សូម​ទុកជា​គំរូ បុរស​ម្នាក់នេះ​នេះ​អត់​យក​គំនុំ​ទុកចិត្ត ធ្វើអំពើ​យ៉ាង​ល្អ​ប្រពៃ​ណាស់​

សង្គមប្លែកៗ
0
354
​កាល​ខ្ញុំ​នៅ​ជា​និស្សិត​ឆ្នាំ​ទី​3 ខ្ញុំ​បាន​ឈប់រៀន​ហើយ ទៅធ្វើ​ការ​ដោយសា​ខ្វះ​លុយ​។ ខ្ញុំ​ខំធ្វើការ​រហូត​តែ​មិនសូវ​បាន​ប្រាក់ខែ​ថ្លែ​ព្រោះ​គ្មាន​សញ្ញាបត្រ ខ្ញុំ​ខំធ្វើការ​13​ឆ្នាំ​លុយ​បានតែ​មួយ​ចាយ​នឹង​សល់​បន្តិចបន្តួច ថ្ងៃមួយ​ខ្ញុំ​ក៏​សម្រេចចិត្ត​យកប្រពន្ធ​ដោយ​មិនបាន​រៀបការ​អ្វី​ឡើយ​នាង​ជា​អ្នកភូមិ​ជាមួយ​ខ្ញុំ ហើយ​រៀន​អត់​ចប់​ដូចគ្នា ប្រាក់ខែ​យើង​បាន​តិច​ដូចគ្នា តែ​ពួកយើង​ខំ​សន្សំ​រហូត​សស់​លុយ​មួយចំនួន ក្រោយមក​ក៏មាន​មិត្តភក្ដិ​ម្នាក់​មក​បបួល​ខ្ញុំ​រកស៊ី​ដាក់​ទុនទិញ​ផ្លែឈើ​លក់​។ តែ​ការរកស៊ី​មួយ​នេះ​ក៏​បរាជ័យ ហើយ​ខាតដើម​ប៊ិះ​តែ​នឹង​រលំ ហើយ​យើង​ជិត​អស់​លុយ ប្រពន្ធ​ខ្ញុំ​ពិបាកចិត្ត​ពេក​ក៏​ធ្លាក់ខ្លួន​ឈឺ​។​ ​ខ្ញុំ​អត់​មាន​លុយ​មើលថែ​នាង​ឡើយ ខ្ញុំ​អាណិត​ប្រពន្ធ​ណាស់ ក៏​សម្រេចចិត្ត​ទៅ​ខ្ចីលុយ​បងប្រុស តែ​បងថ្លៃ​មិន​ព្រមអោយ បងប្រុស​ខ្ញុំ​ក៏​ខ្លាច​ប្រពន្ធ ខ្ញុំ​យំ​អង្វ​ថា​ប្រពន្ធ​ខ្ញុំ​យ៉ាប់​ខ្លាំង​ហើយ​តែ​គេ​មិន​ខ្វល់ ខ្ញុំ​ក៏រ​ត់ទៅ​ខ្ចីលុយ​មិត្តភក្ដិ​ម្នាក់​បន្តិចៗ ក៏​គ្រប់​ចំនួន​យកប្រពន្ធ​ទៅ​ព្យាបាល​។ ចាប់ពី​ថ្ងៃ​នោះមក​ខ្ញុំ​សន្យា​នឹង​ខ្លួនឯង​ថា នឹង​មិនអោយ​ប្រពន្ធ​ពិបាក​ទៀត​ទេ ខ្ញុំ​សុខចិត្ត​បន្តទៅ​លក់​ផ្លែឈើ​ម្នាក់ឯង​ថ្ងៃ​ខ្លះ​ខាត​ថ្ងៃ​ខ្លះ​បាន ពេលខ្លះ​អត់បាយ តែ​មិនអោយ​ប្រពន្ធ​ធ្វើ​ឡើយ​។​ខ្ញុំ​ខំ​ធ្វើ​រហូតដល់​ការចែក​ចាយ​ផ្លែឈើ​របស់ខ្ញុំ​ចាប់ផ្ដើម​រីកចំរើន​ម្ដង​បន្តិចៗ រហូតដល់​ការរកស៊ី​របស់ខ្ញុំ​រីកចំរើន​ខ្លាំង ទំនិញ​ផ្លៃ​ឈើ​របស់ខ្ញុំ​ចាប់ផ្ដើម​បំបែក​សាខា​ជាច្រើន​ជីវភាព​ខ្ញុំ​កាន់តែ​ប្រសើ​ជាង​មុន ប្រពន្ធ​ខ្ញុំ​ក៏​សប្បាយចិត្ត ហើយ​សាច់ឈាម​ភ្លឺ​ថ្លា ។​លុះ​10​ឆ្នាំ​កន្លងផុតទៅ ខ្ញុំ​នឹង​ប្រពន្ធ​ក៏​បើកឡាន​ទៅលេង​ស្រុកកំណើត ភ្លាមនោះ​បងថ្លៃ​ខ្ញុំ​លឺដំណឹង​ភ្លាម​ក៏​អ​ញ្ចើ​ញ​ខ្ញុំ​ទៅ​ញាំ​បាយ​ផ្ទះ ខ្ញុំ​អត់​ទៅ​ក្រោយមក​ក៏​អោយ​កូនប្រុស​មក​ហៅ​ទៀត នឹង​ខ​ល​មក ខ្ញុំ​ក៏​និយាយថា មានអី​និយាយ​ត្រង់ៗ​មក គាត់​ក៏​និយាយថា កូន​បង​វា​រៀន​មិនសូវ​ចេះ​ទើប​ចង់​ពឹង​អោយ​យក​វា​ទៅធ្វើ​ការ​នៅ​ទីក្រុង​ផង​ជួយ​យឹតយោង​វា​ផង ខ្ញុំ​ក៏​និយាយថា ខ្ញុំ​ចង់​និយាយ​ជាមួយ​បងប្រុស​។​លុះ បងប្រុស​មកដល់​គាត់​សុំទោស​ខ្ញុំ ហើយ​និយាយថា​កាលនោះ​បង​ចង់​ជួយ​ឯង​ដែរ​តែ​បងថ្លៃ​ឯង​មិន​ព្រម​ខ្លា​ចឯង​គ្មាន​លុយ​សង ឯង​លើក​លេង​ទោស​អោយ​បង​ផង ។​ ​ខ្ញុំ​ក៏​និយាយថា ខ្ញុំ​គ្មាន​គុំ​គួ​ន​អ្វី​នឹង​បង​ទេ បញ្ហា​ប៉ុណ្ណឹង​វា​មិនមែនជា​រឿង​អ្វីដែល​យើង​ត្រូវ​មក​ស្អប់​បងប្អូន​បង្កើត​ទេ ព្រោះ​យើង​មានតែ​បងប្អូន​ពីរ​នាក់ កំព្រា​តាំងពី​តូច​មក​ជាមួយគ្នា​។​នៅក្នុង​យប់នោះ យើង​ផឹកស្រា​ជាមួយគ្នា​អស់​ជាច្រើន​ដប​ជជែក​គ្នា​ទល់​ភ្លឺ ហើយ​ពេល​ខ្ញុំ​ត្រលប់​ទៅ​ទីក្រុង​វិញ​ក៏​យក​កូនប្រុស​របស់គាត់​ទៅធ្វើ​ការ​នៅ​ក្រុមហ៊ុន​មួយ​ដែល​ល្អ​សមរម្យ​ជាមួយ​មិត្តភក្ដិ​របស់ខ្ញុំ​។​ខ្ញុំ​សរសេ​រៀបរាប់​បែបនេះ​ចង់​បញ្ជាក់ថា ការជួយ​មនុស្ស​វា​ជា​រឿង​សំខាន់ ខ្ញុំ​មិនដែល​ប្រកាន់​ទេ អ្វីដែល​ខ្ញុំ​ខ្លាច​អាចជួយ​បាន​គឺ​ខ្ញុំ​ជួយ ព្រោះ​ពេល​ស្លាប់ទៅ​គឺ​យើង​មិនអាច​យក​អ្វី​ទៅបាន​ឡើយ ជួយ​មនុស្ស​នៅពេល​ជួប​បញ្ហា​គឺ​បាន​បុណ្យ​ច្រើនណាស់​បងប្អូន​ថា​ចឹ​ង​អត់​..?