លោក​ម្ចាស់​ប៉ាវ ចេញ​ប៉ាស្ព័រ​បាន​លឿន​មែន​…​ស្ត្រី​ជា​ម្តាយ​១១​ឆ្នាំ ឯ​កូនស្រី​១០​ឆ្នាំ​ក្នុង​សំនុំរឿង​បាតដៃ​ប្រឡាក់​ឈាម​

ព្រឹត្តិការណ៍ថ្មីៗ
0
452
...​រឿងរ៉ាវ​ឃាទកម្ម​ដែល​ស្ត្រី​ជា​ម្តាយ​រួមទាំង​កូនស្រី​ព្រួត​គ្នា​កាប់សម្លាប់​ទៅលើ​កូនប្រសា​...​ប្តី​កាលពី​ខែឧសភា កន្លង​ទៅនោះ​សូម​សរសើរ​ទៅដល់​លោក​ម្ចាស់​ប៉ាវ សំណាក់​ភ្នំពេញ ដែល​ចាត់ការ​រឿងរ៉ាវ​នេះ​បាន​រហ័ស​ព្រលឹង​សព​លែង​វិលវល់ ហើយ​ឆាប់​ទៅ​ចាប់កំណើត​ជាថ្មី​។​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ លោក សុង ប៊ុណ្ណា​រិទ្ធី ចៅក្រម​ជំនុំជម្រះ នៃ​សាលាដ​បូ​ង​រាជធានី​ភ្នំពេញ សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឈ្មោះ គង់ ធីតា អាយុ​៤៩​ឆ្នាំ (​ជា​ម្តាយ​) ដាក់ពន្ធនាគារ​កំណត់ ១១​ឆ្នាំ និង​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី អាយុ​២០​ឆ្នាំ ជា​កូនស្រី ដាក់ពន្ធនាគារ​កំណត់​១០​ឆ្នាំ ពីបទ​ឃាតកម្ម ទៅលើ​ជនរងគ្រោះ​ឈ្មោះ​គឹម យ៉​ត អាយុ​២៩​ឆ្នាំ​កាលពី​ខែឧសភា កន្លងទៅ​។​ ​ឃាតក​ទាំង​២​នាក់ ១-​ឈ្មោះ គង់ ធីតា អាយុ​៤៩​ឆ្នាំ (​ជា​ម្តាយ​) មុខរបរ​នៅផ្ទះ​ស្នាក់​នៅផ្ទះ​លេខ​២៣J ផ្លូវ​បេតុង ក្រុម​៧៦ ភូមិ​១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​២-​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី អាយុ​២០​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ​លើផ្លូវ​បេតុង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ដោយឡែក ជនរងគ្រោះ​ជា​ប្តី​បាន​ស្លាប់ មានឈ្មោះ គឹម យ៉​ត អាយុ​២៩​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​។​សមត្ថកិច្ច​បានឱ្យដឹង ថា ម្តាយ និង​កូនស្រី​បានសម្លាប់​លើ​បុរស​ជា​ប្តី និង​ជា​កូនប្រសារ គឺ​ដំបូង​បាន​កាប់​រួចហើយ យក​ខ្សែភ្លើង និង​ស្កុ​ត​មក​ចងដៃ​ជើង បន្ទាប់មក​យក​កាំបិត​មកចាក់​សម្លាប់​ប​ន្ថែ​ម ព្រោះតែ​ខ្លាច​ជង​រងគ្រោះ​តដៃ​ពួកគេ​វិញ​។ រួចរាល់​ហើយ ក៏បាន​នាំគ្នា​មក​ចូលមក​សារភាព​តែម្តង ដូច្នេះ​ទើប​ជនដៃដល់​ទាំង​២​នាក់ (​ម្តាយ និង​កូនស្រី​) ត្រូវបាន​នគរបាល​ខ​ណ្ឌ​សែន​សុខ ឃាត់ខ្លួន​នា​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩​។​ ​បើតាម​ការសារភាព​ឃាតករ​ទាំង ២​នាក់ បាន​ឲ្យ​ដឹង​ទៀតថា ប្តី​ប្រពន្ធ ឈ្មោះ គឹម យ៉​ត និង​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី នេះ ទើបតែ​រៀបការ​គ្នា កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩ ហើយ​បាននាំគ្នា​មក​ជួល ផ្ទះកើតហេតុ​ស្នាក់នៅ​។ លុះ​នៅ​ម៉ោង​ប្រមាណ ៩​ព្រឹក ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ នារី​ប្រពន្ធ​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី បាន​សុំ​លុយ​ប្តី​១​ម៉ឺន​រៀល ហើយ​ប្តី​មិន​ព្រម​ឲ្យ ក៏មាន​ទំនាស់​សម្តី​គ្នា​រហូត​ឈានដល់​ហឹ​ង្សា​ម្តាយ និង​កូន​រួមគ្នា​ចាក់​សម្លាប់​ជនរងគ្រោះ​តែម្តង​៕