​រូបនេះ​បានធ្វើ​ត្រូវ​ដោយ​ចាប់​ជនល្មើស ដែល​ប្រព្រឹត្ត​ទង្វើ​បែបនេះ ប៉ុន្តែ​ក៏មាន​ការបញ្ចេញ​យោបល់​ជាច្រើន​លើសលប់​ផងដែរ​ថា សកម្មភាព​ហិង្សា​របស់​ថៅ​ស្ថានីយ៍​ប្រេង និង​កូនចៅ បាន​ជ្រុល​ហើយ និង​ខុសច្បាប់​ទៀតផង ដោយ​ខ្លួន​មិនមាន​សិទ្ធិ​ទៅ​ចាប់ចង ឬ​ទៅប្រើ​ហិង្សា​ទៅ​ជនណាម្នាក់​នោះឡើយ ត្រូវ​ទុក​ឲ្យ​មន្ត្រីនគរបាល​យុត្តិធម៌​ចាត់ការ​តាមច្បាប់​។​​ក្រោយ​មានការ​បកស្រាយ​ព្រោងព្រាត​យ៉ាង​ដូច្នេះ ស្រាប់តែ​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩​នេះ បុរស​ដែល​រង​ការប្រើ​ហិង្សា​នោះបាន​ចេញមក​បកស្រាយ​នៅលើ Facebook របស់ខ្លួន​ដោយ​បដិសេធ ទាំងស្រុង​ចំពោះ​ការចោទប្រកាន់​ទាំងនេះ និង​បាន​អះអាងថា ខ្លួន​មាន​ក្របខ័ណ្ឌ​ជាម​ន្ត្រី​អប់រំ និង​ជា​គ្រូបង្រៀន​ទៀតផង​។​​លោក អ៊ឹម សិរី​រដ្ឋ ដែល​បាន​បង្ហោះ​អមដោយ​លិខិត​បង្ហាញ​លទ្ធផល​ទៅពិនិត្យ​ស្នាមរបួស​នៅ​មន្ទីរ​អង្គឌួង និង​មន្ទីរពេទ្យ​កាល់ម៉ែត រួមជាមួយ​អនុក្រឹត្យ និង​ព្រះរាជក្រឹត្យ​ស្តីពី ការតែងតាំង​តំណែង ខ្លួន​នោះ បាន​បដិសេធ​ទាំងស្រុង​ថា លោក​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះទេ គឺជា​ការយល់ច្រឡំ​ចូលទៅក្នុង​បន្ទប់ទឹក​នារី ពេល​លោក​បើករថយន្ត​ទៅផ្ទះ​នៅឯ​ខេ​ត្តា​កែវ ប៉ុន្តែ​មិនទាន់បាន​ចេញមក​ស្រួលបួល​ផង ស្រាប់តែ​កូនចៅ​របស់​ថៅកែ​ស្ថានីយ៍​ប្រេង រត់​មក​ចាប់វាយ និង​បង្ខំ​ឲ្យ​សារភាព​ទោសកំហុស​។ លោក​ថា បើ​សមត្ថកិច្ច​មក​មិនទាន់​ទេ នោះ​ប្រហែល​ត្រូវ​ថៅកែ និង​កូន​ចាប់វាយ​លោក​រហូត​ស្លាប់​ជាក់​ជាមិនខាន​ឡើយ​។​ ​តែ​យ៉ាងណាក៏ដោយ សម្រាប់​ករណីនេះ​ក៏មាន​ចោទ​ចំៗ​ទៅលើ​ថៅកែ​ស្ថានីយ៍​ប្រេង PTT លោក សារុន វិធុ​រៈ ថា​ខុស​ទាំងស្រុង​ដោយសារ​ខ្លួន មិនមែនជា​មន្ត្រី​សមត្ថកិច្ច ហើយ​ទៅ​ចាប់ចង និង​បញ្ជា​ឲ្យ​កូនចៅ​វាយ​យ៉ាង​ដូច្នេះ​ទេ នោះ​វា​ក្លាយជា​បទល្មើស​ព្រហ្មទណ្ឌ​ហើយ ដែល​តំណាង​អយ្យការ តំណាង​ឲ្យ​រដ្ឋ​មាន​សិទ្ធិ​ដាក់ពាក្យ​បណ្តឹង​បាន បើទោះបី​ជនរងគ្រោះ​មិនបាន​ដាក់ពាក្យ​ប្តឹង​ក៏ដោយ​។ មហាជន​នឹង​រង់​ចាំមើល​ចំណាត់ការ​នេះ​របស់​ព្រះរាជអាជ្ញា ទៅ​អ្នក​ដែល​ពាក់ព័ន្ធ​ប្រើ​ហិង្សា​លើ​គ្រូបង្រៀន អ៊ឹម សិរី​រដ្ឋ​៕