ឆ្កួត​មែន​…​ម៉េច​ក៏​ធ្វើ​រឿង​ផ្តេសផ្តាស អញ្ចឹង​តែ​ប៉ូលិស​ចាប់ខ្លួន ធ្ងន់​ក​ហើយ​

សង្គមប្លែកៗ
0
330
…​គ្រាន់តែ​រូបថត​ប៉ុន្មាន​សន្លឹក​បាន​បង្ហោះ​ភ្លែត​នៅក្នុង​បណ្តាញ​សង្គម​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អេ​ហ្សី​ប​ក្តៅក្រហាយ​យ៉ាងខ្លាំង​ហើយ​ស្រែក​ទាមទារ​សំណូមពរ​ឲ្យ​ប៉ូលិស​តាម​ចាប់​ឲ្យ​បាន​នូវ​តួអង្គ​ប្រុស ស្រី​ក្នុង​រូបថត​នេះ​។ អ្នក ថតរូប​ម្នាក់ បានធ្វើ​ឳ្យ​ប្រជាពលរដ្ឋ​អា​ហ្ស៊ី​ប​ទូទាំង​ទាំង​ប្រទេស និង​មនុស្ស​ជាច្រើន​លើ​សកលលោក​ខឹងសម្បា​យ៉ាងខ្លាំង បន្ទាប់ពី​បុរស​រូបនេះ បាន​នាំ​មិត្តស្រី​ឡើងទៅ​លើ​កំពូល​ប្រសាទ​ពីរ៉ាមីត ដើម្បី​ថតរូប ក៏ដូចជា​ឃ្លី​ប​អាសអាភាស ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប ។​ បុរស​ម្នាក់នេះ​ឈ្មោះ Andreas Hvid ជា​អ្នកជំនាញ​ថតរូប​ម្នាក់ ចំណែក​នារី​ជា​មិត្តស្រី​មិនបាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។ តាមរយៈ​រូបថត ក៏ដូចជា​វីដេអូ​ឃ្លី​ប ដែល​ថត និង​បង្ហោះ​ដោយ Andreas Hvid ផ្ទាល់​បានបង្ហាញ​ឳ្យ​ឃើញថា ពួកគេ​បាន​ព្យាយាម​ឡើងទៅ​លើ​កំពូល​ប្រាសាទ​ពីរ៉ាមីត ដែលជា​សម្បត្តិ​ដ៏​មានតម្លៃ​របស់​មនុស្សជាតិ ហើយ​អ្វីដែល​នឹកស្មាន​មិន​ដល់​នោះ គឺ​បន្ទាប់ពី​បាន​ឡើង​ទៅដល់​កំពូល​ប្រាសាទ​ហើយ នារី​ជា​មិត្តស្រី​បាន​ដោះអាវ​ចេញ មិនតែប៉ុណ្ណោះ Andreas Hvid ក៏បាន​បន្ថែម​រូបថត​មួយ​សន្លឹក​បង្ហាញ​ពី​សកម្មភាព​របស់​ពួកគេ​រួមរ័ក​នៅលើ​កំពូល​ប្រាសាទ​តែម្ដង ។​ បន្ទាប់ពី​ករណី​ខាងលើ បាន​បង្ក​ជា​ភាព​ក្ដៅក្រហាយ​ហើយ​នោះ ក្រុម​ជំនាញ​ក៏បាន​នាំគ្នា​ពិនិត្យមើល​សកម្មភាព​នៅ​ក្នុង​រូបថត ក៏ដូចជា​វីដេអូ​ឃ្លី​បរ​បស់ Andreas Hvid បាន​ឳ្យ​ដឹងថា ពុំមែន​ជា​សកម្មភាព​សិល្បៈ​ឡើយ ពោលគឺ​ពួកគេ​មាន​ចេតនា​ប្រព្រឹត្ត​ពិតៗ​តែម្ដង ពេលនេះ អាជ្ញាធរ​អេ​ហ្ស៊ី​ន​បានកំណត់​អត្តសញ្ញាណ​ជន​ខាងលើ និង​បាន​ស្វែងរក​ចាប់ខ្លួន ដែល​ធ្វើយ៉ាងណា​ឳ្យ​លឿន​ជាទីបំផុត ៕