រវល់​តែ ដើរ​បិណ្ឌ​បាត្រ​ភ្លេច​មើល លើស​ម៉ោង​ឆាន់ ពលរដ្ឋ​សង្ស័យ ប្តឹង​សមត្ថកិច្ច ចាប់​សួរ ទើប​ដឹងថា សង្ឃ​ក្លែងក្លាយ​

ព្រឹត្តិការណ៍ថ្មីៗ
0
301
​ខេត្តបន្ទាយមានជ័យ ៖ សង្ឃ​ក្លែងក្លាយ​បីនាក់ មក ក្រុង​ប៉ោយប៉ែត ដើរ​បិណ្ឌ​បាត្រ​គ្រប់កន្លែង ចង្រៃ​អី​ចំ ថ្ងៃ​សិ​ល៍ ហើយ​និង​លើស​ម៉ោង លើស​វេលា​ឆាន់​ថ្ងៃត្រង់ ធ្វើ​ឲ្យ ពលរដ្ឋ​មានការ សង្ស័យ ប្តឹង​សមត្ថកិច្ច និង​ព្រះ​អនុគុណ ចាប់​បក​ស្បង់​ចេញ​ឲ្យ​ស្លៀកពាក់​គ្រ​ហស្ដ​វិញ​។ ករណីនេះ កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ ២០១៩ នៅក្នុង​វត្ត សិរី​មង្គល​ស្ទឹង​បត់ ក្នុង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ​លោកសង្ឃ​ក្លែងក្លាយ​៣​អង្គ​នេះ មានឈ្មោះ​ទី​១-​ឈ្មោះ គឹម ម៉ា​ត អាយុ ៣៣​ឆ្នាំ ទី​២-​ឈ្មោះ​សឿន ចិ​ត្រា អាយុ ២១​ឆ្នាំ ទាំងពីរ​នាក់ រស់នៅ​ភូមិ​.​ឃុំ​.​ស្រុក​អង្គរជ័យ ខេត្តបាត់ដំបង និង​ទី​៣-​ឈ្មោះ​ភី សា​រិ​ទ្ធិ អាយុ​២៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ខ្វៀ​វ ឃុំ​បេង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​ប្រភពព័ត៌មាន​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹងថា មាន​លោកសង្ឃ​ប្លែក​មុខ​ចំនួន​៣​អង្គ ដើរ​បិណ្ឌបាត និង​ចែក​កម្មវិធី​បុណ្យ និង​បិណ្ឌ​បាត្រ​ចំ​ថ្ងៃសីល ផុត​វេលា​ថ្ងៃត្រង់ ផុត​ម៉ោង​ឆាន់ ការ​ស្លៀកពាក់​ស្បង់​គ្មាន​សណ្តាប់ធ្នាប់ ក្រោយមក​ពលរដ្ឋ​ក៏​សួរនាំ តែ​ព្រះសង្ឃ​១​អង្គ​ព្យាយាម​មន្ត​គេចខ្លួន​តែ​ត្រូវ​ឃាត់ខ្លួន​បាន​ផងដែរ ។​ពលរដ្ឋ​បាន​បន្ថែមថា ជនសង្ស័យ​ក្លែងបន្លំ​ខ្លួន​ជា​លោកសង្ឃ​នេះ ដើរ​បោកប្រាស់​ពុទ្ធបរិស័ទ​ថា យក​បច្ច័យ​ទៅ​កសាង​សម​ទ្ធិ​ផល​នៅ​វត្ត​គិរី​សែន​សុខ (​ហៅ​វត្តភ្នំ​១៤៧) ស្ថិតនៅក្នុង​ស្រុក​កំរៀង ខេ​ត​ត្ត​បាត់ដំបង ដោយ​ដើរ​អង្គាស​លុយ​ពុទ្ធបរិស័ទ នៅក្នុង​ក្រុង​ប៉ោយប៉ែត លើ​ទីតាំង​ឃាត់ខ្លួន​នៅ​ចំណុច​ផ្សារ​អ​គ្គៈ​ថ្មី​ប៉ោយប៉ែត និង​ផ្សារ​ត្រី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែ​។​ ក្រោយពី​ឃាត់ខ្លួន​សង្ឃ​ទាំង​៣​អង្គ​នេះ​រួច ព្រះ​អនុគុណ​ក្រុង​ប៉ោយប៉ែត​ធ្វើការ​ទំនាក់ទំនង​ទៅកាន់​ព្រះគ្រូ​អនុគុណ​ស្រុក​កំរៀង និង​ព្រះគ្រូ​ចៅអធិការ​នៅ​វត្ត​គិរី​សែន​សុខ (​ហៅ​វត្តភ្នំ​១៤៧) បញ្ជាក់ថា មិនមែនជា​លោកសង្ឃ​គង់នៅ​វត្ត​របស់ខ្លួន ហើយ​ខាង​វត្ត​ក៏​មិនបាន​ឲ្យ​លោកសង្ឃ​អង្គណា​ទៅធ្វើ​សកម្មភាព​ដើរ​អង្គា​សលុយ ឬ​បិណ្ឌ​បាត្រ​នោះទេ សូម​ឲ្យ​ចាត់ការ​ទៅតាម​ច្បាប់ និង​វិន័យ​ពុទ្ធសាសនា​។ ក្រោយពី​បក​ស្បង់​ចេញ ជនសង្ស័យ​ទាំងបី​នាក់ ត្រូវបាន​បញ្ជូនទៅ​ឲ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត​ចាត់ការ​បន្ត​តាម​នីតិវិធី​៕