រើស​សំរាម​ចេញពី​ក្នុង​សមុទ្រ ត្រី​បា​ឡែ​ន​ផ្តល់​រង្វាន់​ឲ្យ​ជា​កំអួត​១​ដុំ​ក្លាយជា​សេដ្ឋី​

សង្គមប្លែកៗ
0
300
…​កន្លងៗ​មក​មាន​ត្រី​បា​ឡែ​នា​បាន​ងាប់​ដោយសារតែ​វា​បាន​លេប​សំរាម​ដែល​មនុស្ស​គ្មាន​សណ្តាប់ធ្នាប់​បាន​បោះចោល​ទៅក្នុង​សមុទ្រ​។​ចំណែក​បុរស​ជា​អ្នកនេសាទ​ម្នាក់នេះ​វិញ​ជា​អ្នក​ស្រឡាញ់​បរិស្ថាន​បាន​ចំណាយពេល​ក្នុង​១​ថ្ងៃៗ​មិនតិច​ម៉ោង​នោះទេ​ដើរ​ប្រមូល​សំរាម​ចេញពី​ទឹកសមុទ្រ​។​ចំពោះ​ទង្វើ​គួរ​ឲ្យ​សរសើរ​បែបនេះ​ស្រាប់តែ​ថ្ងៃមួយ​បុរស​នោះ រើស​បាន​កំ​អួន​ត្រី​បា​ឡែ​ន​១​ដុំ​ដែលមាន​មនុស្សម្នា​ឯទៀត​លើកឡើងថា ត្រី​បា​ឡែ​ន​បានផ្តល់​រង្វាន់​ដែល​បាន​ដើរ​រើស​សំរាម​ចេញពី​ក្នុង​ទឹកសមុទ្រ​។​ បុរស​ជា​អ្នកនេសាទ​ក្នុង​សមុទ្រ និង​មាន​ជីវភាព​ក្រីក្រ​លំបាក​ម្នាក់ មានសំណាង​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ ក្រោយពី​គាត់​រើស​បាន​នេះ​កំអួត​ត្រី​ប៉ា​ឡែ​ន​ជាច្រើន​គីឡូ ដែល​អណ្តែត​នៅលើ​ទឹកសមុទ្រ​។ បុរស​មានសំណាង​រូបនេះ​មាន​ឈ្មោះថា Sukardi រស់នៅក្នុង​តំបន់ Kaur Regency នៃ​កោះ​សូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូនេស៊ី​។​បុរស​ម្នាក់នេះ​ជា​អ្នក​ស្រលាញ់​ធម្មជាតិ​ណាស់ ដោយពេល​ខ្លះ​គាត់​បាន​ចំណាយ​ពេលវេលា​ជាច្រើន ដើម្បី​ប្រមូល​សំរាម​ចេញពី​ទឹកសមុទ្រ​ទៀតផង ខណៈ​អ្នកនេសាទ​ផ្សេងទៀត មិន​ខ្វល់​រឿង​សំរាម​នោះទេ​។ ក្នុង​ថ្ងៃមួយ​គាត់​បាន​ជិះទូក ដើម្បី​ប្រមូល​សំរាម​ពីលើ​ទឹកសមុទ្រ និង​យកទៅ​ដុតចោល​នៅលើ​គោក ដូច​រាល់ដង តែ​លើក​នេះ​គាត់​បានឃើញ​វត្ថុ​មួយ​ដូចជា​ក្រមួន​ពណ៌​ស​មួយ​ដុំ ហើយ ក្រោយមក​ទើប​គាត់​ដឹងថា ដុំ​នោះ​ជា​កំអួត​របស់​ត្រី​បា​ឡែ​ន ដែល​គេ​យក​វា​ទៅធ្វើជា​ទឹកអប់ និង​គ្រឿង​មាន​ក្លិនក្រអូប​ផ្សេងទៀត​បានជា​ច្រើន​ប្រភេទ ហើយ​វា​ត្រូវបាន​គេ​លក់​ក្នុងតម្លៃ​ដ៏​ថ្លៃ​ទៀតផង​។ ​បុរស​នោះ បាន ប្រមូលយក​កំអួត​ត្រី​បា​ឡែ​ន បាន​ចំនួន ៥០​គីឡូ និង​លក់បាន​លុយ​ចំនួន ២២៤,៧៥៤ ដុល្លារ​អាមេរិក​។ ចំនួន​លុយ​នេះ​អាចធ្វើ​ឲ្យ​គាត់​ក្លាយជា​អ្នកមាន​ម្នាក់​បាន​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​៕