ចំណេះ​ជិះ​ក​ឯង កែ​ហ្សែ​ន​កូនភ្លោះ​….​ទទួលពិន័យ​ដេក​គុក​៣​ឆ្នាំ​

សង្គមប្លែកៗ
0
341
…​ពិតជា​ចំណេះ​ជិះ​ក​ឯង ក្រោយពី​ទទួលបាន​ជោគជ័យ​ក្នុង​ការកែ​ហ្សែ​ន​កូនភ្លោះ​លោក​ដុក​ទ័​រ​យើង​ញញឹម​ខ្ចឹ​ប​សង្ឃឹមថា​កេរ្តិ៍ឈ្មោះ​របស់លោក​ពិតជា​ល្បី​ខ្ទរខ្ទា​មិន​ខាន​នោះឡើយ​។ ប៉ុន្តែ​ម្ចាស់​ថ្លៃ​អើយ​បាន​ល្បី​មែន តែ​ពុំមែន​បាន​ល្បី​ឡើងទៅ​ទទួល​ពានរង្វាន់​នៅលើ​ឆាក​ពី​អ្នកធំ​នោះឡើយ​…​គឺ​ល្បីឈ្មោះ​សឹងតែ​យក​ភួយ​គ្រប​មុខ​កុំ​ឲ្យ​គេ​ឃើញ​ដ្បិត​បាន​ដើរទៅ​ដេក​ក្នុង​គុក​។​តុលាការ​ចិន​កាលពី​ថ្ងៃ ទី​៣០​ធ្នូ​បាន​ផ្តន្ទាទោស​វេជ្ជបណ្ឌិត​ម្នាក់ ដែល​អះអាងថា​ជា​អ្នក​នៅ​ពីក្រោយ​ទារក​កែ​ហ្សែ​ន​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣ ឆ្នាំ​ពីបទ​អនុវត្ត​ការព្យាបាល​ដោយ​ខុសច្បាប់​។​ ​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួ​បាន​និយាយថា​លោក​ហឺ ជាន​គុយ ដែល​ធ្វើឱ្យ​សហគមន៍​វិទ្យាសាស្ត្រ​មានការ​ភ្ញាក់ផ្អើល​កាលពី​ឆ្នាំមុន​ដោយ​ប្រកាស​ពី​កំណើត​កូនភ្លោះ​កែ​ហ្សែ​ន​ដើម្បី​ស៊ាំ​នឹង​មេរោគ​ហ៊ី​វ ក៏ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន ៣ លាន​យ័ន​ដែរ គឺ​ប្រមាណ​៤៣០.០០០ ដុល្លារ ។​ ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួ​បាន​និយាយថា ដុក​ទ័​រ​ហឺ​ជាន​គុយ​ត្រូវបាន​កាត់ទោស​ដោយ​តុលាការ​នៅ​ទីក្រុង​ស៊ិន​ចិន​ពីបទ “​អនុវត្ត​ការកែ​ហ្សែ​ន​អំប្រ៊ីយ៉ុង​របស់​មនុស្ស​ដោ​យ​ខុសច្បាប់​សម្រាប់​ការបន្ត​ពូជ​”​។​អ្នកស្រាវជ្រាវ​ពីរ​នាក់​ទៀត​របស់​ដុក​ទ័​រ​ហឺ​ក៏​ត្រូវបាន​កាត់ទោស​ផងដែរ​។ លោក​ចាង រេ​ន​លី​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ២ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​មួយ​លាន​យ័ន ខណៈ​លោក​ឈី​ន ជីន​ចូ​វ​ត្រូវបាន​ផ្តន្ទាទោស​ជាប់ពន្ធនាគារ ១៨ ខែ ព្យួរ​រយៈពេល ២ ឆ្នាំ និង ពិន័យ​ជា​ប្រាក់ ៥០០.០០០ យ័ន​។​សាលក្រម​បានប្រកាសថា អ្នក​ទាំងបី​មិនមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​បំពេញការងារ​ជា​វេជ្ជបណ្ឌិត​ទេ​ហើយ​បាន​រំលោភ​បទបញ្ជា​និង​គោលការណ៍​សីលធម៌​របស់​ប្រទេស​ចិន​ដោយ​ចេតនា​។​ ​សាលក្រម​បន្តថា ពួកគេ​ទាំងបី​បានធ្វើ​សកម្មភាព​ដើម្បី​ស្វែងរក​កិត្តិនាម​ផ្ទាល់ខ្លួន​និង​ទទួលបាន​ផល​ផ្ទាល់ខ្លួន និង​រំខាន​យ៉ាងធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់​វេជ្ជសាស្ត្រ​។​ស៊ីន​ហួ​បាន​និយាយថា ទារក​កែ​ហ្សែ​នទី ៣ បាន​កើតមក​ដោយសារ​តែ​ការពិសោធន៍​របស់គាត់ ដែល​ការកើត​នេះ​មិនត្រូវ​បានបញ្ជាក់​ពីមុន​ទេ​៕ លោកហឺ​ ជានគុយ ជាប់៣ឆ្នាំពីបទអនុវត្តវេជ្ជសាស្ត្រខុសច្បាប់