តែ​ចិត្ត​ចង់​បែក​ហើយ​ទោះ​ឡាន Lamborghini នៅ​ឈរ​ពីមុខ​ក៏​អត់​រំភើប​ញាប់​ញ័រ​ដែរ​

សង្គមប្លែកៗ
0
320
…​សេពគប់​ជា​គូសង្សារ​អស់​រយៈពេល​វែង​គួរសម​បន្តិច​ហើយ​នោះ ខាង​ស្រី​បានកត់សំគាល់​ឃើញថា ប្រុស​ស្នេហ៍​របស់​នាង​ពុំមាន​ភាព​អត់ធ្មត់​ក្នុងការ​ទប់​ភ្លើងកំហឹង​នោះឡើយ​..​ម្ល៉ោះហើយ​នាង​បាន​ក្រៀម​សុំ​បែក​ពី​រូបគេ​តែ​នាង​ពុំ​ចង់​ឆ្លើយ​ប្រាប់​ជា​ពាក្យសម្តី​នោះទេ គឺ​នាង​ចង់បង្ហាញ​នូវ​កាយវិការ​អ្វីមួយ​ឲ្យ​គេ​បានដឹង​!​។ ថ្ងៃ​ដែល​នាង​រង់​ចាំបាន​មកដល់​គឺ​នៅ​ចំ​ពីមុខ​ផ្សារ​ទំនើប Wanda Plaza Shopping Center ក្នុង​ខេត្ត Hunan ប្រទេស​ចិន សង្សា​របស់​នាង បានរៀបចំ​កាដូ​យ៉ាង​ស្អាត​ជា​ឡាន​ទំនើប Lamborghini ពណ៌​ទឹកក្រូច មួយគ្រឿង​តម្លៃ​រាប់សែន​ដុល្លារ និង​បាច់ផ្កា​មួយ​បាច់ ដើម្បី​សុំ​នាង​រៀប​ការដែល​មើលទៅ​ពិតជា​រ៉ូ​មែន​ទិ​ក​ខ្លាំង​មែនទែន​។​ ​ បុរស​ដែលជា​សង្សារ​បាន​ឈរ​ចាំ​មិត្តស្រី​របស់ខ្លួន នៅ​ចំ​ពីមុខ​ជ្រកចូល​ផ្សារ ដើម្បី​សុំ​មិត្តស្រី​រៀបការ ហើយ​ពេល​នាង​ចេញមក រូបលោក​ក៏បាន​លុតជង្គង់​ចុះ ដោយ​និយាយថា “​ព្រម​ទទួលយក​ខ្ញុំ​ទៅ​” ក្នុងនោះដែរ លោក​ថែមទាំង រៀបចំ​បាញ់​កាំជ្រួច បើសិនជា​ការសុំ​រៀបការ​នេះ​បាន​ជោគជ័យ ។​ក៏ប៉ុន្តែ​អ្វីៗ មិនបាន​សមស្រប​តាម​បំណង​បុរស​ដែលជា​សង្សារ​នោះទេ ដោយ​មិត្តស្រី​របស់លោក បាន​បដិសេធ​មិន​ព្រម​រៀបការ​ជាមួយ​លោក​ឡើយ បើទោះជា​ឃើញ​កាដូ​ដ៏​មានតម្លៃ​នេះ​ក៏ដោយ​។ ហើយ​មិត្តស្រី​ម្នាក់​នោះ បាន​និយាយថា “​សុំទោស ខ្ញុំ​មិនអាច​ទេ ខ្ញុំ​ពិតជា​សុំទោស​”​។​ខណៈនោះ​ផងដែរ ទន្ទឹមនឹង​នារី​ជា​មិត្តស្រី​កំពុងតែ​និយាយ​បដិសេធ ស្រាប់តែ​មិត្ត​របស់​បុរស​ជា​សង្សារ បាន​ស្រែក​ឡើង​ថា “​ប៉ុន្តែ​គាត់​អាច​ទិញ​ឡាន​ឲ្យ​នាង​បាន​” ហើយ​ម្នាក់ទៀត​ក៏បាន​និយាយថា “​នាង​នឹងមាន​លុយ ហើយ​អាច​ទិញ​អ្វី​ទាំងអស់​ដែល​ខ្លួន​ចង់បាន​”​។ ក៏ប៉ុន្តែ​នារី​រូប​ស្រស់​ម្នាក់​នោះ នៅតែ​គេច​រួច​ដើរចេញ មិន​ទទួល​ការសុំ​រៀបការ​នេះ​ទេ ដែល​កាយវិការ​ទាំងនេះ ពិតជា​ធ្វើ​ឲ្យ​គ្រប់គ្នា​នៅ​ទីនោះ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​ ​ក្រោយមក បន្ទាប់ពី​មិនអាច​ទប់​អារម្មណ៍​សុំ​រៀបការ​មិនបាន បុរស​ដែលជា​សង្សារ​ក៏​ចាប់ផ្តើម​ផ្ទុះ​កំហឹង ច្រឡោតរ​ត់ទៅ​បំផ្លាញ​របស់របរ ដែល​រៀបចំ​ទុក​ឲ្យ​មិត្តស្រី​របស់ខ្លួន ក៏ប៉ុន្តែ​ត្រូវ​មិត្ត​របស់លោក ជួយ​ទប់​និង​លួងលោម​រូបលោក​ផងដែរ​។​ទោះជា​យ៉ាងណាក្តី ក្រោយពី​ឃើញ​វីដេអូ​នេះហើយ មហាជន​ជាច្រើន បាន​បញ្ចេញមតិ​ថា “​ប្រសិនបើ​នាង​រៀបការ​ជាមួយ​បុរស​ម្នាក់នេះ នាង​ប្រាកដជា​ក្លាយជា​ជនរងគ្រោះ​ដោយសារ​អំពើ​ហឹ​ង្សា​រ​ជាមិនខាន​” “​មើល​កំហឹង​របស់គេ​ទៅ នេះហើយ​ដែលជា​មូលហេតុ​ដែល​នាង​បដិសេធ​”៕