នៅ​ជប៉ុន​លោកតា លោកយាយ​ដែលមាន​វ័យ​លើសពី​១០០​ឆ្នាំមាន​ចំនួន​ច្រើនជាងគេ​ក្នុង​ពិភពលោក​

សង្គមប្លែកៗ
0
303
…​បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​ផ្សេងៗ​នៅក្នុង​ពិភពលោក​ប្រទេស​ជប៉ុន​ជាប់​លេខ​មួយ​ហើយពី​ចំនួន​លោកតា លោកយាយ​ដែលមាន​វ័យ​លើសពី​១០០​ឆ្នាំ​។ ​លោកយាយ​កា​ណេ តា​ណា​កា​(Kane Tanaka )​បាន​ពង្រីក​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​ក្នុងនាម​ជា​មនុស្ស​អាយុ​ច្រើន​បំផុត ដោយ​លោកយាយ​បាន​ប្រារព្វ​ខួបកំណើត​ទី​១១៧​ឆ្នាំ​នៅផ្ទះ​ថែរក្សា​មនុស្ស​ចាស់​មួយ​នៅ​ក្រុង​ហ្វុ​យ​គូ​ស៊ី​ម៉ា នៅ​ជប៉ុន​ខាងត្បូង​កាលពី​ថ្ងៃអាទិត្យ​ទី​៥​មករា​។ លោកយាយ​តា​ណា​កា ដែល​កើត​ថ្ងៃ​០២ មករា បាន​ខាំ​នំ​មួយ​ដុំ​ពី​នំ​ខួបកំណើត​របស់លោក​យាយ​និង​បាន​និយាយថា​«​ឆ្ងាញ់​» ញញឹម​ហើយ​និយាយថា «​ខ្ញុំ​ចង់បាន​ថែមទៀត​»​។​កាលពី​ឆ្នាំមុន​លោកយាយ​ត្រូវបាន​គណៈកម្មការ​កំណត់​ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​Guinness Worl​ត​d Records​អះអាងថា​ជាម​នុស្សរ​ស់មាន​អាយុ​ច្រើន​បំផុត​ក្នុង​លោក​ពេល​លោកយាយ​ឈានចូល​វ័យ​១១៦​ឆ្នាំ ។​ ​អាយុ​ឯតទគ្គ​កម្ម​របស់​តា​ណា​កា ជា​និមិត្តរូប​នៃ​ប្រជាពលរដ្ឋ​វ័យ​ចំណាស់​កាន់តែច្រើន​នៅ​ជប៉ុន ក្នុងពេល​អត្រាកំណើត​ទារក​កាន់តែ​ធ្លាក់ចុះ ដែលជា​ហេតុ​នាំអោយមាន​ការព្រួយបារម្ភ​អំពី​ការខ្វះខាត​កម្លាំង​ពលកម្ម និង​ទស្សនវិស័យ​សំរាប់​កំណើនសេដ្ឋកិច្ច​ជប៉ុន​នាពេល​អនាគត​។​លោកយាយ​កា​ណេ តា​ណា​កា បានកើត មិន​គ្រប់​ខែ​នៅ​ឆ្នាំ​១៩០៣ និង​បាន​រៀបការ​មានកូន​៤​នាក់​៕