គ្រូពេទ្យ​រំជួលចិត្ត​ពេក​ក្រៃ​…​ពេល​អាន​អក្សរ​នៅក្នុង​បាតដៃ​ក្មេងស្រី​គ​ថ្លង់​ចង់ដឹង​ពី​សុខភាព​ម្តាយ​

សង្គមប្លែកៗ
0
313
ក្រៅ​បន្ទប់​លុះ​ទ្វារ​បន្ទប់​បើក​ឡើង​លេចមុខ​អ្នកគ្រូ​ពេទ្យ​ប៉ុន្មាន​នាក់​ដើរ​ចេញមកក្រៅ នាង​តូច​ស្ទុះភ្លែត​លើក​បាតដៃ​បង្ហាញ​ធ្វើ​ឲ្យ​អ្នក​គ្រូពេទ្យ​រំជួលចិត្ត​គ្រប់ៗ​គ្នា ថ្វីបើ​នាង​តូ​ចគ ថ្លង់​តែ​បាតដៃ​របស់​នាង​បង្ហាញ​ពី​ភាព​ក​ត្ត​ញ្ញូ​ចំពោះ​ម្តាយ​។​ស្រី Meng Hao អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន ពេល​រៀបការ​ជាមួយ​ប្តី​ទី​១​គ្រួសារ​របស់​នាង​គិតថា នាង​មិនអាច​បង្កើតកូន​បាន​នោះទេ​។ បន្ទាប់ពី​រំលង​បាន​ប៉ុន្មាន​ឆ្នាំ នាង​នៅតែ​មិនមាន​ផ្ទៃពោះ ហើយ​គ្រួសារ​របស់​នាង​ឲ្យ​នាង​លែងលះ​ជាមួយ​ប្តី​ទីមួយ​របស់​នាង ព្រោះ​មិន​ចង់​ទទួលរង​នូវ​ភាពអាម៉ាស់​ដល់​គ្រួសារ​ដោយហេតុថា រៀបការ​យូរហើយ​មិនមាន​ផ្ទៃពោះ​។​ ដំបូង​ឡើយ​អ្នកស្រី Meng Hao គិតថា​វា​ជា​កំហុស​របស់​នាង ដែល​មិន​អាចមាន​ផ្ទៃពោះ​បាន​ទើប អ្នកស្រី បានសម្រេច​ចិត្ត​លែងលះ និង​ចាក​ចេញពី​ស្រុកកំណើត ដើម្បី​ទៅរក​ការងារ​ធ្វើ​នៅឯ​ទីក្រុង​ថ្មី​មួយទៀត​។​បន្ទាប់មក នាង​ក៏បាន​រៀបការ​ជាមួយ​ស្វាមី​ទី​២ ហើយ​ក៏មាន​ផ្ទៃពោះ​ភ្លាមៗ​បន្ទាប់ពី​រៀបការ​ហើយ​។ ពេល​នាង​ផ្តល់កំណើត​ឲ្យ​កូនស្រី គ្រួសារ​នាង​មានការ​ត្រេកអរ​យ៉ាងខ្លាំង តែ​ខាង​សាច់ថ្លៃ​មិនសូវ​ជា​សប្បាយចិត្ត​នោះទេ ព្រោះ​មិនបាន​កូនប្រុស​។ គ្រួសារ​ខាង​សាច់ថ្លៃ សង្ឃឹមថា​នាង​អាចបង្កើត​កូនប្រុស​ឲ្យ​គេ​។ អ្នកស្រី Meng Hao ដឹងថា​គ្រួសារ​ខាង​សាច់ថ្លៃ​មានគំនិត​អភិរក្ស​បន្តិច​ទាក់ទង​នឹង​រឿង​កូនប្រុស​ស្រី តែ​អ្នកស្រី​នៅតែ​គិតថា​កូនប្រុស​ឬ​ស្រី គឺ​សុទ្ធតែជា​កូន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​នាង​ដដែល​។​ទោះជា​យ៉ាងណាក្តី កំណើត​របស់​កូនស្រី​នាង​បាន​នាំមក​នូវ​សេចក្តី​សប្បាយរីករាយ​យ៉ាងខ្លាំង​ដល់​ជីវិត​របស់​នាង​។ អ្នកស្រី​ស្រលាញ់​កូន​របស់គាត់​ជាខ្លាំង តែ​ក្រោយមក​អ្នកស្រី កត់សម្គាល់​ឃើញថា​មាន​អ្វី​មិន​ប្រក្រតី វា​ហាក់ដូចជា​ថា កូនស្រី​របស់​នាង​មិនដែល​ឆ្លើយតប​នឹង​នាង នៅពេល​នាង​ហៅ​ឈ្មោះ​ឬ​ព្យាយាម​និយាយ​ជាមួយ​កូន​។​វា​ជា​រឿង​អកុសល​មួយ​ដែល​កូន​របស់​អ្នកស្រី​កើតមក​មាន​សុខភាព​ល្អ​តែ គ ហើយ​ថ្លង់​ទៀត​។ វា​ជាការ​ប៉ះទង្គិច​ផ្លូវចិត្ត​មួយ​យ៉ាង​ធំ រវាង​អ្នកស្រី​និង​គ្រួសារ​របស់​អ្នកស្រី​។ នៅពេលនោះ​គ្រួសារ​ខាង​សាច់ថ្លៃ យក​លេស​នេះ​បង្ខំ​ឲ្យ​អ្នកស្រី​ឲ្យ​មាន​ផ្ទៃពោះ​ម្ដងទៀត​។ មិនយូរប៉ុន្មាន​អ្នកស្រី Meng Hao ក៏មាន​ផ្ទៃពោះ​ជា​លើក​ទី​២​។​អ្នកស្រី​ឈឺពោះ​ឆ្លងទន្លេ​លឿន​ជាង​ការរំពឹងទុក នៅពេល​មានតែ​នាង​នៅផ្ទះ​តែ​២​នាក់​កូនស្រី​តូច​។ ហើយ​ជា​សំណាងល្អ នាង​អាច​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង និង​បាន​នាំ​កូនស្រី​របស់​នាង​ទៅជា​មួយ​។ បន្ទាប់ពី​២​ទៅ​៣​ម៉ោង អ្នកស្រី Meng Hao បានផ្តល់​កំណើត​កូន​ទី ២ របស់​នាង​ដោយ​សុវត្ថិភាព​។ គិលានុបដ្ឋាយិកា​ចេញមកក្រៅ​បន្ទប់​វិញ ដើម្បី​ឲ្យ​ដំណឹង​ដល់​សាច់ញាតិ តែ​គាត់​ឃើញ​ត្រឹមតែ​កូនស្រី​គ​ហើយ​ថ្លង់​ម្នាក់​គាត់ នៅ​រង់ចាំ​ខាងក្រៅ​តែប៉ុណ្ណោះ​។​ ​នៅពេលដែល​កូនស្រី បានឃើញ​គ្រូពេទ្យ​ចេញពី​ក្នុង​បន្ទប់ នាង​បាន​ដើរ​ទៅរក​គ្រូពេទ្យ​ហើយ​លា​បាតដៃ ដៃ ឲ្យ​គ្រូពេទ្យ​មើល​។ បន្ទាប់ពី​បានឃើញ ពាក្យ​ដែល​សរសេរ​នៅលើ​បាតដៃ​ក្មេងស្រី​ហើយ ទឹកភ្នែក​របស់​គ្រូពេទ្យ​ក៏បាន​ចាប់​ស្រក់​ដោយ​មិនដឹង​ខ្លួន ពាក្យ​លើ​ដៃ​ក្មេងស្រី សរសេរថា​«​ម៉ាក់​ខ្ញុំ មិន​អី​ទេ​ឬ​?»​។​ទោះ ជា​ក្មេងស្រី​ដែល​កើតមក​គ​ថ្លង់ មិនមែន​បានន័យថា នាង​មិនអាច​ស្រលាញ់​ម្ដាយ​បាន​នោះទេ​៕