ស្រឡាញ់គ្នា​ច្រើន​ឆ្នាំ ពុទ្ធោ​អើយ​ចុងក្រោយ​បង​ក្លាយជា​ភ្ញៀវ​ទៅ​ចូលរួម​មង្គលការ​របស់​អូន​!

សង្គមប្លែកៗ
0
355
…​បុរស​ម្នាក់នេះ​មានចិត្ត​រឹងប៉ឹង​គួរ​ឲ្យ​សរសើរ​មែន ខណៈដែល​មិត្តស្រី​របស់ខ្លួន​ទៅ​រៀបការ​ជាមួយ​ប្រុស​ផ្សេង​គឺ​គ្មាន​បង្ហាញ​នូវ​អារម្មណ៍​ទុក្ខព្រួយ​ស្រងូតស្រងាត់​អ្វី​នោះឡើយ​…​ផ្ទុយទៅវិញ​គេ តឺ​នុយ​យ៉ាង​សង្ហា​ទៅ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធីមង្គលការ​របស់​អតិ​ត​មិត្តស្រី​ថែមទៀត​ផង​។​ កាលពីពេល​ថ្មីៗ​នេះ បុរស​ម៉ាឡេស៊ី​ម្នាក់ បានបង្ហាញ​រូបថត​មួយចំនួន និយាយ​ពី​ប្រវត្តិ​ស្នេហា​ជាមួយ​មិត្តស្រី ដែល​ចាប់ផ្ដើម​តាំងពី​ឆ្នាំ ២០០៨ រហូតដល់​បច្ចុប្បន្ននេះ​ស្រាប់តែ​មិត្តស្រី​របស់ខ្លួន រៀបការ​ជាមួយ​ប្រុស​ថ្មី ហើយ​បុរស​កំសត់​ថែមទាំង​ទៅ​ចូលរួម​អបអរសាទរ​ថ្ងែ​មង្គល់​នោះ​ថែម​ទៀតផង ។​បុរស​ខាងលើ មិនត្រូវ​បានបង្ហាញ​ឈ្មោះ​ឱ្យ​ស្គាល់​ឡើយ បន្ទាប់ពី​គាត់​បង្ហោះ​រូបថត​ជាច្រើន​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់គាត់ បានធ្វើឱ្យ​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍​ថា ចាប់តាំងពី​ឆ្នាំ ២០០៨ មក ចំណងស្នេហា​របស់គាត់ និង​មិត្តស្រី​ពិតជា​រឹង​ម៉ាំ​ខ្លាំងណាស់ ដែល​គ្រប់គ្នា​រំពឹងថា ពួកគេ​នឹង​បាន​ចូល​រោងការ​ជាមួយគ្នា ប៉ុន្តែ​ផ្ទុយទៅវិញ អ្វីដែល​ហួសចិត្ត​បំផុត​នោះ គឺ​នៅ​រូបថត​ចុងក្រោយ ឆ្នាំ ២០១៨ ស្រាប់តែ​គេ​ឃើញ​រូបថត​នារី​ជា​មិត្តស្រី​រៀបការ​ជាមួយ​បុរស​ផ្សេង ចំណែក​បុរស​កំសត់​យើង បាន​ត្រឹម​ជា​ភ្ញៀវ​ចូល​តែប៉ុណ្ណោះ ។​ ​ក្រោយពី​បានឃើញ​រូបថត​ទាំងនេះ បានធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់​ចាប់អារម្មណ៍​យ៉ាងខ្លាំង ថែមទាំង​បង្ហាញ​មតិ​អាណិត​ដល់​បុរស​រូបនោះ​ថែមទៀត​ផង ៕