មានច្បាប់​អនុ​ញ្ញា​ត្តិ​ហើយ តែ​មិនទាន់​សាងសង់​អាគារ​នេះ បើក​ស៊ីសង​សាកល្បង​សិន ម្ង៉ៃៗ​ឈ្នះ​បាន​ប៉ុន្មាន​?

ព្រឹត្តិការណ៍ថ្មីៗ
0
259
…​ឃើញ​ហើយ​ពុំ​ចាំបាច់​ឆ្ងល់​អី​ទៀត​ទេ រឿង​កាស៊ីណូ​ដែល​បើក​នៅ​ជាយដែន​ពុំមែន​សំរាប់តែ​ជនបរទេស​ទេ​ដែល​អាច​ចូល​លេង​បាន​នោះ ខ្មែរ​ម្ចាស់​ស្រុក​ក៏​អាច​ចូល​លេង​បានដែរ សិទ្ធ​សប្បាយ​ចាញ់​ប្រា​ក់មាន​ដូចគ្នា តើ​! រឿង​អី​មក​រើសអើង​នោះ​។ រៀងរាល់ថ្ងៃ​ជនបរទេស វៀតណាម ព្រមទាំង​ជនជាតិខ្មែរ បានធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ ទៅលេង​ល្បែង​ក្នុង​ទីតាំង​១ ក្រោយ​ប៉ុស្តិ៍​នៃ​ច្រកទ្វារ​ទ្វេភាគី​ណា​ម​លៀរ ហៅ​ប៉ុស្តិ៍​៧ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​សកម្មភាព​ដែល​កំពុងបើក​ដំណើរការ​អស់​ជាច្រើន​ខែ​មកហើយ​នោះ គេ​នៅ​មិនទាន់​ដឹងថា ឮ​គេ​និយាយ​ត​គ្នា​ថា កន្លែង​នោះ​ជា​កាស៊ីណូ ។​ ​ប្រភព​មួយ​ពី​ក្បែរ​តំបន់​នោះ​ប្រាប់ ថា រៀងរាល់ថ្ងៃ គេ​បានឃើញ​រថយន្ត​ជាច្រើន​គ្រឿង បាន​ដឹក​ជនជាតិ​វៀតណាម រាប់រយ​នាក់​ចូលទៅ​លេងល្បែង​នៅកាស៊ី​ណូ​ដែល​មិន​ស្គាល់ឈ្មោះ នៅជាប់​ពីក្រោយ​ប៉ុស្តិ៍​ច្រកទ្វារ​ទ្វេភាគី​ណាំ​លៀរ​ជា​ហូរហែ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កាស៊ីណូ​នោះ​ក៏​បើក​ឲ្យ​ជនជាតិខ្មែរ​ចូល​លេងល្បែង មាន់​ជល់ អាប៉ោង យ៉ាង​សេរី​ផងដែរ​។​អភិបាលស្រុក​ពេ​ជ្រា លោក ម៉ើ​ល សឿន បាន​និយាយ​យ៉ាងខ្លី​ថា «​ទេ​…​សួរ​គេ​ខាង​ណោះ​ទៅ ខ្ញុំ​ម៉េច​ដឹង​…​វា​ស្ថិតក្នុង ដែនដី​ហើយ តែ​វា​នៅ​ប៉ុស្តិ៍​…​សួរ​ខាង​ខេត្ត ខាង​ប៉ុស្តិ៍​ទៅ​…»​។​មិន​ខុសពី​អភិបាលស្រុក​ពេ​ជ្រា​ដា លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា «​មានច្បាប់​ត្រឹមត្រូវ គ្រាន់តែ​គេ​ជួល​ទីតាំង​»​។​ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹងថា «​ចំពោះ​កាស៊ីណូ​នៅ​ច្រក​ណាំ​លៀរ​នោះ គឺ​គេ​មានច្បាប់​ស​.​ជ​.​ណ ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​ឲ្យ​បើក​។ ហើយ​គេ​ក៏​ចាប់ផ្តើម​សាកល្បង​រយៈពេល​ជិត​មួយខែ​មកហើយ​។ តាម​ព័ត៌មាន​ចំពោះមុខ គេ​នឹងមាន​គម្រោង​សាងសង់​សំណង់​នានា​មួយចំនួនទៀត​៕