សមតែ​គេ​ជេរ​ហើយ មេ​ស្កាខំ​ប្រយុទ្ធ​ជាមួយ​ពស់​ដើម្បី​ជួយ​ជីវិត​កូន ឯ​នាង ប្រឹង​ថត​ធ្វើ​ព្រងើយ​

សង្គមប្លែកៗ
0
855
…​រូបភាព​មេ​ស្កា​ប្រយុទ្ធ​ជាមួយ​ពស់ថ្លាន់ ក្រោយពេល​បាន​បង្ហោះ​ភ្លាម​មាន​មនុស្ស​ចូល​មើល​យ៉ាងច្រើន​មែន តែ​ទន្ទឹមនឹងនោះ​ក៏​មានមតិ​រិះគន់​ជេរ​កប់ៗ​មាត់ ពី​ភាព​អមនុស្សធម៌​របស់​ស្ត្រី​ជា​ម្ចាស់​វីដេអូ​ឃ្លី​ប​ដែលគិតតែពីឈរថតធ្វើព្រងើយទុកឲ្យមេស្កាដែលជាសត្វចិញ្ចឹមរបស់ខ្លួនប្រឹងប្រយុទ្ធជាមួយពស់ថ្លាន់​។​មិនថាតែ​មនុស្ស​នោះទេ សូម្បីតែ​សត្វ​ក៏​វា​ស្រលាញ់ កូន​របស់​វា​មិន​ចាញ់​មនុស្ស​ឡើយ ដូច​ក្នុង​រូបភាព ដែល​បាន​បង្ហោះ​ដោយ គេហទំព័រ​មួយ​ឈ្មោះ Ladbible បាន​ចុះផ្សាយ កាលពីពេល​ថ្មីៗ​នេះ គឺ​ឃើញ​ស្តែងៗ​តែម្តង ។​ ​ហេតុការណ៍​ក្នុង​រូបភាព​នេះ បាន​កើតឡើង​នៅក្នុង​រដ្ឋ Queensland ប្រទេស​អូស្ត្រាលី ស្ត្រី​ម្នាក់​ឈ្មោះ Cristin Birt អាយុ​៥៣​ឆ្នាំ ជា​ជំនួយការ​ពេទ្យ​ម្នាក់ ដែល​បាន​ចេញពី​ធ្វើការ​កណ្តាលយប់ ហើយ​នាង​បាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពេលដែល​ឃើញ​ពស់​១​ក្បាល កំពុងតែ​រឹត​កូន​សត្វ​ស្កា​១​ក្បាល ហើយ​នាង​ក៏បាន​យក​កា​ម៉េ​រ៉ា មក​ថតរូប​ភាព​ទុក ។​ពេលនោះ​មេ​របស់​កូន​ស្កា ដែល​កំពុងតែ​ត្រូវ​ពស់​រឹត​នោះ បាន​ព្យាយាម​តស៊ូ អស់ពី​កម្លាំង​របស់​វា ប្រយុទ្ធ​ជាមួយ​ពស់ថ្លាន់ ១​ក្បាល​នោះ ដោយ​មិន​ខ្លាចញញើត​ឡើយ ព្រោះតែ​កូន​របស់​វា កំពុងតែ​ស្ថិតនៅក្នុង​ចង្កូម របស់​សត្វ​ពស់​ដ៏​សាហាវ​នោះ ។​នាង Cristin Birt បាន​ប្រាប់ថា នាង​បាន​ត្រលប់​មកពី​ធ្វើការ​វិញ ស្រាប់តែ​ឮ​សម្លេង​ពស់ និង​សត្វ​ស្កា​របស់​នាង នៅឯ​ក្រោយ​ផ្ទះ ក្នុង​សួនច្បារ ។ មេ​ស្កា​ឈ្មោះ Opossum វា​បាន​ខំព្យាយាម​ប្រើ​ជើង និង​មាត់​ដើម្បី​ប្រយុទ្ធ​ខាំ​ជាមួយ​ពស់ ធ្វើយ៉ាងណា​ឲ្យ​តែ​ពស់ លែង​កូន​របស់​វា​មកវិញ​។ នៅពេលនោះ វា​ប្រហែលជា​គិតថា កូន​របស់​វា​បាន​ងាប់​បាត់ទៅហើយ តែ​ទីបំផុត Opossum បាន​តស៊ូ​ជាមួយ​ពស់ បានសម្រេច ដោយ​ពស់ថ្លាន់​នោះ បាន​ព្រលែង​កូន​របស់​វា​វិញ​។​ ​ក្រោយពី​រូបភាព​នេះ បាន​បង្ហោះ​ចេញ​លើ​បណ្តាញ​សង្គម មាន​អ្នក​ស៊ែរ និង​បញ្ចេញមតិ​ខុសៗ​គ្នា​យ៉ាងច្រើន​លើសលប់ ដោយ​ខ្លះ​បាន​រិះគន់​នារី​ម្ចាស់​សត្វ​ខាងលើ​ថា មិន​ព្រមទៅ​ជួយ​សត្វ​របស់ខ្លួន​នោះទេ បែរជា​សុខចិត្ត​ឈរ​ថតរូប ធ្វើ​ព្រងើយ​ទៅវិញ ៕