អី​ក៏​អាក្រក់​អា​ក្រី​ម្ល៉េះ​…​កុងស៊ី​មួយ​នេះ​ខុសគេ ស្រីៗ​ចង់​ខ្ចីលុយ​ត្រូវ​ថត​ស្រាត​ទុកជា​របស់​បញ្ចាំ

សង្គមប្លែកៗ
0
2412
​នៅក្នុង​ស្រុក​ខ្មែរ​ធ្លាប់​កើតមាន​រួចមកហើយ​នូវ​ករណី​ស្ត្រី​ចិត្តល្អ​ហ៊ាន​បោច​ខោអាវ​ចេញ​អស់ពី​ប្រា​ណហើយ​ឈរ​អែនអន​ចង្កេះ​ឲ្យ​សង្សារ​ថត​ឆ្វាតៗ លុះដល់​ក្រោយមក​ទើប​យំ​គគ្រូក​ដ្បិត​សង្សារ​គំរាម​បង្ហោះ​រូបថត​អាក្រាត​ទាំងនេះ​ទៅ​ចែកចាយ​ឲ្យ​ញាតិ​ជិត​ឆ្ងាយ​បានឃើញ​។ ​ ដោយឡែក​នៅឯ​ស្រុក​ចិន​ក៏​ស្រាប់តែ​កើតមាន​រឿង​ចំឡែក​មួយ​ស្រីៗ​ឈរ​ស្រាត​ឲ្យ​គេ​ថត​តែ​ពុំមែន​សង្សារ​ជា​អ្នក​អ្នក​ថត​នោះទេ​គឺជា​ម្ចាស់បំណុល​ជា​អ្នក​ថត​ទៅវិញ​ដើម្បី​ទុកជា​ភស្តុតាង​ពី​រឿង​ខ្ចីប្រាក់​នាក់​។​កាលពីពេល​កន្លងទៅនេះរូបថត​ស្រាត​របស់​នារី​វ័យក្មេង​ជាង​១០០​នាក់​ដែល​បាន​ថត​ដើម្បី​ដាក់បញ្ចាំ​ខ្ចីលុយ​ត្រូវបាន​បែកធ្លាយ​នៅលើ​បណ្តាញ​អ៊ីនធឺណិត​។​រូបថត​ទាំងនោះ​ត្រូវបាន​ថត​ដើម្បី​ដាក់បញ្ចាំ​ខ្ចីលុយ​ពី​ក្រុម​អ្នកផ្តល់​កម្ចី​ហើយ​នេះ​ជា​ផ្នែក​មួយ​នៃ​ការរក​ស៊ីក្នុង​សង្គមងងឹត​របស់​ចិន​។ ChinaYouthDaily បាន​រកឃើញ​រូបថត​និង​វីដេអូ​របស់​នារី​ចំនួន​១៦៧​នាក់​ដែលមាន​អាយុ​ចន្លោះ​ពី​១៩​ដល់​២៣​ឆ្នាំ​។ ព័ត៌មាន​លម្អិត និង អ​សយ​ដ្ឋា​ន​នៃ​អ្នកពាក់ព័ន្ធ​ក៏ត្រូវ​បាន​រកឃើញ​ផងដែរ​។យោងតាម Shanghaiist ក្រុម​អ្នក​ចងការ​ប្រាក់​ទាំងនេះ​រកស៊ី​ខុសច្បាប់​នៅលើ​បណ្តាញ​សង្គម​ហើយ​ហៅ​ប្រភេទ​កម្ចី​របស់​ពួកគេ​ថា​«​កម្ចី​ស្រាត​»«​ប្រាក់​សាច់​»​ឬ​«​កម្ចី​ផ្លែឈើ​»​។ អ្នកសារព័ត៌មាន​រប​ស់​ChinaYouthDaily​បាន​បង្ហោះ​សារ​នៅ​QQ​ថា​ក្រុម​អ្នក​អោយ​កម្ចី​និង​ក្រុម​«​កម្ចី​ផ្លែឈើ​»​បាន​និយាយថា​កម្ចី​នេះ​សម្រាប់តែ​នារី​ហើយ​ការប្រាក់​គឺ​២៥%​ក្នុង​មួយខែ​។​អ្នក​អោយ​ខ្ចី​ស្នើ​យក​រូបថត​៣​សន្លឹក​ថត​ដោយ​កាន់​អត្តសញ្ញាណប័ណ្ណ​និង​វីដេអូ​រយៈពេល​៣​នាទី​ពេល​ងូតទឹក​ដើម្បី​ដាក់បញ្ចាំ​។​ប្រសិនបើ​នារី​ខ្ចីលុយ​មិនអាច​សងលុយ​បាន​អ្នក​អោយ​ខ្ចីលុយ​នឹង​ផ្ញើ​រូបថត​ស្រាត​នោះ​ទៅ​មិត្ត​និង​គ្រួសារ​របស់​នាង​៕​