អី​ក៏​ថ្លៃ​ម្ល៉េះ​នាង​…​គ្រាន់តែ​ចែកផ្លូវ​គ្នា​សោះ​ទារ​ដល់​កប់​ពពក​

សង្គមប្លែកៗ
0
634
…​មានឈ្មោះ​ត្រឹមតែ​ជា​គូសង្សា​ក្រោយពេល​បែកបាក់​ចែកផ្លូវ​គ្នា​ដើរ​គ្មា​បាន​អ្វី​ក្រៅតែពី​ទឹកភ្នែក​ប៉ុណ្ណោះ​។ តែ​ផ្ទុយទៅវិញ​ចំពោះ​គូស្នេហ៍​មួយ​នេះ​បាន​បែក​គ្នា​ក្រោម​រឿងរ៉ាវ​ដែល​អ្នកផង​ទាំងឡាយ​ជញ្ជក់មាត់​សរសើរ​ថា​…​ហេតុតែ​ខាង​ប្រុស​ជា​កូន​សេដ្ឋី​…​។ បុរស​វ័យ ២៣​ឆ្នាំ​មួយរូប មកពី​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន បាន​ត្រឡប់​ទៅយក​លុយ ២​លាន​យ័ន គឺ​ប្រហែល ៣១៤,៩៦៥ ដុល្លារ​អាមេរិក ដែលជា​ថ្លៃ​បែក​គ្នា​ជាមួយ​មិត្តស្រី​វិញ បន្ទាប់ពី​នាង​បដិសេធ​មិន​ព្រម​ទទួល ព្រោះ​គិតថា​វា​តិចពេក​។​រឿងហេតុ​បានចាប់ផ្តើម នៅពេលដែល​នារី​២​នាក់ បាន​ទៅដល់​បារ​មួយកន្លែង​នៅក្នុង​ទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេស​ចិន​។ ពួកគេ​ទាំងពីរ មាន​វ័យ​ប្រហែល​ខ្ទង់​២០​ឆ្នាំ និង​បាន​ស្លៀកពាក់​យ៉ាង​ស្រស់ស្អាត​តែម្តង​។​   ​សារព័ត៌មាន Sina News បាន​ចុះផ្សាយ​ថា បុគ្គលិក​ប្រចាំ​នៅ​បារ​បាន​បញ្ជាក់ថា នារី​ទាំងពីរ​នាក់ បានក​ម្ម៉​ង់​គ្រឿង​ស្រវឹង​ខ្លះៗ មុនពេល​ដែល​បុរស​វ័យក្មេង​ខ្ពស់​សង្ហា ដែល​ភ្ជាប់​មកជា​មួយ​វ៉ា​លី​ស​ពណ៌​ទឹកប្រាក់​មក​ចូលរួម​ជាមួយ​ពួកនាង​។ ប៉ុន្តែ រហូតដល់​ពាក់កណ្តាល​អា​ធ្រា​ត្រ ពួកគេ​ក៏​ចាប់ផ្តើម​មាន​ជម្លោះ​ជាមួយគ្នា​តែម្តង​។​ក្រោយមក បុរស​ម្នាក់​នោះ ក៏​ចេញពី​កន្លែងកើតហេតុ ទុក​ឲ្យ​ស្រីៗ​ទាំងពីរ និង​វ៉ា​លី​ស នៅក្នុង​បារ​។ បន្ទាប់មក នារី​ទាំងពីរ​នាក់​នោះ ក៏​ចេញពី​បារ ហើយ​ទុក​វ៉ា​លី​ស​ចោល​តែម្តង​។​ឃើញបែបនេះ បុគ្គលិក​នៅក្នុង​បារ​ក៏បាន​រាយការណ៍​ទៅ​អ្នកគ្រប់គ្រង ហើយ​ពួកគេ​ក៏បាន​ទាក់ទង​ទៅ​ប៉ូលិស​បន្តទៀត​។​អាជ្ញាធរ​បាន​រក្សាទុក​វ៉ា​លី​ស​នោះ ដោយបាន​រកឃើញថា នៅក្នុង​នោះ​មាន​ផ្ទុក​សុទ្ធតែ​ក្រដាសប្រាក់ ១០០​យ័ន ដែល មានតម្លៃ ប្រហែល ៣១៤,៩៦៥ ដុល្លារ​អាមេរិក ឯណោះ​។​ក្រោយមក បន្ទាប់​បុរស​ជាស​ង្សា បាន​ទៅ​ស្វែងរក​វ៉ា​លី​ស​របស់គេ​វិញ នៅ​ព្រឹក​ថ្ងៃ បុរស​ដែល​បាន​ទៅដល់​ប៉ុស្តិ៍​ប៉ូលិស​ជាមួយ​រថយន្ត Rolls-Royce​នោះ មាន​អាយុ ២៣​ឆ្នាំ បាន​បញ្ជាក់ថា នៅក្នុង​ចំណោម​ស្រីៗ​ទាំងពីរ​នាក់​នោះ មាន​ម្នាក់​ជា​អតីត​មិត្តស្រី​របស់គេ ដែល​បានទាមទារ​ថ្លៃ​បែក​គ្នា​ដល់​ទៅ ៥​លាន​យ័ន ប្រហែល​ជិត ៨​សែន​ដុល្លារ ដុល្លារ​អាមេរិក​។​បុរស​រូបនេះ បាន​ប្រាប់ ប៉ូលិស​ថា​៖«​ខ្ញុំ​បាន​បែក​គ្នា​ជាមួយ​នាង​។ នាង​ទារលុយ​ពី​ខ្ញុំ​៥​លាន​យ័ន សម្រាប់​ការ​បែក​គ្នា​នេះ​។​   ខ្ញុំ​ក៏បាន​ប្រើ​វ៉ា​លី​ស​នេះ ដើម្បី​ដាក់​លុយ ២​លាន​យ័ន​ឲ្យ​នាង​។ ខ្ញុំ​បាន​ជួប​នាង​នៅក្នុង​បារ​មួយ​នោះ ហើយ​ខ្ញុំ​ប្រាប់​នាង​ថា ខ្ញុំ​យកមក​តែ​២​លាន​ទេ ហើយ​ខ្ញុំ​ក៏​ចេញទៅ​។​» សរុបទៅ ដោយសារតែ​លុយ​នោះ​មិន​គ្រប់គ្រាន់​ទៅតាម​ការស្នើសុំ ដូច្នេះហើយ​ទើប​នារី​ជា​អតីត​មិត្តស្រី​នោះ ទុក​វ៉ា​លី​ស​ជាមួយ​លុយ​២​លាន​យ័ន​ចោល ហើយក៏​ទាក់ទង​ទៅ​បុរស​នោះ​វិញ​ថា នាង​មិនបាន​យកលុយ​នោះទេ​។​បន្ទាប់ពី​ប៉ូលិស​បាន​កោះហៅ​នារី​ជា​អតីត​សង្សា​មក​សាកសួរ នាង​បាន​ពន្យល់ថា​៖«​គាត់​និយាយថា គាត់​ឲ្យ​ខ្ញុំ​តែ​២​លាន​យ័ន​ប៉ុណ្ណោះ​។ ខ្ញុំ​មិន​ត្រូវការ​វា ដូច្នេះ​ខ្ញុំ​ក៏​ចាក​ចេញទៅ​។ បន្ទាប់មក​ខ្ញុំ​ក៏​ទាក់ទង​តាម​ទូរ​សព្ទ​ទៅ​គាត់ ហើយ​ប្រាប់ថា ខ្ញុំ​មិន​ចង់បាន​លុយ​នោះទេ ឲ្យ​គាត់​ទៅយក​វា​វិញ​ទៅ​៕»