ក្តៅក្រហាយ​ណាស់​…​មក​កាច់​សំបុក​ពង​ក្នុង​ច្រមុះ​

សង្គមប្លែកៗ
0
343
…​កាលពី​ប៉ុន្មាន​ខែ​មុននេះ​លោក​ផេ​ន​បាន​ទៅលេង​ផ្ទះ​ឪពុក​-​ម្តាយ​នៅឯ​ជនបទ​។​នៅ​ទីនោះ​លោក​ផេ​ន មាន​អារម្មណ៍​សប្បាយរីករាយ​ណាស់​...​លោក​បាន​ទៅ​ហែល​ទឹក​លេង​ក្នុង​បឹង​ហើយ​វិល​ត្រឡប់មក​ទីក្រុង​វិញ​។ លុះ​ក្រោយមក​លោក ផេ​ន ហួសចិត្ត​យ៉ាងខ្លាំង​ដោយសារតែ​សត្វ​មួយ​ក្បាល​បាន​តាម​លោក​ពី​បឹង​នៅឯ​ជនបទ​មកដល់​ទីក្រុង​។​ប្រភពព័ត៌មាន​Oddity Central បាន​ឲ្យ​ដឹងថា​បុរស​ជនជាតិ​ចិន​ម្នាក់​មាន​សត្វ​ឈ្លើង​មួយ​ក្បាល​ប្រវែង​ជាង​២​សង់ទីម៉ែត្រ​រស់នៅក្នុង​រន្ធ​ច្រមុះ​អស់​រយៈពេល​យ៉ាងហោចណាស់​៣​ខែ​ដែល​ធ្វើ​រូបគេ​ចេះតែ​ហូរឈាម​ច្រមុះ​មិន​បាត់​។​ ​លោក​ផេ​ន​បាន​ទៅ​មន្ទីរពេទ្យ Dongguan Chang’an នៅក្នុង​ខេត្ត Guangdong ប្រទេស​ចិន​ក្រោយពី​កើត​អ​ការៈហូរ​ឈាម​ច្រមុះ​ជាប់​រហូត​អស់​រយៈពេល​១០​ថ្ងៃ​។ លោក​វេជ្ជបណ្ឌិត​ខាង​ត្រចៀក​-​ច្រមុះ​-​បំពង់ក​Liu Yuxing ភ្លាមៗ​នោះ​សង្ស័យថា​មាន​សត្វ​ឈ្លើង​ទាម​នៅក្នុង​រន្ធ​ច្រមុះ​។ រូបលោក​មិនដែល​ជួប​អ្នកជំងឺ​ណា​បែប​នេះឡើយ​។ លោក​ធ្លាប់តែ​ជួប​តាមរយៈ​ការអាន​សៀវភៅ​ប៉ុណ្ណោះ​។ ដល់ពេល​ពិនិត្យមើល​អង់​ដូ​ស្កុប​ទើប​លោក​ដឹងថា​ការសង្ស័យ​ពិតជា​ត្រឹមត្រូវ​មែន​។​លោក​វេជ្ជបណ្ឌិត​ឯកទេស​បាន​មានប្រសាសន៍ថា​៖ «​បើទោះបីជា​ខ្ញុំ​មិនដែល​ជួប​ស្ថានភាព​ជំងឺ​បែបនេះ​តាំងពី​ខ្ញុំ​ចេញ​ធ្វើ​ពេទ្យ​ក្តី​ក៏​ខ្ញុំ​អាច​ទាញ​ការសង្ស័យថា​អ្នកជំងឺ​មាន​សត្វ​ឈ្លើង​នៅក្នុង​រន្ធ​ច្រមុះ​ដូច​ទៅនឹង​អ្វីដែល​ខ្ញុំ​បាន​អាន​ក្នុង​សៀវភៅ​។ ដោយសារតែ​វា​ទាម​ជាប់​នឹង​សាច់​រន្ធ​ច្រមុះ​ពេក​ការទាញយក​វា​ចេញ​មិនមែនជា​ការងាយស្រួល​នោះទេ​»​។​ខណៈពេល​កំពុងធ្វើការ​ទាញយក​សត្វ​ឈ្លើង​ចេញពី​រន្ធ​ច្រមុះ​លោក​វេជ្ជបណ្ឌិត​Liu​និង​មិត្ត​រួមការ​ងារ​បាន​ប្រើប្រាស់​ថ្នាំស្ពឹក​ដាក់​ទៅលើ​សត្វ​ឈ្លើង​ដើម្បី​ឲ្យ​វា​ស្ពឹក​បឺត​មិនសូវ​ជាប់​រួចហើយ​ទើប​ទាញយក​វា​ចេញ​យឺតៗ​។ ដូចជា​យើង​បានឃើញ​នៅក្នុង​វីដេអូ សត្វ​ស៊ី​ឈាម​មួយ​ក្បាល​នោះ​មិនតូច​ទេ​។ សំនួរ​សួរថា​ហេតុអ្វី​បានជា​វា​អាច​ចូលក្នុង​រន្ធ​ច្រមុះ​បាន​? ​តាម​ការរៀប​រាបរប​ស់លោក​ផេ​ន​ដែលជា​អ្នក​ឈឺ​បាន​ឲ្យ​ដឹងថា​កាលពី​បី​ខែ​មុន​លោក​បាន​ទៅ​ហែល​ទឹក​បឹង​។ វេជ្ជបណ្ឌិត​ទាញ​សេចក្តី​សន្និដ្ឋានបានថា​នេះ​មកពី​ពង​របស់​សត្វ​ឈ្លើង​ចូលក្នុង​រន្ធ​ច្រមុះ​ហើយ​ញាស់​រហូត​បាន​ធំ​ដល់​ថ្ងៃ​ធ្វើទុក្ខ​៕