មង្គលការ​ដូច​ឈុត​ភាពយន្ត​…​កូនក្រមុំ​យំ​អោប​អតិ​ត​សង្សារ​ផ្អើល​ភ្ញៀវ​ឯទៀត​ស្រក់​ទឹកភ្នែក​ច្រោក

សង្គមប្លែកៗ
0
364
​....នាងក្រមុំ​ឥណ្ឌូនេស៊ី​ម្នាក់នេះ​ពិតជា​«​នំ​មិនធំ​ជាង​នាឡិ​» មែន​សុខចិត្ត​កាត់ផ្តាច់​ចំណង​ស្នេហ៍​ជាមួយ​សង្សារ​ដែល​ស្រឡាញ់គ្នា​ស្ទើរ​លេប​តាម​ម្តា​យមក​រៀបការ​ជាមួយ​ប្រុស​ផ្សេង​ដែល​នាង​មិនសូវ​ពេញចិត្ត​នោះឡើយ​។ ចំណែក​បុរស​ជាស​ង្សា​ចាស់​នោះ​វិញ​ថ្វីបើ​ចាស់​ទម​ពង្រាត់​ស្រីអូន​ចេញពី​ដើមទ្រូង​តែ​ពុំ​បានធ្វើ​ដូច​ចរិត​ទុំ​ក្នុងសម័យ​ត្បូងឃ្មុំ​នោះឡើយ​...​គឺមាន​ចិត្ត​រឹងប៉ឹង​ហើយ​ថែមទាំង​ទៅជូន​ពរ​អតីត​សង្សារ​របស់ខ្លួន​ទៀតផង​។ រឿង​រាវ​ដ៏​សោកសៅ​គូស្នេហ៍​មួយ​នេះ ត្រូវបាន​សារព័ត៌មាន Viral ចុះផ្សាយ​កាលពីពេល​ថ្មីៗ​នេះ ដោយ​នារី​ជា​សង្សារ​បង្ខំចិត្ត​រៀបការ​ជា​ប្រុស​ដទៃ​ដែល​ខ្លួន​មិន​ស្រឡាញ់ ហើយ​ខណៈដែល​ពិធីមង្គលការ​កំពុង​ប្រព្រឹត្តិ​ទៅ ស្រាប់​លេចមុខ​បុរស​ជាស​ង្សា​ចាស់​មក​ជូនពរ​នាង ធ្វើឱ្យមាន​ការឈឺចាប់ និង​សម្រក់​ទឹកភ្នែក​ដាក់គ្នា​ទៅវិញទៅមក ដែល​ទិដ្ឋភាព​មួយ​នេះ ពិតជា​គួរឱ្យ​អាណិត​ខ្លាំងណាស់ ។​ប្រភពព័ត៌មាន​បាន​ចុះផ្សាយ​យ៉ាង​ដូច្នេះ​ថា មង្គលការ​មួយ​បានរៀបចំ​ឡើង​នៅ​ខេត្ត Sulawesi ភាគខាងត្បូង​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​វា​ក៏​ជា​ពិធីមង្គលការ​មួយ​ដែល​ម្ដាយ​កូនក្រមុំ​បាន​បង្ខំ​នាង​ឱ្យ​រៀបការ​ជាមួយ​បង ជីដូនមួយ ។​ខណៈដែល​កូនកំលោះ​កូនក្រមុំ​ឡើងលើ​ឆាក ស្រាប់តែ​ពេលនោះ​លេចមុខ​សង្សារ​ចាស់​របស់​នាង​នៅក្នុង​រោងការ ហើយ​បុរស​នោះ​ព្រមទាំង​ឡើងលើ​ឆាក ជូនពរ​សង្សារ​ចាស់​របស់ខ្លួន ដែល​ទង្វើ​នេះ​ធ្វើឱ្យ​កូនក្រមុំ​យំ​យ៉ាងខ្លាំង រហូទដល់​ទន់​ខ្លួន​លុតជង្គង់ ចំណែក​បុរស​ជា​សង្សារ​ចាស់​នោះ ក៏​លុតជង្គង់ ព្រមទាំង​ឱប​នាង និង​កូនកំលោះ​ផងដែរ ។​ ​ក្រោយមក កូនកំលោះ កូនក្រមុំ និង​អតីត​សង្សារ​ចាស់​កូនក្រមុំ បាន​ឱប​គ្នា​ប្រៀបដូចជា​លាគ្នា​យ៉ាង​ដូច្នេះ​ដែរ ដែល​សកម្មភាព​នេះ​បានធ្វើឱ្យ​ភ្ញៀវ​នៅក្នុង​រោងការ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​ ​សូម​បញ្ជាក់ដែរថា តាម​ការចុះផ្សាយ​គេ​មិនបាន​ដឹងថា តើ​បន្ទាប់មកទៀត​កូនក្រមុំ​អាច​បន្ត​ទទួលភ្ញៀវ​បាន​ទៀត ឬ​យ៉ាងណា​ឡើយ ៕