សូម​ទៈ​ដៃ​អបអរ ខ្មែរ​មាន​ស្ត្រី​ទី​១​ហើយ​លាន់​ចង្កូត​បញ្ជា​បក្សី​ស្លាប​ដែក​

សង្គមប្លែកៗ
0
386
...​សម័យនេះ​ទៅហើយ ទស្សនៈ​ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​បាន​រលាយ​ក្លាយជា​ផ្សែង​អស់រលីង​ទៅហើយ​...​រហូត​មាន​ការងារ​ខ្លះ​ស្ត្រី​អាចធ្វើ​បានធ្វើ​ឲ្យ​ប្រុសៗ​បៈ​សក់​ច្រូង​ទៀតផង​។​ជាការ​ពិតណាស់​គោលដៅ​មនុស្ស​ម្នាក់ៗ​ខុសគ្នាៗ ដោយពេល​ខ្លះ​យើង​គិតថា​ការងារ​មួយ​ដែល​មនុ​ស្សណា​ម្នាក់​កំពុង​ធ្វើ​គឺជា​ក្តី​ស្រ​ម៉ៃ​របស់​យើង តែ​សម្រាប់​គេ​វា​អាច​នឹង​លើសពីនេះ ។​ ​ជាក់ស្តែង កញ្ញា ចិន្តា គឺជា​នារី​ម្នាក់​ដែលមាន​មហិច្ឆតា​យ៉ាង​ធំ ដែល​កញ្ញា​បាន​ផ្លាស់ប្តូរ​ប្តូរ​ខ្លួន​ពី​នារី​អាកាសចរណ៍​ម្នាក់ មកជា​នារី​អាកាសយាន​និក​ខ្មែរ​ទី​១ យ៉ាង​ល្បីល្បាញ ។​ចិន្តា ធ្លាប់ជា​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ផ្នែក បដិសណ្ឋារកិច្ច និង​ទេសចរណ៍ បន្ទាប់មក​ក៏បាន​ក្លាយ​អ្នក​អ្នក​បម្រើការ​លើ​យន្តហោះ​បាន​តាម​បំណង ។ ប៉ុន្តែ​កញ្ញា​មិនបាន​បញ្ចប់​ក្តី​ស្រមៃ​ក្នុងការ​ក្លាយជា​អ្នកបើក​យន្តហោះ​មួយរូប​ឡើយ រហូតដល់​សម្រេចចិត្ត​បន្ត​ការហ្វឹកហាត់​ជា​ពី​ឡុ​ត​នៅឯ​ក្រៅប្រទេស ។ ប្រមាណ​ជា​៤​ឆ្នាំ ក្នុង​ការខិតខំ​ប្រឹងប្រែង កញ្ញា​ក៏​ទទួលបាន​ជោគជ័យ ។​មិត្តភក្តិ​របស់​ចិន្តា បាន​បង្ហោះ​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sreymom Kong រម្លឹក​អនុស្សាវរីយ៍ និង អបអរសាទរ​មិត្ត​រួម​ការងារ​ខ្លួន ជា​ភាសា​អង់គ្លេស ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​៖ “​ចិន្តា ដូ​រី ក្នុង​រូបភាព​នេះ បាន​រម្លឹក​ខ្ញុំ​នៅពេលដែល​បង​បាន​បង្រៀន​ខ្ញុំ​ឱ្យ​ឆុង​កាហ្វេ ។ ហើយ​ឥឡូវនេះ រំលង​បាន​៤​ឆ្នាំ បងអាច​បើក​យន្តហោះ​បាន ។ ខ្ញុំ​ពិតជា​មាន​មោ​ទ​ភាព​ចំពោះ​បង​ណាស់ ហើយ​ពេលនេះ​ខ្ញុំ​ចង់ឱ្យ​បង​បង្រៀន​ខ្ញុំ​ឱ្យ​បើក​យន្តហោះ​ដូចគ្នា ៕