ស្មានថា​គេ​អត់​ដឹង​…​ប្រើ​កូនស្រី​ឲ្យ​ឡើង​សំ​យ៉ាប​ផ្ទះ​អ្នក​ក្បែរ​ខាង​លួច​ថត​ឆ្វាច់ៗ​បង្ហោះ​ភ្លែត មានអី​គេ​ជេរ​ឡើង​ស្ពឹក​មុខ​

សង្គមប្លែកៗ
0
368
ស្ត្រី​ជា​ម្តាយ​ម្នាក់នេះ​ត្រូវគេ​ជេរ​ឡើង​រង្គើ​សក់​ក្បាល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពីព្រោះ​តែ​ច​រិ​ក​ហ៊ាន​ប្រើ​កូនស្រី​ឲ្យ​ឡើង​សំ​យ៉ាប​ផ្ទះ​ទៅយក​កូនសោរ​ផ្ទះ​ដែល​ភ្លេច ឯ​ខ្លួន​នាង​ជា​ម្តាយ​ឈរ​ចុច​ទូរស័ព្ទ​ឲ្យ​រំភើយ​ផាយផាត់​។​ កាលពីពេល​ថ្មីៗ​នេះ សារព័ត៌មាន Dailmail បាន​ចុះផ្សាយ​ពី​វីដេអូ​ឃ្លី​ប​មួយ ដែល​ត្រូវបាន​អ្នកលេង​ហ្វេ​សប៊ូ​ក រិះគន់​យ៉ាងខ្លាំង ជាពិសេស​នៅក្នុង​បណ្តាញ​សង្គម​ប្រទេស​ចិន ខណៈពេលដែល​ម្តាយ​ម្នាក់ បាន​បញ្ជា​ឲ្យ​កូនស្រី​របស់ខ្លួន ឡើង​តាម​សំ​យ៉ាប​ផ្ទះ ដើម្បី​ចូល​យក​កូនសោរ​ទ្វារ ដែល​ភ្លេច​នៅក្នុង​បន្ទប់ ។​ហេតុការណ៍​នេះ បាន​កើតឡើង​នៅក្នុង​ប្រទេស​ចិន ព្រោះតែ​ក្មេងស្រី​រូបនោះ បាន​ភ្លេច​កូនសោរ​ផ្ទះ នៅក្នុង​បន្ទប់​របស់​នាង ទើប​ម្តាយ​នាង​បាន​បង្ខំ ឲ្យ​នាង​ឡើង​តាម​សំ​យ៉ាប​បន្ទប់ ដើម្បី​ទៅយក​កូនសោរ ចំណែក​ម្តាយ​វិញ ឈរ​ចុច​ទូរស័ព្ទ​យ៉ាង​រំភើយ មិន​ខ្វល់​ពី​គ្រោះថ្នាក់​ដល់​កូនស្រី បន្តិច​សោះឡើយ​។​ ​ខណៈដែល​ឃើញ​ហេតុការណ៍ ដ៏​គួរ​ឲ្យ​ហួសចិត្ត​បែបនេះ អ្នកជិតខាង បាន​លួច​ថត​យក​វីដេអូ​នេះ ហើយ​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន បាននាំគ្នា​រិះគន់​ម្តាយ ដែលជា​ជនជាតិ​ចិន​រូបនោះ មិនដឹង​ជា​ចិត្ត​គាត់ ធ្វើ​អំពី​អ្វី បានជា​ឃើញ​កូនស្រី គ្រោះថ្នាក់​បែបនេះហើយ នៅ​ឈរ​ចុច​ទូរស័ព្ទ​ធ្វើ​ព្រងើយ សំណាង​ហើយ ដែល​កូនស្រី​នោះ​ពុំមាន​គ្រោះថ្នាក់​កើតឡើង ៕