ឃាតករ​កំណា​ត​…​ដើរ​សម្លាប់​ជីវិត​សត្វ​ឆ្មារ​យ៉ាង​រង្គាល​

សង្គមប្លែកៗ
0
341
....​បុរស​ម្នាក់នេះ​ពេលដែល​ប៉ូលិស​ចាប់បាន​ហើយ​បើ​កុំ​តែ​បាន​ប៉ូលិស​ការពារ​ទៀត​នោះ ច្បាស់​ជា​ទទួលរង​នូវ​វែក​ឆា​អាច​ក្សិនក្ស័យ​វីវក​ក៏​ថា​បាន​ពី​កំហឹង​របស់​ពួ​ទក​ស្ត្រី​ជា​មេផ្ទះ​។ បុរស​រូបនោះ​ពិតជា​កើត​នូវ​រោគ​អ្វី​ម្យ៉ាង​នោះ​ហើយ​ទើបបានជា​ចងអាឃាដ​ទៅលើ​សត្វ​ឆ្មា​យ៉ាង​ឃោ​ឃៅ​។​បុរស​ម្នាក់​នៅ​ប្រទេស​អង់គ្លេស ត្រូវបាន​ចោទប្រកាន់​ជាប់​ពាក់ព័ន្ធ​ការសម្លាប់ និង​ខ្វេះ​ពោះវៀន ឆ្មា​ចេញមកក្រៅ​យ៉ាង​ព្រៃផ្សៃ​ដែល​បណ្ដាលឱ្យ​អ្នកស្រុក​នាំគ្នា​ប្ដឹង​ប៉ូលិស​ឱ្យ​ចាត់វិធានការ​ក្ដៅ បន្ទាប់ពី​ឆ្មា​ជាង ២០​ក្បាល​ត្រូវបាន​បុរស​រូបនេះ​ចាក់​សម្លាប់​ក្នុង​រយៈពេល​ត្រឹមតែ ១៨ ខែ​។ រាល់​ពេលធ្វើ​សកម្មភាព​ឃាតករ​តែងតែ​ចូលទៅ​ជិត​ឆ្មា ហើយ​ចាក់​សម្លាប់ ឬ​ខ្វះ​ពោះវៀន​ចេញ​ក្រៅ​មុនពេល​គេចខ្លួន​។ នាង ឃ្លែ​រ ថា​យ​ល័​រ វ័យ ២៦ ឆ្នាំ និង​អ្នកស្រី ជីន ផូវែល វ័យ ៨០ ឆ្នាំ​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​បាន​រាយការណ៍​ថា​ឆ្មា​របស់ខ្លួន ត្រូវ​ឃាតករ​សម្លាប់​។ ឆ្មា​ខ្លះ​វារ​មក​ផ្ទះ​ទាំង​ឈាម​ជោក​ខ្លួន​ហើយ​ក្រោយមក​ក៏​ងាប់​ដោយសារ របួស​គួរឱ្យ​ខ្លោចចិត្ត​។ ក្រោយ​ម្ចាស់​សត្វ​ចិញ្ចឹម​អំពាវនាវ​យ៉ាងទទូច និង​ចំនួន​សត្វ​រងគ្រោះ​បាន​កើន​ឡើងដល់ ២៥​ក្បាល ប៉ូលិស​ក៏​ចាត់វិធានការ​។ ហើយ​ការស៊ើបអង្កេត​តាមដាន​បាន​ឈានទៅដល់​ការចាប់ ខ្លួន​បុរស​ឈ្មោះ ស្ទី​វ បូ​ឃ្វែត (Steve Bouquet) វ័យ ៥២​ឆ្នាំ​មកពី​តំបន់​រមណីយដ្ឋាន​មាត់សមុទ្រ ប្រាយ​ថុ​ន (Brighton) ហើយ​ត្រូវបាន​ចោទប្រកាន់​ពាក់ព័ន្ធ​ការ​ងាប់​ឆ្មា​ជាង​២០ ក្បាល​។​ ​សូមបញ្ជាក់ថា បុរស​ជាប់ចោទ​រូបនេះ​នឹងត្រូវ​បង្ហាញមុខ​ចំពោះ​ចៅក្រម​ក្នុង​តំបន់​ប្រាយ​ថុ​ន នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០៕