ផ្អើល​នាគ​ចុះ​លេង​ទឹក​…​អ្នកភូមិ​លើកទ័ព​សុំ​លេខឆ្នោត​

សង្គមប្លែកៗ
0
354
...​នៅ​ប្រទេស​ថៃ​តាម​តំបន់​ស្រុកស្រែ​ជាច្រើន​ប្រជាពលរដ្ឋ​នៅមាន​ជំនឿ​មុតមាំ​ណាស់​ឲ្យ​តែ​ប្រទះឃើញ​វត្ថុ​អ្វី​បែប​រាង​ចម្លែក​បន្តិច​ក៏​ទៅជា​មានជំនឿថា​ជាវ​ត្ថុ​សក្តិ​សិទ្ធ​ផ្អើល​នាំគ្នា​យក​ទៀត​ធូប​មក​អុជ​បូជា​សុំ​សេចក្តីសុខ​ចម្រើន​ហើយ​អ្វី​ដែលជា​បំណង​ធំ​បំផុត​នោះ គឺ​សុំ​លេខឆ្នោត​អត់​ខាន​នោះឡើយ​។ ស្ថិតនៅ​ក្នុងភូមិ​ទ្យុ​ម​ផុត ក្រុមទី​៧ ស្រុក​ស៊ី​ខរ​ភូមិ ខេត្ត​សុរិន្ទ ប្រទេស​ថៃ មាន​ក្មេងស្រី​ម្នាក់​អាយុ ១០​ឆ្នាំ បាន​យល់​សុបិន​ឃើញ​សត្វ​នាគ​មកលេង​ទឹក ក្នុង​ស្រះ​មួយកន្លែង​ក្បែរ​ផ្ទះ​របស់​នាង ហើយ​ស្រាប់តែ​កន្លងទៅ​បានតែ​មួយថ្ងៃ ស្រាប់តែ​អ្នកភូមិ​បាន​ប្រទះឃើញ​ព្រះ​ពុទ្ធរូប​ប្រក់​នាគ​ក្បាល​៧​មួយអង្គ ព្រមទាំង​រូប​នាគ​ក្បាល​៥ មួយ និង​នាគ​ក្បាល​១ ចំនួន​មួយ​ផង​ដេរ ។ បន្ទាប់ពី​បានឃើញ​ដូច្នេះ​អ្នកភូមិ​ក៏បាន​នាំគ្នា​យក វត្ថុ​ទាំង​នោះមក​តម្កល់ទុក ព្រមទាំង​ធ្វើ​ពិ​ធីប​ញ្ជូ​ល​រូប ទៅតាម​ជំនឿ​របស់​អ្នកភូមិ ។​តាម​ការរៀប​រាប់រប​ស់​ក្មេងស្រី ឈ្មោះ Yok បាន​ឲ្យ​ដឹងថា កាលពី​យប់ នាង​បាន​ដេក​យល់​សុបិន​ឃើញ​នាគ​មកលេង​ទឹក​ក្នុង​ស្រះ ហើយ​រំលង​បានតែ​មួយថ្ងៃ​ស្រាប់តែ​គេ​បាន​ប្រទះឃើញ​ព្រះពុទ្ធ​រូប​ប្រក់​នាគ និង​រូប​នាគ​ចំនួន​២ ដែល​ស្ទើ​តែ​មិនគួរ​ឲ្យ​ជឿ​ទាល់តែសោះ ។ យ៉ាងណាមិញ ក្រោយពី​មាន​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​អំពី​ហេតុការណ៍​នេះ​មាន​មនុស្សម្នារ​ជាច្រើន​បាននាំគ្នា​ទៅ​អុជ​ធូប​បូជា សុំ​លេខឆ្នោត ទៅតាម​ទម្លាប់​របស់​អ្នកភូមិ​ជនជាតិ​ថៃ ដែល​និយម​លេងឆ្នោត ស្ទើរតែ​ទាំងប្រុស ស្រី ចាស់ ក្មេង ៕