ក្មេងប្រុស​ម្នាក់ អង្គុយ​ទៈ​មូស​ធ្វើ​កិច្ចការ​សាលា នៅក្រោម​ពន្លឺភ្លើង​ចិញ្ចើមផ្លូវ ក្តៅរ​ជួល​ទោ​ដល់​លោក​ចៅហ្វាយក្រុង​

សង្គមប្លែកៗ
0
315
Víctor Martín អាយុ 12 ឆ្នាំ​ជា​ក្មេងប្រុស​ជនជាតិ​ប៉េ​រូ​ដែល​ស្ថិតនៅក្នុង​គ្រួសារ​ក្រីក្រ មិនមាន​លុយ​គ្រប់គ្រាន់​ដើម្បី​ដំឡើង​បរិក្ខា​អគ្គិសនី​ទេ​។ ដូច្នេះ​ក្មេងប្រុស​នេះ​បានមក​ពឹង​ផ្អែកលើ​ពន្លឺ​អំពូល​ដងគោម​នៅតាម​ផ្លូវ​ដើម្បី​ធ្វើ​កិច្ចការ​សាលា​។​ ​រឿងរ៉ាវ​នេះ​ត្រូវបាន​ចេញផ្សាយ​ដោយ​នាយកដ្ឋាន​ប៉ូលីស Moche នៅក្នុង​ប្រទេស​ប៉េ​រូ នៅពេលដែល​មន្ត្រី​ប៉ូលីស​បាន​ពិនិត្យមើល​កាមេរ៉ា​សុវត្ថិភាព​ស៊ី​ស៊ី​ធី​វី​ដែល​បំពាក់​នៅតាម​ដងផ្លូវ​ដោយបាន​កត់សម្គាល់ឃើញ​ថា មាន​ក្មេងប្រុស​ម្នាក់ អង្គុយ​នៅលើ​ចិញ្ចើមផ្លូវ​ធ្វើ​អ្វី​ម្យ៉ាង អំឡុង​ពេលយប់ ហើយ​នៅពេលដែល ប៉ូលីស​បាន​ពង្រីក​កាមេរ៉ា ទើបបាន​ដឹងថា​ក្មេងប្រុស​នេះ​កំពុង​អង្គុយ​ធ្វើ​លំ​ហាត់​ដោយ​ប្រើ​ពន្លឺភ្លើង​នៅតាម​ផ្លូវ​នេះ​។​នាយកដ្ឋាន​ប៉ូលីស​បាន​ចែករំលែក​វីដេអូ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​វា​បាន​ក្លាយជា​វីដេអូ​ដែល​ល្បី​យ៉ាងខ្លាំង​មួយ​ក្នុង​រយៈពេល​ខ្លី ជាមួយនឹង​អ្នក​ចូល​ទស្សនា​ជាង 5 លាន​នាក់ ។ ម្ដាយ​របស់​ក្មេង​នេះ បាន​និយាយ ថា Víctor ជាធម្មតា​មិនបាន​បញ្ចប់​កិច្ចការ​សាលា​របស់គេ​ដោយ​ប្រើ​ភ្លើង​អគ្គីសនី​ក្នុងផ្ទះ​ទេ​។ ដើម្បីឱ្យ​ភ្លឺ​ងាយ​មើល​អក្សរ ដូច្នេះ​គេ​បានសំរេច​ចិត្ត​ចេញទៅ​ក្រៅ​ដោយ​ប្រើ​ពន្លឺភ្លើង​បំភ្លឺ​ផ្លូវ​ដើម្បី​បញ្ចប់​ការធ្វើ​លំ​ហាត់​របស់គេ​។​លើសពីនេះ​ទៀត​ម្តាយ​របស់​ក្មេង​នេះ​បាន​និយាយទៀតថា កូនប្រុស​របស់គាត់​គឺជា​ក្មេង​ល្អ​ម្នាក់ ហើយ​ជារឿយៗ​ជួយ​ការងារ​ផ្ទះ និង​មើលថែ​ចៀម​របស់​គ្រួសារ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​មិនដែល​បោះបង់​ការរៀនសូត្រ ហើយ​គាត់​តែងតែ​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​។​ ​បន្ទាប់ពី​រឿងនេះ​ត្រូវបាន​បង្ហោះ​ផ្សាយ​រហូតដល់​ល្បី​ទូទាំងប្រទេស ចៅហ្វាយក្រុង បានធ្វើ​ដំណើរ​ទៅលេង​ដល់ផ្ទះ​របស់​ក្មេងប្រុស Víctor​។ ហើយ​បាន​សន្យាថា​នឹង​តំឡើង​បរិក្ខារ និង ចេញថ្លៃ​ចំណាយ​សម្រាប់​អគ្គិសនី​សម្រាប់​គ្រួសារ​របស់ Victor​។​នៅ​ប្រទេស​ប៉េ​រូ​, គ្រួសារ​របស់ Victor គឺជា​ផ្នែក​មួយ​នៃ​ចំនួន​ប្រជាជន​ប្រហែល 5% នៅក្នុង​ទីក្រុង Moche ដែល​គ្មាន​អគ្គិសនី ដោយសារតែ​គ្មាន​លទ្ធភាព​ក្នុងការ​បង់ថ្លៃ​អគ្គិសនី​៕